Connect with us

ជីវិតកម្សាន្ដ

នៅចាំគាត់ទេ ! អតីតតារាកំប្លែងនាយ គ្រោង តើពេលនេះសុខទុក្ខយ៉ាងណាហើយ?

បានផុស

នៅ

ទស្សនិកជន​ធ្លាប់​ដឹង​ហើយ​ថា លោក ឡាំ ប៊ុនសេន ហៅ​នាយ គ្រោង អតីត​តារា​កំប្លែង​ជើងចាស់​អំឡុង​ទសវត្សរ៍ ​៩០​ កន្លងមក​មានឈ្មោះ​បោះ​សំឡេង​យ៉ាងខ្លាំង​កាលដែល​លោក​នៅមាន​សមត្ថភាព​កំប្លែង​ និង​សម្តែង​លើ​វិថី​សិល្បៈ ប៉ុន្តែ​រយៈពេល​ជិត​ ២០​ ឆ្នាំ​ចុង​ក្រោយមក​ លោកតា គ្រោង ក៏បាន​បាត់​មុខ​ពី​វិស័យ​សិល្បៈ​ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតា គ្រោង ក៏​ជា​សិល្បករ​ខ្មែរ​ម្នាក់​ ដែល​បានធ្វើ​ឲ្យ​ប្រជាជន​រាប់លាន​នាក់​មាន​ស្នាមញញឹម​តាមរយៈ​ទេពកោសល្យ​កំប្លុកកំប្លែង​របស់គាត់​នាពេល​កន្លង​មក​ជាមួយ​នាយ កុយ ,​នាយ ក្រឹម និង​នាយ ចាប ចៀន ជាដើម​។ ​ថ្វីត្បិត​បច្ចុប្បន្ន​គាត់​មាន​វ័យ​ជរា​បន្តិច​មែន តែ​លោកតា​ហាក់​នៅ​នឹករលឹក​ដល់​អាជីព​សិល្បៈ។

បន្ទាប់ពី​បាត់​វត្តមាន​កំប្លែង​មួយសន្ទុះ​ធំ ​ស្រាប់តែ​អតីត​តារា​កំប្លែង​នាយ គ្រោង មុននេះ ​បានបង្ហាញ​វត្តមាន​ដោយ​ធ្វើដំណើរ​ពី​ខេត្តកំពង់ស្ពឺ​មកដល់​ភ្នំពេញ​។​ ជាក់ស្តែង​បើ​តាមរយៈ​ការ​បង្ហោះ​វីដេអូ​ខ្លី​មួយ​របស់​អ្នកនាង នៅ សូ​នីតា បាន​ឲ្យ​ដឹងថា​ តារា​កំប្លែង​នាយ គ្រោង ពេលនេះ​លោក​មាន​វ័យ​ចំណាស់​ជាង​មុន​ច្រើន ​ខណៈ​សុខភាព​នាយ គ្រោង មាន​ភាព​រឹងមាំ​ធម្មតា។

អតីត​តារា​កំប្លែង​ជើងចាស់ នាយ គ្រោង បាន​បញ្ជាក់ថា ​មកដល់​ពេលនេះ​លោក​មាន​វ័យ ​៧២ ​ឆ្នាំ​ហើយ​ ដោយ​បច្ចុប្បន្ន​លោក​រស់នៅ​ឯ​ស្រុកកំណើត​ខេត្តកំពង់ស្ពឺ។​ ក្រោយ​ឃើញបែបនេះ ​បានធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​បង្ហាញ​ក្តី​នឹករលឹក​ និង​ជូនពរ​ឲ្យ​លោកតា គ្រោង មាន​សុខភាព​ល្អ​ និង​រឹងមាំ ខណៈ​ខ្លះ​ទៀត​ ក៏​ចង់ឃើញ​លោក​វិល​រក​អាជីព​សម្តែង​វិញ​ផងដែរ​។

គួរ​បញ្ជាក់​ថា ​អតីត​តារា​កំប្លែង​ជើងចាស់​លោក​ ឡាំ ប៊ុន​សេន ហៅ​នាយ គ្រោង កន្លងមក​ធ្លាប់បាន​ប្រាប់​លោក​កើត​ជំងឺ​ទឹកនោម​ផ្អែម​យូរ​ឆ្នាំ​ហើយ ​ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ឲ្យ​មហាជន​បានដឹង​ឡើយ​។ គិត​មកដល់​ពេលនេះ​ជិត​ ២០ ​ឆ្នាំ​ហើយ ​ដែល ​នាយ​គ្រោង បាន​បាត់​មុខ​ពី​សិល្បៈ ដែល​ដំបូង​ឡើយ នាយ គឺជា​ក្រុម​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ជាមួយ​នាយ ខ្ជិប នាយ តឹង នាយ ចាបចៀន តាមឿក យាយ ណាង យាយ អឿន ,​តា​វីតាមីន​សេ ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥០ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម