Connect with us

ជីវិតកម្សាន្ដ

អ៊ីវ៉ា បំផុសចូលរួមយុទ្ធនាការមូលនិធិ ១ ម៉ឺនរៀល ដើម្បីកុមារកម្ពុជា

បានផុស

នៅ

តារា​ចម្រៀង​ស្រី​រូប​ស្រស់​កញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បាន​ចេញ​មក​បំផុស​មហាជន និងអ្នក​គាំទ្រក្នុង​សកម្មភាព​មនុស្សធម៌​ចូលរួម​យុទ្ធនាការ​មូនិធិ ១ម៉ឺន​រៀលដើម្បីជួយដល់កុមារកម្ពុជា។ នាង​ក៏ចាត់ទុកថា ការជួយ​ចែករំលែក​របស់​ទាំង​អស់គ្នា​គឺ​ដើម្បី​កុមារ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានៃការ​អំពាវនាវនេះ​តារា​ចម្រៀង​មាន​ដើម​កំណើតមកពីដឹក​ដីខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា បាន​បញ្ជាក់​ថា សម្រាប់​នាង​បានចូលរួម​បរិច្ចាគរួចរាល់​ហើយមិន​​តែប៉ុណ្ណោះ នាងក៏​បាន​បរិ ឮច្ចាគថវិការផ្ទាល់ខ្លួន​មួយ​ចំនួនទៀង​ផងដែរដើម្បីជួស​(ចេញជំនួស)ក្រុមការងារជិត ៤០នាក់។

តារា​ចម្រៀង អ៊ីវ៉ា បានបញ្ជាក់ឲ្យដឹង​បន្ថែមថា “តោះ​ចូលរួមយុទ្ធនាការមូនិធិ ១ម៉ឺនរៀល ១ម៉ឺននាក់ដើម្បីកុមារកម្ពុជា ហើយនាងខ្ញុំសូមចូលរួម ១ម៉ឺនរៀល និងចូលរមជួសក្រុមការងារបុគ្គលិកនាងខ្ញុំចំនួន ៣៩នាក់ផងដែរ“។

ទង្វើរនេះត្រូវបាន​ទស្សនិកជ​ន និង​អ្នកប្រើប្រា ឮស់បណ្តាញ​សង្គម​ហ្វេសប៊ុក​ចាត់ទុកថា ជា​សកម្មភាព​មនុស្សធម៌​ដ៏​គំរូ​ល្អ​មួយ​​ក្នុង​ការងារ​​ចូលរួម​ចំណែក​ជួយដល់​សង្គមពិសេស​គឺកុមារកម្ពុជា។

តាមរយៈ​នេះ អ៊ីវ៉ា​ក៏ត្រូវ​បាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​បាន​ដាក់ក្តីរំពឹង​ថា នាងនឹង​បន្តធ្វើ​​សកម្មភាព​មនុស្សធម៌​នេះ​បន្ថែម​ទៀត​ដើម្បី​ក្លាយជា​​តារាគំរូល្អដល់​តារាប្រុស-ស្រី ដទៃទៀត​ដែល​គួតែ​​ឆ្លៀត​ឱកាស ឬពេលវេលា​ផ្ទាល់​ខ្លួនរួម​ចំណែកការងារ​សង្គមតាមរយៈ​ការចូលរួមយុទ្ធនាការមូនិធិ ១ម៉ឺន រៀល​ដើម្បី​កុមារកម្ពុជា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម