Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រសរសើរ Yang Mi ដាក់ខ្លួនគោរពរៀមច្បង Zhang Ziyi មិនប្រជែងអួតខ្លួនលើសគេ

បានផុស

នៅ

Yang Mi ទទួលបានការសាទរយ៉ាងខ្លាំងចំពោះភាពគួរសមនិងការដាក់ខ្លួន ខណៈដែលនាងបានឈប់ថតរូបជាក្រុមជាមួយតារាសម្ដែង Zhang Ziyi ហើយពេលនោះរៀមច្បង Zhang បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅឯព្រឹត្តិការណ៍ Cannes ។

យោងតាមលោក Sinchew បានបញ្ចាក់ថា Yang Mi និងតារាស្រី Zhang បានចូលរួមក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៤ កាលពីថ្ងៃសៅរ៍ ដើម្បីផ្សព្វផ្សាយរឿង “She’s Got No Name” នាពេលខាងមុខរបស់ពួកគេ។ នាពេលនោះ Yang Mi ត្រូវគេចាប់​អារម្មណ៍​ចំពោះ​ការ​ប្រព្រឹត្ត​របស់នាង ដោយ​ដើរ​ចេញ​ក្នុង​ការ​ថត​រូប​ជា​ក្រុម​ជា​ជាង​ដាក់​ខ្លួន​ឯង​នៅ​កណ្តាល ហើយក៏​អនុញ្ញាតឲ្យរៀមច្បងបានក្លាយជា​ចំណុច​ប្រសព្វ​នៅ​លើ​កម្រាល​ព្រំ​ក្រហម និង​អំឡុង​ពេល​ព្រឹត្តិការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀតដែរ នៅក្នុងបទសម្ភាសន៍មួយតួឯកស្រីក្នុងរឿង “ទេវតា៣ជាតិ” បានថ្លែងអំណរគុណយ៉ាងខ្ជាប់ខ្ជួនដល់អ្នកដឹកនាំរឿង សហការី និងក្រុមការងារភាពយន្តសម្រាប់ការគាំទ្រ និងការយកចិត្តទុកដាក់របស់ពួកគេ ដោយបានសរសើរពួកគេចំពោះភាពជោគជ័យរបស់ក្រុមការងារភាពយន្ត។ អាកប្បកិរិយាគួរឲ្យគោរពរបស់នាង បានធ្វើឲ្យអ្នកអត្ថាធិប្បាយតាមអ៊ីនធឺណិតជាច្រើនសរសើរ និងបានក្លាយជាប្រធានបទដែលគេអានច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo នៅថ្ងៃតែមួយ។

អ្នក​ប្រើ​ Weibo ម្នាក់​បាន​សរសើរ​តារា​ស្រី​រូប​នេះ​ថា​​ “​ក្នុងពេល​ដែល​អ្នក​រាល់​គ្នា​មាន​បំណង​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ Yang Mi មិន​បាន​ស្វែង​រក​ការ​ចាប់​អារម្មណ៍​ជា​ចំបង​ក្នុង​អំឡុង​ពេល​ថ្ងៃ​ Cannes។ Yang Mi គឺជាតារាខ្លួនឯង ប៉ុន្តែនាងក៏មិនដែលមើលងាយសិស្សច្បង ឬអួតខ្លួន ហើយក៏មិនអន់ជាងអ្នកផ្សេងដែរ។ ការ​ប្រព្រឹត្ត​របស់​នាង​ពិត​ជា​សម​ជាតារាស្រីជួរមខុច្បាស់ណាស់”។

សូមបញ្ចាក់ដែរថា Yang Mi បានចាប់ផ្តើមអាជីពសម្តែងរបស់នាងជាតួសម្តែងកុមារ ហើយទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយជាមួយនឹងតួនាទី ជាអ្នកនាំមុខក្នុងការធ្វើដំណើរតាមពេលវេលានៅក្នុងឆ្នាំ ២០១១ រឿងស្នេហាប្រវត្តិសាស្ត្រ “Palace” ។ នាងត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទទួលស្គាល់ថាជាតារាស្រី New Dan ទាំងបួន ដែលជាស្លាកសម្រាប់អ្នកស្នងតំណែងរបស់តារាស្រីដែលរកចំណូលបានច្រើនជាងគេទាំងបួននៅក្នុងប្រទេសចិនរួមមាន Xu Jinglei, Zhou Xun, Vicki Zhao និង Zhang Ziyi ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​អតីត​ស្វាមី​សាន់ឆាយ​ សម្រេចចិត្តរៀបការ​ជាមួយ​នារី​អាយុ​​ប្អូនដល់ទៅ ១៨ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម