Connect with us

ជីវិតកម្សាន្ដ

ហុយ យ៉ាឡេង រំពឹងមានដៃគូសហការ ដើម្បីនាំភាពយន្តខ្មែរទៅកាន់ពិភពលោក

បានផុស

នៅ

ផលិត​ករ​ភាពយន្ត​របស់​ខ្មែរ​លោក ហុយ យ៉ាឡេង បាន​ដាក់ក្តី​រំពឹង​ថា ប្រសិន​បើមានដៃ​គូរ​សហការ​ក្នុងការ​ចូលរួម​ឧបត្ថម្ភ​ទុន​ខ្ទង់​រាប់សែនដុល្លារ​ដើម្បី​ផលិតកុនខ្មែរ​នោះគឺ​លោកសន្យា​នឹងធ្វើ​​ឲ្យ​ល្បីល្បាញ​ពាក់​កណ្តាល​ពិភព​លោក​តែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើក​ឡើង​របស់​ផលិតករ​រឿង “ដើម្បី​កូន” លោក ហ៊ុយ យ៉ាឡេង នាពេល​នេះដោយ​លោកមើល​ឃើញថា វិស័យ​ចម្រៀង​កំពុងរីក​ចម្រើន​ខ្លាំង ខណៈ​ដែល MV ១បទត្រឹមតែ ៥នាទីគឺ គេ​ហ៊ាន​ចាយ​លុយ​រហូត​ដល់ ៣០ម៉ឺនដុល្លារ​ដោយ​ក្នុងនោះ​ក៏​មាន​បណ្តា​ក្រុមហ៊ុន​ធំ​ៗហ៊ាន​ចាយ​លុយ​ឧបត្ថម្ភ​ទៀតផង។

លោក ហ៊ុយ យ៉ាឡេង បាននិយាយថា «សូមអបអរសាទរដែល​វិស័យ​ចម្រៀង​កំពុង​រីក​ចម្រើនខ្លាំងដែល MV ១បទ ៥នាទី គេហ៊ានចាយ​ដល់ ៣០ម៉ឺនដុល្លារ​ក្រុម​ហ៊ុនធំៗ​ហ៊ានចាយ​លុយ​ឧបត្ថម្ភ​ដោយក្តីរីករាយ​នៅឡើយតែ​វិស័យភាពយន្ត​ដែល​ខ្មែរតែងតែ​ហៅតាម​បារាំងថា ពួកថត​កុន​ចាយទុនត្រឹមតែ ៥ម៉ឺន ទៅ ៧ម៉ឺនដុល្លារ​សោះ​ហាក់​ដូចនៅ​កំសត់​មិន​សូវមានអ្នក​ជួយ​ជ្រង»

ផលិតករ ហ៊ុយ យ៉ាឡេង និយាយទៀតថា «បើមាន​អ្នកជួយ​ឲ្យ ៣០ម៉ឺនដុល្លារ​ដូចគេ​យក​មក​ថតកុន​វិញសុំលេង​ឲ្យអស់ដៃហើយ​បើមិនបានល្បីមួយពិភពលោកក៏​បានល្បីពាក់​កណ្តាលពិភពលោក​ដែរ តែនេះ​នៅ​គ្រាន់តែ​ជា​ការស្រមៃនៅ​​ឡើយទេ សង្ឃឹមមាន​អ្នកចិត្តបុណ្យ​ជួយ​បំពេញក្តី​ស្រមៃនេះ​ដើម្បីនាំ​ភាពយន្តខ្មែរទៅកាន់ពិភពលោក»។

បន្ថែមពីនេះផលិតករលោក ហ៊ុយ យ៉ាងឡេង លើក ឡើងដែរថា «ឈប់ហៅពួក​​ខ្ញុំថា ពួកថតកុន​ទៅកុំ​ឲ្យ​ចេះតែកុន​ទៅកុន​ទៅដូចមា​ត់សូមហៅថា​អ្នកភាព​យន្ត អង់គ្លេសគេ​ហៅថា Film Maker។ ជាការ​ពិត​លោក ហ៊ុយ យ៉ា ឡេង ផលិករភាពយន្ត និង​ជាអ្នកដឹក​នាំ​សម្តែង​កត់​សម្គាល់​កន្លង​មក​លោក​តែង​លេច​មុខ​ខ្នះខ្នែង​ក្នុងការចូលរួម​លើក​ស្ទួយ​វិស័យ​ភាពខ្មែរតាមរយៈ​ការ​ផលិត និង​ផ្សព្វផ្សាយ​ទៅ​កាន់​ឆាក់​អន្តរជាតិ​ជាដើម។

ជាមួយគ្នានោះ លោក ហ៊ុយ យ៉ាឡេង ជា​រឿយ​ៗ​ក៏​តែង​បង្ហាញ​ឆន្ទៈ​មិន​បោះបង់​ចោលក្តី​ស្រមៃ​របស់​ខ្លួនក្នុងការ​នាំភាពយន្តខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ក៏ដូច​ជា​ការ​គៀងគរ​ផលិតករ ឬ​ក្រុមហ៊ុន​បរទេស​ចូល​មក​សហការ​ផលិត និង​ថតភាពយន្ត​នៅ​ក្នុង​ស្រុកផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម