Connect with us

ជីវិតកម្សាន្ដ

គង់ ច័ន្ទស្រីមុំ រំភើបខ្លាំង ក្រោយបង្ហាញទឹកចិត្តប្រពៃចំពោះវីរសិល្បករកំប្លែងលោកតា សង់ ស៊ីស

បានផុស

នៅ

វីរ​សិល្បករ​កំប្លែង​លោកតា សង់ ស៊ីស ថ្មីៗ នេះ បាន​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​មួយ ​ខណៈ​តារា​កំប្លែង​ជើងចាស់​រូបនេះ​ ក៏​ទទួល​បាន​ការ​យកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ​ពី​សំណាក់​សិល្បករ​-​សិល្ប​ការិនី។ ក្នុង​នោះ គេ​ក៏​ឃើញ​វត្តមាន​តារា​សម្តែង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ក៏បាន​ស្កាត់​ទៅ​ជួប​លោកតា សង់​ស៊ីស ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​នោះ តារា​ស្រី​រូប​ស្រស់​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ក្រៅពី​បង្ហាញ​ការ​នឹក​រម្លឹក​ចំពោះ​លោកតា សង់​ស៊ី​ស នាង​ក៏មាន​ជា​ថវិកា​ដើម្បី​ជូន​ដល់​តារា​កំប្លែង​ជើងចាស់​តាសង់​ស៊ី​ស ទៀតផង​។ គង់ ច័ន្ទ​ស្រីមុំ រៀបរាប់​ថា ”​ទឹកចិត្ត​បន្តិចបន្តួច​ពី​នាង​ខ្ញុំ និង​គ្រួសារ ​ជូនទៅ​ដល់​អ៊ំ​ប្រុស សង់​ស៊ីស ដែល​តែងតែ​ធ្វើឲ្យ​ពួក​យើង​សើច​រហូតមក”។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បញ្ជាក់​ថា ”បើ​សង្កេត​ឲ្យ​គ្រប់​កាយវិការ​ យើង​នឹង​ឃើញ​បែប​នេះ នេះ​ជា​ក្តី​ស្រលាញ់​ដ៏​ពិតប្រាកដ​ចេញពី​បេះដូង​។ ៣ ​ហ្វាន់ ​ពិតជា​រីករាយ​ក្រោយពី​ចេញ​សូ​នេះ​មាន​មហាជន​ជាច្រើន​គាំទ្រ​ រំភើប ​ខ្លះ​ក៏​ស្រក់​ទឹកភ្នែក​នឹករលឹក​ដល់​អតីតកាល​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ឲ្យ​កុមារភាព​របស់​យើង​មាន​តែ​ស្នាម​ញញឹម​ គ្រប់គ្នា​អាច​ជួយ​សិល្បករ​ចាស់ជរា​គ្មាន​សមត្ថ​ភាព​ក្នុងការ​សម្តែង​ទៀត​បាន”។

ស្រីមុំ និយាយ​ទៀត​ថា “​យើង​ជួយ​លើកស្ទួយ​គាត់ ជួយ​គាត់​តាម​លទ្ធភាព ​កម្មវិធី​កម្សាន្ត​ក៏​អាចជួយ​លើក​ស្ទួយ​សិល្បករ​ជើងចាស់​របស់​យើង​ឲ្យ​មាន​តម្លៃ​ទុកជា​កេរដំណែល​ដល់​ក្មេងជំនាន់ក្រោយ មិត្តភាព​ និង​ការ​រាប់អាន​របស់​សិល្បករ​ជំនាន់​មុន ​គឺ​ស្រលាញ់គ្នា​ រាប់អាន​គ្នា​ ជួយ​គ្នា​ណាស់​”។

តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ បញ្ជាក់​បន្ថែមថា ”បណ្តាំ​ពី​សិល្បករ​ជំនាន់​មុន​ជូន​សិល្បករ​ជំនាន់​ក្រោយ​ ៖ ប្អូនៗ​ ឃើញ​គ្នា​ហៅ​គ្នា​រាប់អាន​គ្នា​ញញឹម​ដាក់គ្នា ​ព្រោះ​យើង​ជា​សិល្បករ​ដូចគ្នា​ កុំ​ចាំ​ដល់ពេល​បាត់បង់​ទើប​យើង​ស្តាយក្រោយ​ សិល្បករ​គឺជា​សសរ​គ្រឹះ​ អ្នក​ជួយ​ទ្រទ្រង់​សិល្បៈ​យើង ​បើ​សិល្បករ​មិន​រួបរួម​គ្នា​ សិល្បៈ​ខ្មែរ​យើង​មិន​រឹងមាំ​ទេ ​សូម​ឲ្យ​ព្រលឹង​បុព្វបុរស​ខ្មែរ​ជួយ​ជ្រោមជ្រែង​សិល្បៈ​យើង​ឲ្យ​កាន់តែ​រីកចម្រើន”។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និយាយ​ទៀត​ថា “​នេះ​ជា​អ្វី​ដែល​ពួក​យើង​អាច​ធ្វើ​បាន​សម្រាប់​លោក​អ៊ំ សង់​ស៊ីស គឺ​គ្រាន់តែ​ចង់​ឃើញ​ស្នាមញញឹម​គាត់​មកវិញ​ និង​សុខភាព​ល្អ​តែប៉ុណ្ណោះ​ សូម​ទេវតា​តាម​ថែរក្សា​ផង​”។

សូម​ជម្រាប​ដែរ​ថា ​លោកតា សង់ ស៊ីស ​គឺជា​តារា​កំប្លែង​ជើងចាស់​របស់​ខ្មែរ​មួយរូប​ដែលមាន​ឈ្មោះ​បោះ​សំឡេង​យ៉ាងខ្លាំង​កាលដែល​លោក​នៅមាន​សមត្ថភាព​កំប្លែង​ និង​សម្តែង​ លើ​វិថី​សិល្បៈ​បាន​គ្រប់​ទម្រង់​។​ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយមក​ លោកតា ​សង់​ស៊ី​ស ក៏បាន​ធ្លាក់ខ្លួន​ឈឺ​រហូត​បាត់បង់​សមត្ថភាព​លើ​វិស័យ​សិល្បៈ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម