ជីវិតកម្សាន្ដ
ទោះមានស្វាមីជាមហាសេដ្ឋី តែ Pu Praya នៅតែសស្រាក់សស្រាំធ្វើការគ្មានថ្ងៃឈប់សម្រាក
តារាសម្ដែងថៃ Pu Praya ថ្វីដ្បិតថាបានរៀបការជាមួយមហាសេដ្ឋីវៀតណាមលោក Quoc និងពាណិជ្ជករជំនួញលំដាប់ក្ដី ប៉ុន្តែរូបនាងនៅតែឧស្សាហ៍ព្យាយាមក្នុងការងារ ហើយតែងតែបង្ហាញរូបភាពធ្វើដំណើរទៅធ្វើការជិះម៉ូតូយ៉ាងសាមញ្ញបំផុត។
ចាប់តាំងពីផ្លាស់ទីលំនៅរស់នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិកជាមួយស្វាមីមហាសេដ្ឋី ក៏នាងតែងតែធ្វើដំណើរទៅមកក្នុងប្រទេសថៃ។ ជាពិសេសក្នុងនាមតារាម៉ូដែលល្បីមួយរូបប្រចាំប្រទេស មានទាំងការថតស្ពតពាណិជ្ជកម្ម និងការងារផ្សេងៗ ហើយនាងធ្លាប់និយាយក្នុងបទសម្ភាសថា ឆ្នាំនេះនាងបានជិះយន្តហោះទៅអាមេរិក-ថៃញឹកញាប់ណាស់ ប៉ុន្តែបើនិយាយពីជីវិតរៀបការវិញ នាងថាមិនមានបញ្ហាអ្វីទេ ព្រោះអាស្រ័យលើស្នេហានិងការយោគយល់គ្នាទៅមកតែប៉ុណ្ណោះ។
ថ្វីបើយ៉ាងណាក៏ដោយ ទោះជានាងរៀបការជាមួយស្វាមីអ្នកជំនួញមហាសេដ្ឋី ប៉ុន្តែ Pu បានបង្ហើបថា នាងនៅតែធ្វើការងារដូចមុនដដែល។ នាងមិនចង់ធ្វើជាបន្ទុករបស់ស្វាមី ហើយក៏មិនចង់ឲ្យប្តីជួយនាងក្នុងការងារ ព្រោះតារាស្រីរូបនេះដឹងថាស្វាមីក៏មានការងាររបស់គាត់។ ម្យ៉ាងទៀតដែរ នាងចង់កសាងគ្រួសារ និងកសាងគ្រឹះសម្រាប់ស្ថិរភាពទៅថ្ងៃមុខ។
តាមរយៈរូបភាពរបស់តួឯកស្រីក្នុងរឿង “នាងតូចចង្កៀងកែវ” អង្គុយលើម៉ូតូបានទាក់ទាញបណ្ដាញសង្គម ខណៈដែលនៅលើ Instagram អ្នកចាត់ការម្នាក់បានសរសេរ Caption ថា “វាជាសុបិនមួយ! ពេលកូនធ្វើឲ្យហើយក៏ខិតខំធ្វើរាល់ថ្ងៃ មិនដែលសម្រាក មានទាំងថតផ្សាយពាណិជ្ជកម្ម ថតរឿង ធ្វើការ១ថ្ងៃមាន២៤ម៉ោង យើងធ្វើការឲ្យបាន១៣ម៉ោងក្នុងមួយថ្ងៃ”។

លើសពីនេះទៀតដែរ របាយការណ៍ពីប្រភពថៃដដែលបានបញ្ចាក់ទៀតថា ទោះជានាងរៀបការជាមួយមហាសេដ្ឋីវៀតណាមក៏ពិតមែន ប៉ុន្តែនាងនៅតែប្រើជីវិតដូចកាលនៅសម្ដែង ក្នុងន័យថា Pu Praya នៅតែឧស្សាហ៍ព្យាយាមធ្វើការងារដែលនាងស្រលាញ់ដូចធម្មតា រួមទាំងការថតរូប និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗដដែល។
សូមបញ្ចាក់ដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា Pu Praya បានសម្រេចចិត្តបញ្ចប់ភាពនៅលីវដោយចូលរោងការជាមួយស្វាមីជាអ្នកជំនួញដែលនាងស្គាល់គ្នាមកជាង១២ឆ្នាំ។ ចំណែកឯពិធីនេះបានប្រារព្ធធ្វើឡើងនៅ Bel Air ទីក្រុង Beverly Hills សហរដ្ឋអាមេរិក។ ស្របពេលដែបរិយាកាសក្នុងកម្មវិធីគឺស្រស់ស្អាតដូចរឿងនិទានព្រមទាំងមានតែភ្ញៀវជិតស្និទ្ធ និងគ្រួសារតែប៉ុណ្ណោះដែលមានបានចូលរួម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ព័ស្តុតាងថ្មីលេចឡើងថា Kim Ho Joong ពិតជាបុកហើយរត់ និងឲ្យគេទទួលទោសជំនួស

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច