Connect with us

ជីវិតកម្សាន្ដ

ជិតដល់ថ្ងៃផ្ទេរមកុដ កុយ អេនណា ថា ស្គាល់ច្បាស់គ្រប់យ៉ាងអ្វីដែលហៅថា “បវរកញ្ញា”

បានផុស

នៅ

បវរកញ្ញា​លំដាប់រង​ទី១ ក្នុង​កម្មវិធី Miss Grand Cambodia 2023 កញ្ញា កុយ អេនណា ត្រូវ​​បាន​ទស្សនិកជន​មើល​ឃើញ​ថា នាង​ជា​តារា​ស្រី​ម្នាក់​ដែល​ចូលចិត្ត​តុបតែង​ខ្លួន​ថត​សិច​ស៊ី​បញ្ចេញ​​សាច់​ខ្ចី​ ជើង​ដ៏​ស្រឡូន ទាក់​ភ្នែក​អ្នកគាំទ្រ និង​រាយមន្ត​ស្នេហ៍​ដល់​បុរស​ៗ​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​យ៉ាង​ណា កុយ អេនណា  ក៏​ជា​បវរកញ្ញា​ដែល​មាន​ភាព​លេចធ្លោ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជ​ពិសេស​មិត្ត​ៗ​យុវវ័យ​ផង​ដែរ។ ម្យ៉ាងទៀត​ថ្វី​ត្បិត​ពេលនេះ កុយ អេនណា បាន​ត្រៀម​ខ្លួន​ដើម្បី​ផ្ទេរ​មកុដ​ឲ្យ​អ្នក​ថ្មី​ក៏​ដោយ តែ​នាង​នៅ​តែ​រក្សា​បាន​ប្រជាប្រិយ​ភាព​ពី​អ្នក​គាំទ្រ។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ថែម​ទៀត អេនណា បាន​ចាត់​ទុក​ថា​ ក្រោយ​ក្លាយ​ជា​ម្ចាស់​មកុដ​រង​ទី១ ក្នុង​កម្មវិធី Miss Grand Cambodia 2023 គឺ​ធ្វើ​ឲ្យ​នាង​ស្គាល់​ច្បាស់​គ្រប់​យ៉ាង​នូវ​អ្វី​ដែល​ហៅ​ថា “បវរកញ្ញា”។ នាង​បញ្ជាក់​ថា សម្រាប់​ខ្លួន​នាង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ផ្ទេរ​មកុដ​ដ៏​អស្ចារ្យ​នេះ​ទៅ​ដល់​អ្នកថ្មី​ដែល​ជា​អ្នក​បន្តវេន។

ស្រីស្អាត កុយ អេនណា បាន​លើក​ឡើង​ថា «មកុដ​ដ៏​អស្ចារ្យ​មួយ​នេះ​នឹង​ត្រូវ​បាន​កន្លង​ផុត​ពី​ដៃ​របស់​នាង​ខ្ញុំ ប៉ុន្តែ​វា​បាន​បន្សល់​ទុក​នូវ​ស្រមោល​ដែល​នាង​ខ្ញុំ​ចងចាំ​ក្នុង​ចិត្ត​ជានិច្ច។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ច្បាស់​គ្រប់យ៉ាង​នូវ​អ្វី​ដែល​ហៅ​ថា “បវរកញ្ញា” ។

ជា​ការ​កត់​សម្គាល់​បន្ទាប់​ពី​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​លើ​វិស័យ​បវរ​កញ្ញា​ស្រីស្អាត កុយ អេនណា គឺ​មាន​ឱកាស​ច្រើន​ដោយ​លេច​វត្តមាន​នៅ​តាម​បណ្ដា​កម្មវិធី​តូច​ធំ​នានា​បន្ត​បន្ទាប់ ខណៈ​ដែល​រូប​សម្រស់​របស់​នាង​គឺ​នៅ​តែ​ស្រស់​ស្អាត​សម្រាប់​អ្នក​គាំទ្រ។ ម្យ៉ាង​ទៀត​អ្វី​ដែល​កាន់​តែ​ចាប់​បវរ​កញ្ញា​រូប​នេះ​ជា​រឿយ​ៗ​តែងតែ​ផ្លាស់​ប្ដូរ​ស្តាយ​តុបតែង​ខ្លួន​សិចស៊ី ១៨០ដឺក្រេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម