ជីវិតកម្សាន្ដ
ឯម រៀម ចាត់ទុកការរិះគន់ជេរប្រមាថជារឿងធម្មតា ព្រោះមិនមែនលើកទី ១ ទេ
ទោះបីរងការរិះគន់ជេរប្រមាថដូចទឹកបាក់ទំនប់ពីសំណាក់មហាជនយ៉ាងណាក្តី តែបណ្ឌិតច្នៃម៉ូដ ឯម រៀម ហាក់មិនខ្វល់ឡើយ ផ្ទុយទៅវិញ លោកបែរជាចាត់ទុកថាការរិះគន់ ឬជេរប្រមាថនោះ ជារឿងធម្មតា ព្រោះមិនមែនជាលើកទី ១ ទេ សម្រាប់ខ្លួន។

ប្រាកដណាស់ អ្នកច្នៃម៉ូដល្បីឈ្មោះលោក ឯម រៀម ថ្មីៗ នេះ បានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានតុបតែងខ្លួនប្លែកដោយការច្នៃគ្រឿងអេឡិចត្រូនិក (រាជិនី AI) ទៅចូលរួមកម្មវិធីសម្ពោធ MV បទ”ទេវរាជ” របស់តារាចម្រៀង ទេព បូព្រឹក្ស។
ផ្គើនការរិះគន់របស់មហាជន លោក ឯម រៀម បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួនថា “រំភើបណាស់ ឃើញ Comment ពួកគាត់បែបនេះ គឺជាកម្លាំងចិត្តដ៏មហាសាលចំពោះអ្នកច្នៃម៉ូដដូចខ្ញុំ សូមអរគុណច្រើនទៅដល់ម្ចាស់ Comment ទាំងពីរនាក់ ហើយផ្ទុះការ Comment ជេរប្រមាថមកលើខ្ញុំបែបនេះ គឺជារឿងធម្មតាទេ ព្រោះមិនមែនជាលើកទី ១ ទេ”។

ឯម រៀម លើកឡើងទៀតថា ”នេះជាសម័យ Digital បើមានបងប្អូនមិនពេញចិត្តនរណាម្នាក់ គឺថា ចូលជេរៗ និងប្រើពាក្យញុះញង់”។
អ្នកច្នៃម៉ូដរូបនេះ បញ្ជាក់ថា ឈុតរាជិនី AI ផ្គុំដោតគ្រឿងអេឡិចត្រូនិកនេះ លោកបានដកស្រង់ចេញពីសម័យបុរាណ (បែបសម័យអង្គរ)។ ចំណែកខ្សែ.ក ដែលខ្លួនពាក់ គឺដកស្រង់ពីព្នង(កុលសម្ព័ន្ធខ្មែរលើ ឆ្នាំ ១៩២៩)។

គេចាំបានថា មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ផ្ទុះការវែកញែក និង រិះគន់យ៉ាងចាស់ដៃលើសកម្មភាពអ្នកច្នៃម៉ូដលោក ឯម រៀម ដែលពាក់គ្រឿងអេឡិចត្រូនិកទៅចូលរួមកម្មវិធីធំមានការចូលរួមពីសំណាក់តារាប្រុស-ស្រីល្បីៗ ជាច្រើននាក់ ខណៈអ្នកចូលរួមសុទ្ធសឹងតែតុបតែងខ្លួនស្លៀកសម្លៀកបំពាក់សម័យបុរាណយ៉ាងលេចធ្លោគ្រប់ទម្រង់៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?