Connect with us

ជីវិតកម្សាន្ដ

ឯម រៀម រងការរិះគន់ជាន់ពន្លិចវប្បធម៌ខ្មែរ ក្រោយស្លៀកឈុតរាជិនី AI គ្រឿងអេឡិចត្រូនិក

បានផុស

នៅ

អ្នក​ច្នៃ​ម៉ូដ​ល្បីឈ្មោះ​លោក ឯម រៀម មុននេះ បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន ព្រមទាំង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក បន្ទាប់ពី​លោក​បាន​តុបតែង​ខ្លួន​ប្លែក​ដោយ​ការ​ច្នៃ​គ្រឿង​អេឡិចត្រូនិក​ (​រាជិនី AI) ទៅ​ចូលរួម​កម្មវិធី​សម្ពោធ MV បទ​”​ទេវរាជ​”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​របស់​អ្នក​ច្នៃ​ម៉ូដ​លោក ឯម រៀម ដែល​បាន​ពាក់​គ្រឿង​អេឡិចត្រូនិក​ទៅ​ចូលរួម​កម្មវិធី​ធំ​ដែល​មាន​ការចូលរួម​ពី​សំណាក់​តារា​ប្រុស​-​ស្រី​ល្បីៗ​ ជាច្រើន​នាក់ ខណៈ​ពួកគេ​សុទ្ធសឹងតែ​តុបតែង​ខ្លួន​ស្លៀក​សម្លៀក​បំពាក់​សម័យបុរាណ​យ៉ាង​លេចធ្លោ​គ្រប់​ទម្រង់​។​ តាមរយៈ​នេះ​គេ​សង្កេតឃើញ​មាន​មហាជន​អ្នកគាំទ្រ​ជាច្រើន ​បាន​សម្តែង​ការ​ហួសចិត្ត​ និង​រិះគន់​លោក ឯម រៀម ដោយ​មិន​សំចៃ​មាត់​។

នៅលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​អ្នក​ច្នៃ​ម៉ូដ លោក ឯម រៀម បាន​បង្ហោះ​រូបភាព​ភ្ជាប់​ខ្លឹមសារ​ខ្លី​ថា ​”​រាជិនី AI ឯម រៀម ឈរ​នៅលើ​កម្រាលព្រំ​ក្រហម​ នៃ​ពិធី​សម្ពោធ MV បទ “​ទេវរាជ​” របស់​ Tep Boprek”​។ យ៉ាងណាមិញ​ ផ្ទុយ​ពី​ការគិត​ ភ្លាមៗ​ នោះ គេ​ឃើញ​មានការ​បញ្ចេញមតិ​រិះគន់​ជាច្រើន​ប្រៀប​ដូច​ទឹក​បាក់​ទំនប់​ទៅលើ ឯម រៀម។

មតិ​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​និយាយថា ”សារព័ត៌មាន និង​អ្នកល្បីៗ គួរ​កុំ​ថត​ជាប់​គាត់​ ឬ ផ្សាយ​ពី​គាត់​អី​ សុំ​និយាយ​មែន ខ្មាស​សៀម​ណាស់​ ពួក​នោះ​ចាំតែ​ជាន់​ទេ ជាពិសេស​បង​ចាស់​ហើយ​គួរ​យល់​កាលៈទេសៈ​ផង បង​ចូលរួម​ឃើញ​គេ​ពាក់​បែប​បុរាណ​ ឬ​សម័យ​ បង​អត់​មាន​ខ្មាស​គេ​ទេ​ ឬក៏​ខួរ​បង​ខ្សោយ​ ហើយ​មិន​ចេះ​ខ្មាស​គេ សុំទោស​ដែល​និយាយ​ពាក្យ​មិនល្អ​ តែ​បង​ធ្វើ​ជ្រុល​ហើយ​ កម្មវិធី​គេ​ធ្វើ​ឡើង​ផ្សព្វផ្សាយ​ពី​វប្បធម៌ ​បង​ឯង​ចេញមក​ជាន់​វប្បធម៌​ខ្មែរ”។

អ្នកលេង​ហ្វេស​ប៊ុ​ក បានលើកឡើង​ទៀតថា ”​មានតែ​សត្វ​តិរច្ឆាន​ទេ មិន​ស្លៀក​ខោអាវ​ដូច​មនុស្ស​ទេ ខុសគេ​តែឯង​ អានេះ​ បើ​ស្រី​វិញ​សំផឹង​ចំ គេ​ខំ​លើកមុខ​មាត់​ខ្មែរ​ ខុស​តែ​វា​ចាំ​ពន្លិច​។​ សុំ​សរសើរ ឯម រៀម ដែល​ធ្វើ​បាន​ គាត់​ជា​មនុស្ស​មិនធម្មតា​ទេ ​ដឹងថា​ស្លៀកពាក់​ទៅ​ដូច​មនុស្ស​ឆ្កួត ​តែ​គាត់​នៅតែ​ពាក់ ​នេះ​បញ្ជាក់ថា ​គាត់​គឺជា​កំពូល​មនុស្ស​។​ តែងខ្លួន​ដូច​មនុស្ស​ឆ្កួត បង​ច្នៃ​ខុស បែប​បត់​បង​ឯង​អត់​មាន​អារម្មណ៍​ថា​ខ្លួនឯង​ខុសគេ​ខុសឯង​ទេ​អី ខ្មាស​គេ​ជំនួស”។ ចំណែក​ខ្លះ​ទៀតថា ”​ប្លែក​បែប​មនុស្ស​ឆ្កួត ​ប្លែក​បែប​ពួក​បែក​ថ្នាំ ​ឧទាហរណ៍ ,​បើ​ប្រជាជន​ខ្មែរ​យក​ម៉ូដ​ដែល​អា​បណ្ឌិត​វា​ច្នៃ​មក​ស្លៀក​គ្រប់គ្នា​ទូទាំងប្រទេស​ គេ​មិន​សើច​ងាប់​ហើយ​ទេ​ហី​? ថៃ​គេ​ព្យាយាម​ចម្លង​សម្លៀកបំពាក់​បុរាណ​ខ្មែរ តែ​ខ្មែរ​ម្នាក់នេះ បែរជា​ឆ្កួត​នឹង​ម៉ូដ​ឡប់ៗ​ ទៅវិញ​ មុន​ធ្វើ​ស្អី​ គ្មាន​ចេះ​ប្រើ​ខួរក្បាល​គិត​សោះ”។

ទោះបី​យ៉ាងណា​ គេ​មិនឃើញ​មាន​ប្រតិកម្ម​ឆ្លើយតប​ពី​លោក ឯម រៀម ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ចំពោះ​ការ​រិះគន់​នៅឡើយ​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៥៩ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៤ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម