Connect with us

ជីវិតកម្សាន្ដ

អស់ពី ឯម រៀម ឆ្លងដល់អ្នក Make Up ម៉ាដាម កុល ផ្ទុះការរិះគន់រស់ដើម្បីបំផ្លាញវប្បធម៌

បានផុស

នៅ

ការ​បង្ហាញ​វត្តមាន​របស់​អ្នក​ច្នៃ​ម៉ូដ និង​អ្នក​ Make Up​ ចំនួន ​២ ​រូប​ គឺ​លោក ឯម រៀម និង ម៉ាដាម កុល នៅ​ថ្ងៃ​សម្ពោធ ​MV​ បទ “​ទេវរាជ​“ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ ផ្ទុះ​ការ​វែកញែក និង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន ​និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​កត់សម្គាល់​សំឡេង​ការ​រិះគន់​នោះ​កើតឡើង​បន្ទាប់ពី​បុគ្គល​ទាំង ​២​ រូប​ខាងលើនេះ ​បាន​ច្នៃ​ឈុត​ស្លៀកពាក់​ខុសប្លែក​ពី​សិល្បករ​-​សិល្ប​ការិនី​ឯទៀត​ដែល​បាន​ចូលរួម​ពិធី​លក្ខណៈ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​។ ក្នុង​នោះ ក៏​មាន​ការ​រិះគន់​ថា បុគ្គល​ ២ ​រូបនេះ ​រស់នៅ​ដើម្បី​បំផ្លិច​បំផ្លាញ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ទេ។

ប្រាកដ​ណាស់​លោក ឯម រៀម បាន​ពាក់​ឈុត​រាជិនី AI គ្រឿង​អេឡិចត្រូនិក​ស្រប​ពេលដែល​មហាជន​យល់​ថា ទង្វើ​នេះ​ការជាន់​ពន្លិច​វប្បធម៌​ខ្មែរ​។ ​ចំណែកឯ​អ្នក Make Up ម៉ាដាម កុល បាន​ស្លៀកពាក់​ឈុត​ពណ៌​ខ្មៅ​ មាន​ទ្រង់គ្រឿង​លើ​ក្បាល ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​រិះគន់​ និង​ហួសចិត្ត​នោះ​ ដោយសារ​ឈុត​ដែល​ស្លៀក​ចូលរួម​កម្មវិធី​មិន​មាន​លក្ខណៈ​សមរម្យ​ទេ​ ពោល​គឺ​ចំហ​ស្ទើរ​ចេញ​ចំណុច​សំខាន់។

បន្ទាប់ពី​ឃើញ​ទង្វើ​របស់​អ្នក​ទាំង ​២ ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ​និង​និយម​តាមដាន​វិស័យ​សិល្បៈ​ខ្មែរ​ជាច្រើន​ ផ្ទុះ​ការ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ ដោយ​ក្នុង​នោះ​គេ​យល់​ថា​ សកម្មភាព​របស់​ពួកគេ​មិនបាន​ឲ្យ​តម្លៃ​ដល់​វប្បធម៌​ជាតិ​ទេ ​ផ្ទុយទៅវិញ​បុគ្គល​ល្បី​ទាំង​ ២ ​រូបនេះ ​កំពុង​បំផ្លាញ ​ឬ​ជាន់​ពន្លិច​ ឬ​រស់​ដើម្បី​បំផ្លាញ​វប្បធម៌។

បើតាម​មតិ​រិះគន់​របស់​មហាជន​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​លើក​ឡើង​ថា «ឃើញ​ការ​ស្លៀកពាក់​របស់​គាត់ ​ខ្ញុំ​ឆ្អែត​បាយ​ ១​ អាទិត្យ​ មិន​សក្ដិសម​ជា​អ្នក​ច្នៃ​ម៉ូដ​ទេ រៀនសូត្រ​បាន​ខ្ពស់​ដែរ តែ​ចេញមក​ម្ដងណា​បំពុល​សង្គម​រហូត ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ គួរ​តែ​មាន​ចំណាត់​ការ​លើ​ពួកគាត់​ ព្រោះ​ការ​ច្នៃ​ម៉ូដ​នេះ​មិន​មែន​ជា​ទម្រង់​របស់​ខ្មែរ​យើង​ទេ​ បើ​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​យក​គំរូ​តាម​ គួរ​ឈប់​ច្នៃ​ម៉ូដ​បែប​ឆ្កួត​អ៊ីចឹង​ទៀត»។

មាន​សំនួរ​ដែរ​ថា «តើ​នេះ​ពិតជា​កម្មវិធី​បង្ហាញ​ពី​ឈុត​តំណាង​វប្បធម៌​អរិយធម៌​របស់​ខ្មែរ​ជា​ផ្លូវការ ឬ​មួយ​យ៉ាងណា? តើ​បុគ្គល​ទាំងពីរ​រូប​ចេញ​មកពី​ក្រហែង​ដី​ ឬ​ពិភព​មនុស្ស​ប្រភេទ​អ្វី​ណាមួយ​? តើ​វា​ជា​កម្មវិធី​បង្ហាញ​ពី​ឈុត​វប្បធម៌​បែប​អ្នកជិតខាង​ខ្មែរ​យើង ​ឬ​ក៏​យើង​ប្រាថ្នា​ចង់​ប្រកួត​ប្រជែង​យកឈ្នះ​អ្នក​ភូមិ​ផង​របង​ជាមួយ​របស់​យើង​?​។ កម្មវិធី​តំណាង​ជាតិ​អ៊ីចឹង ​មិន​គួរណា​ឲ្យ​ពពួក​ស្លៀកពាក់​គ្មាន​ពូជសាសន៍​ចឹង​ចូលរួម​សោះ ខូច​មុខមាត់​ប្រទេសជាតិ​អស់​ហើយ»។

ចំណែក​ខ្លះ​ទៀត​ថា «ផ្ដាំ​ទៅ ២ នាក់ នឹង​ផង​ បើ​ចង់​ស្រាត​ថត​បែបណា​ក៏​ថត​ទៅ​ចុះ ​ប៉ុន្តែ​សូម​កុំ​យក​ម៉ូដ​មកុដ​អប្សរា​ខ្មែរ​ទៅ​លាប​ពណ៌ ហើយ​ថត​អាស​បែបនេះ ជា​ពិសេស​នាង​អាវ​ខ្មៅ​។ បើ​ជ្រុល​បង្ហាញ​ចឹង កុំ​ទាញ​អាវ​បិទ​អី បង្ហាញ​ឲ្យ​គេ​ឃើញ​ចុង​ផង​ ក្រែងលោ​គេ​សរសើរ​ថា ចុង​ស្អាត​ ឬ​អាក្រក់ ​ក្រសួង​វប្បធម៌​គួរ​មើល​ផង លើស​ហើយ លើស​ខ្លាំង​បំផុត ​គឺ​ម្នាក់​ស្រី​នឹង​ហ្មង»។ ទោះបី​យ៉ាងណា មិន​ទាន់​មាន​ការ​ប្រតិកម្ម​បកស្រាយ​ពី​អ្នក​ទាំង ២ ខាងលើ នៅឡើយ​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម