Connect with us

ជីវិតកម្សាន្ដ

តុលាការសម្រេចយល់ព្រមលើសំណើសុំដីការបស់ Min Hee Jin ប្រឆាំងនឹងផលិតកម្ម HYBE

បានផុស

នៅ

កាលពីថ្ងៃទី ៣០ ខែឧសភា របាយការណ៍បានបង្ហាញឲ្យដឹងថា ផ្នែកកិច្ចការរដ្ឋប្បវេណីទី៥០ នៃតុលាការក្រុងសេអ៊ូលកណ្តាលបានកាត់ក្តីឲ្យ Min Hee Jin ដែលមានន័យថា នាងនឹងបន្តតួនាទីរបស់នាងជានាយកប្រតិបត្តិរបស់ ADOR សម្រាប់អនាគតដ៏ខ្លីខាងមុខ។

ទន្ទឹមនោះដែរ តុលាការបានបន្ថែមទៀត នៅពេលដែលនាងបានឈ្នះសេចក្តីបង្គាប់របស់នាង HYBE នឹងមិនអាចអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនលើការបណ្តេញចេញដែលស្នើឡើងរបស់ Min Hee Jin នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុននាពេលខាងមុខរបស់ពួកគេ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៣១ នោះទេ។

ប្រសិនបើដីកាបង្គាប់របស់នាងមិនត្រូវបានទទួលយកទេ HYBE អាចប្រើសិទ្ធិម្ចាស់ភាគហ៊ុន ៨០% របស់ខ្លួន ដើម្បីបង្ខំ Min Hee Jin ឲ្យចុះចេញពីតំណែងជានាយកប្រតិបត្តិនៃស្លាកយីហោ NewJeans ADOR ។ វាត្រូវបានគេរាយការណ៍ថា HYBE បានបញ្ជូនការបណ្តេញចេញរបស់ Min Hee Jin ជាសំណើដើម្បីពិចារណានៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុន ហើយក្រុមប្រឹក្សាភិបាលថ្មីសម្រាប់ ADOR ត្រូវបានតែងតាំងរួចហើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ HYBE ជំនួសក្រុមប្រឹក្សាភិបាលរបស់ ADOR ដូចដែលបានរាយការណ៍នោះ Min Hee Jin ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការរឹតបន្តឹងយ៉ាងខ្លាំងនៅក្នុងលក្ខខណ្ឌនៃការគ្រប់គ្រង។

យ៉ាងណាមិញ ដោយសារតែរឿងក្ដីក្ដាំនេះមិនងាយដោះស្រាយបានហើយនៅតែបន្តបញ្ហាឥតឈប់ឈរនោះ ភ្លាមៗដែរ​អ្នកលេងអ៊ីនធឺណេតជាច្រើនបានបញ្ចេញមតិហាក់កាន់ជើង​នាងយ៉ាងខ្លាំងថា “ខ្ញុំធូរស្បើយណាស់ សូមនៅជាមួយ NewJeans ឲ្យបាន ១០០ ឆ្នាំ, HYBE វាយប្រហារនាងដោយគ្មានភស្តុតាង, អ្នកដែលនិយាយថានាងគ្មានឱកាសឈ្នះ មិនដឹងថាពួកគេកំពុងនិយាយអំពីអ្វី។ Hee Jin មិន​ឈ្នះ​ដោយ​សារ​តែ​អារម្មណ៍​នាង​បាន​ឈ្នះ​ដោយ​សារ​តែ​កុងត្រា​របស់​នាង និង​ច្រើន​ទៀត”។

គួរបញ្ចាក់ដែរថា​ ជម្លោះក្ដៅគគុករបស់ផលិតកម្មទាំងពីរកើតឡើងស្របពេលដែល ផលិតកម្ម HYBE បានផ្តួចផ្តើមសវនកម្មប្រឆាំងនឹង ផលិតកម្ម ADOR បន្ទាប់ពីបានទទួលព័ត៌មានថា នាយកប្រតិបត្តិ Min Hee Jin និងមន្ត្រីប្រតិបត្តិម្នាក់ទៀតកំពុងព្យាយាមកាន់កាប់សិទ្ធិគ្រប់គ្រងរបស់ ADOR ឡើងវិញ។​ នេះបានធ្វើឲ្យកើតជម្លោះ រវាងផលិតកម្មទាំងពីរផ្អើលក្នុងឧស្សាហកម្ម K-pop​ អូសបន្លាយចោតគ្នាទៅមកពាក់ព័ន្ធការលួចចម្លងក្រុមចម្រៀងស្រីថ្មី ILLIT ឬ Belift Lab ហើយមេ ADOR​ បានចោទប្រកាន់ក្រុមនេះថា​ លួចចម្លងគំនិតរបស់ NewJeans ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយបញ្ចេញស្នាមសាក់លើដងខ្លួន Han So Hee ត្រូវគេរិះគន់កប់ៗមាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម