Connect with us

ជីវិតកម្សាន្ដ

ខ្ញីចាស់កាន់តែហិរ! សុខ ពិសី អ្នកគាំទ្រសរសើរពូកែថែរក្សារាង និងសម្រស់ស្អាតមិនចាញ់អាយុ ១៨ឆ្នាំ

បានផុស

នៅ

តារា​ចម្រៀង​កញ្ញា សុខ ពិសី បច្ចុប្បន្ន​ត្រូវ​គេ​កត់​សម្គាល់​ថា ថ្វីត្បិត​នាង​មាន​ភាព​មមាញឹក​ការងារ​ច្រើន​បន្តិចក្តី​តែ​បើនិយាយ​ពីរូប​សម្រស់​ស្រស់​កាន់តែ​ស្អាត​ផូរផង់​ជាង​មុន​ស្របពេលដែល​ជីវិតរបស់​នាងក៏កាន់​តែមានភាព​ហ៊ឺហា ឡូយឆាយ​បើធៀប នឹងមិត្តភក្តិរួម​អាជីពសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់​តារា​ចម្រៀង​ស្រី​ជួរ​មុខរបស់ផលិត​កម្ម «សាន់ដេ» កញ្ញា សុខ ពិសី រហូតមកទល់ពេលនេះ គឺនាងជាតារាស្រីដែល​រក្សា​បានការគាំទ្រ និង​មាន​ប្រជាប្រិយភាព​មិន​ចេះថមថយ។ ម្យ៉ាងទៀត សុខ ពិសី ក៏ត្រូវ​បានគេនិយាយថា នាងជា​រាជនីយ​សម្រស់​ផង​ដែរ ខណៈ​ចូលដល់ឆ្នាំ២០២៤ ស្រីស្អាតរូ​បនេះ​កាន់តែ​ត្រូវប៉ាន់​លើទីផ្សារ​ចម្រៀង​តាមបណ្តាខេត្តផ្សេងៗជាច្រើន។

កាន់​តែចាប់​អារម្មណ៍​ថែម​​ទៀង សុខ ពិសី មុន​នេះ​ត្រូវបានអ្នកគាំទ្រនាង​បាន​លើក​សរសើរ​​ថា“សូម​សរសើរ​ហើយ​តា​រាចម្រៀងកញ្ញា សុខ ពិសី មានរូបរាងស្រស់​ស្អាត និងមុខខ្ជូត​គួរ​ឱ្យស្រឡាញ់ខ្លាំង​ណាស់​សំណព្វចិត្ត សំណព្វបេះដូងរបស់ហ្វេនៗទាំងអស់គ្នា”

ដោយ​ឡែក​និយាយ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជីវិត​ស្នេហា របស់តារាចម្រៀង សុខ ពិសី កន្លងមក​មាន​ទស្សនិកជន និង​អ្នកគាំទ្រមួយ​ចំនួន​ធំតែងតែ​ចង់​​ដឹងគ្រប់គ្នា ថាតើដល់ពេលណាទើបនាងសម្រេចចិត្ត​ដឹកដៃ​បុរស​ក្នុងក្តី​ស្រម៉ៃ​ចូលរោងការ​ដូច​តារា​​ប្រុស-ស្រីឯទៀត?។ ទោះបីជាយ៉ាងណាគេកត់​សម្គាល់ថា ជារឿយៗកញ្ញា សុខ ពិសី តែងឆ្លើយ​បដិសេធន៍ និង​មិនដែល​បង្ហើប​ពីរឿងនេះម្តងណាឡើយ។

ប៉ុន្តែ​គេចាំបានកាលពីកន្លង​ទៅជា​ការស្រាយ​មន្ទិល និង​ចម្ងល់ ឬ​សំនួរ​ជា​ច្រើន​របស់​អ្នក​គាំទ្រ​​កញ្ញា សុខ ពិសី បាន​ប្រាប់តាមរយៈ​បណ្តាញសង្គមដោយខ្លីថា កុំភ័យរឿង​គូស្រករ​ដល់​ពេលណា យកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ។ ត្រូវខ្វល់រឿង​ខំ​រក​លុយ​ឱ្យបានច្រើនៗ​ទុកពេលចាស់​ទៅដើ​រលេង​ឱ្យសប្បាយតែម្តង៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម