ជីវិតកម្សាន្ដ
នី មុន្នីនាថ ប្រកាសស្វែងរកការបរិច្ចាគឈាមជួយសង្គ្រោះបុរសវ័យចំណាស់ម្នាក់
តារាសម្តែង និងជាប្រធានមូលនិធិផ្តល់ឈាមកញ្ញា នី មុន្នីនាថ បានធ្វើការអំពាវនាវដល់សប្បុរសជនមេត្តាចូលរួមបរិច្ចាគឈាមជួយសង្គ្រោះបុរសវ័យចំណាស់ម្នាក់ផង ខណៈពេលនេះកំពុងត្រូវការបន្ទាន់នូវឈាមចំនួន ៥ប្លោក។

ជាការពិតណាស់តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ និងសិល្បករ-សិល្បការិនី ក្នុងកិច្ចការងារសង្គមដូចជាការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់, ផ្សព្វផ្សាយការអប់រំផ្សេងៗជាដើម។
តួយ៉ាងតារាស្រី នី មុន្នីនាថ បានប្រកាសស្វែងរកការបរិច្ចាគឈាមដូច្នេះថា «ជំរាបសួរពុកម៉ែបងប្អូន អ្នកជំងឺត្រូវការឈាមបន្ទន់ឥឡូវនេះដោយសារឈាមហូរជ្រាបតាមក្រពេះ និងខ្វះឈាមធ្ងន់ធ្ងរច្រើនបញ្ហាដែលពេទ្យតម្រូវឲ្យបញ្ចូលឈាមជាបន្ទាន់។ ត្រូវការឈាមចូលវះកាត់បន្ទាន់ចំនួន ៥ប្លោកអ្នកជំងឺ ត្រូវជាឪពុករបស់ប្អូនស្រី ឈ្មោះ អេនី»។

តារាសម្តែង នី មុន្នីនាថ បានបន្ថែមទៀតថា «អ្នកជំងឺគាត់ឈ្មោះ ជា គឹម ឆែម ភេទប្រុស អាយុ ៦៧ឆ្នាំ ឥឡូវនេះគាត់កំពុងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំ»។

សូមបញ្ជាក់ថា កញ្ញា នី មុន្នីនាថ កន្លងមកត្រូវបានគេស្គាល់ថា នាងក្តោបក្តាប់បានឱកាសសម្តែងតួឯកស្ទើគ្រប់រឿងនៅក្នុងវិស័យភាពយន្តរបស់ខ្មែរ។ មិនតែប៉ុណ្ណោះនាងក៏ត្រូវបានទស្សនិកជនសរសើរតាមរយៈសកម្មភាពការងារសង្គម និងជាប្រធានមូលនិធិផ្តល់ឈាមផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ