Connect with us

ជីវិតកម្សាន្ដ

ឃុំ ប៉ុណ្ណាដែត គាំទ្រសកម្មភាពតបស្នងរៀមច្បង ខាត់ សុឃីម ចំពោះតារាកំប្លែងនាយ កុយ

បានផុស

នៅ

បន្ទាប់ពី​ឃើញ​សកម្មភាព​ នៃ​ការ​តបស្នង​របស់​តារា​ពហុ​ជំនាញ ខាត់ សុឃីម ចំពោះ​រៀមច្បង​នាយ កុយ ដែល​ទង្វើ​នេះ​ជា​គំរូ​ល្អ​សម្រាប់​សិល្បៈ​ជំនាន់​ក្រោយៗ នោះ ​តារា​ចម្រៀង ឃុំ ប៉ុណ្ណា​ដែត បាន​បង្ហាញ​ការ​គាំទ្រ​ខ្លាំង ​និង​ជំរុញ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​វីរ​សិល្បៈ​បាត់បង់​សមត្ថភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​ទង្វើ​នេះ​ពិតជា​គំរូ​ដ៏​ល្អ​សម្រាប់​សិល្បករ​សិល្ប​ការិនី​ឯទៀត​ ក្រោយ​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បានបង្ហាញ​ពី​សកម្មភាព​ដឹងគុណ​ចំពោះ​សិល្បៈ​រៀមច្បង ​គឺ​តារា​កំប្លែង​នាយ កុយ ដែល​ធ្លាប់បាន​ផ្តល់ឱកាស​បណ្ដុះបណ្ដាល​ឲ្យ​បាន​លេង​កំប្លែង​ និង​ច្រៀង​សម្តែង​ជាមួយ​គ្នា។

តាមរយៈ​សកម្មភាព​ដ៏​គំរូ​នេះ​ដែរ​ ត្រូវ​បាន​លោក ឃុំ ប៉ុណ្ណា​ដែ​ត លើកឡើងថា “​ពិតជា​ប្រពៃ​ណាស់​បងស្រី ឃើញ​រៀមច្បង​ចាស់ៗ​ ដែល​គាត់​បាត់បង់​សមត្ថភាព​ពិតជា​ក្តុកក្តួល​ក្នុង​ចិត្ត​យ៉ាងខ្លាំង សង្ឃឹមថា​នឹង​មាន​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​”​។​ ចំណែក​ឯ​អ្នកគាំទ្រ ​ក៏បាន​គាំទ្រ និង​លើក​សរសើរ​ចំពោះ​ការ​ដឹងគុណ​ពី​សំណាក់​អ្នកនាង ខាត់ សុឃីម ផង​ដែរ។

រីឯ លោក យ៉ែម សំអូន ក៏បាន​បញ្ចេញមតិ​ថា ”គ្រូ​ប្រៀប​ដូចជា​ឪពុក​ទី​ពីរ ​ត្រឹម​មួយថ្ងៃ​គឺ​គ្រូ​មួយជីវិត​កេរដំណែល​សមត្ថភាព​មរកត​មនុស្យ​រស់ ​ខ្ញុំ​សូម​ចូលរួម​ថែរក្សា និង​សូម​លោក​ទទួល​ការ​គោរព​អំពី​ខ្ញុំ​ផង​ចុះ”​។ ជាមួយគ្នា​នោះ ក៏​មាន​ការ​លើកឡើងថា ”​មាន​អារម្មណ៍​ថា​ចូលចិត្ត​បង​ស្រី​ គោរព​ស្រឡាញ់​បងស្រី​ពេលដែល​បង​បញ្ចេញ​កាយវិការ​ទន់ភ្លន់​សាមញ្ញ​ពាក្យពិត​ទាំង​ត្រង់​។​ ចិត្ត​ត្រជាក់​ បង​ជា​វីរ​សិល្បៈ​គួរ​ឲ្យ​គោរព​ និង​អភិរក្ស​មរតក​មនុស្ស​រស់”។

គួរ​រម្លឹក​ថា ថ្មីៗ នេះ ​មាន​ការ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​គ្រា​ដែល​អ្នកនាង ​ខាត់ សុ​ឃីម​ និង​តារា​កំប្លែង​នាយ កុយ ចូលរួម​កិច្ច​សម្ភាសន៍​នៅក្នុង​កម្មវិធី​មួយ​បានបញ្ជាក់​ថា ​តារា​ពហុ​ជំនាញ​មួយ​រូប​ បាន​ដឹងគុណ​យ៉ាងខ្លាំង​នៅ​ចំពោះមុខ​នាយ កុយ។ ​ក្រៅពី​កន្ត្រក​ផ្លែឈើជូន​នាយ កុយ គឺ​អ្នកនាង ខាត់ សុ​ឃីម បាន​លុត​ជង្គង់​សំពះ​ថ្វាយបង្គំ​នាយ កុយ ជាមួយ​ការ​និយាយ​ទាំង​អួល​ដើម​.​ក​ ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម