ជីវិតកម្សាន្ដ
ថតរឿងចប់ភ្លាម Song Hye Kyo បង្ហាញវីឡាស្គឹមស្គៃ តម្លៃរាប់លានដុល្លារ
កាលពីពេលថ្មីៗនេះ Song Hye Kyo បានបញ្ចប់ឈុតចុងក្រោយក្នុងរឿង Dark Nuns យ៉ាងរលូន និងបានបញ្ចប់ការថតជាមួយក្រុមការងារ។ ភ្លាមៗបន្ទាប់ពីបញ្ចប់កាលវិភាគទាំងអស់ នាងបានត្រឡប់ទៅផ្ទះវីឡាផ្ទាល់ខ្លួនតម្លៃរាប់ពាន់លានដុល្លារ ដើម្បីសម្រាក និងរៀបចំផែនការនាពេលខាងមុខ។
កាលពីថ្ងៃទី ០២ ខែមិថុនា តារាស្រីរូបនេះបានបង្ហោះរូបថតមួយសន្លឹកដែលថតជាមួយកូនឆ្កែ Ruby នៅលើសាឡុងនៅជ្រុងមួយនៃសណ្ឋាគារតម្លៃរាប់ពាន់លានដុល្លារ។ បើទោះជាគ្រាន់តែលាតត្រដាងជ្រុងមួយនៃផ្ទះឯកជនរបស់នាង ប៉ុន្តែ Song Hye Kyo បានធ្វើឲ្យទស្សនិកជនច្រណែននឹងភាពប្រណីត និងវីឡាដ៏ធំទូលាយ។

យោងតាមប្រភពនៅក្នុងឧស្សាហកម្មអចលនទ្រព្យកូរ៉េ Song Hye Kyo បានទិញអគារមួយដែលមានជាន់ក្រោមពីរជាន់ និង ៥ជាន់ពីលើដីនៅ Hannam Ward ស្រុក Yongsan ទីក្រុងសេអ៊ូល ដែលមានផ្ទៃដីប្រហែល ៤៩៥ ម៉ែត្រការ៉េ និងតំបន់អគារមួយ ច្រើនជាង ១,៤៧៣ ម៉ែត្រការ៉េ ។ អចលនទ្រព្យដែលបានទិញក្រោមឈ្មោះផ្ទាល់ខ្លួនរបស់ នាងមានតម្លៃ ១៩.៥ ពាន់លានវ៉ុន (១៤លានដុល្លារ)។
ក្រៅពីបង្ហាញទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាររ Song Hye Kyo ក៏ត្រូវបានគេប្រទះឃើញពាក់មួកមានគែមទូលាយដែរ។ គេដឹងថា នាងគ្រាន់តែពាក់មួកធំទូលាយនេះ ពេលចេញទៅក្រៅតែម្នាក់ឯងជាមួយ Park Sol Mi ដែលជាអតីតមិត្តជិតស្និទ្ធរបស់នាង។ កាលដែលតារាស្រី Song ជឿជាក់លើការពាក់មួកដែលធ្លាប់ស្គាល់នេះម្តងទៀត ធ្វើឲ្យអ្នកគាំទ្រជាច្រើនស្មានថានាង និងប្អូនស្រីជិតដិតនឹងទៅដើរលេងហើយ បន្ទាប់ពីបែកគ្នាអស់ជាច្រើនថ្ងៃដោយសារកាលវិភាគ
យ៉ាងណាមិញ ឆ្លងកាត់អាពាហ៍ពិពាហ៍បែកបាក់ជាមួយ Song Joong Ki និងប្រឈមមុខនឹងរឿងអាស្រូវជាច្រើន Song Hye Kyo នៅតែមានសកម្មភាពសិល្បៈខ្លាំង ដោយទទួលបានសមិទ្ធិផលថ្មីៗក្នុងការសម្តែងជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។ បច្ចុប្បន្ននេះ តារាស្រីរូបនេះ នៅតែបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍន៍អាជីពរបស់នាង ហើយជារឿយៗនាងក៏តែងតែបង្ហាញភាពសប្បាយរីករាយជាមួយមិត្តភក្តិជិតស្និទ្ធរបស់នាង បន្ទាប់ពីលែងលះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រីកូរ៉េ ៥ រូប ទទួលយីហោធំៗ ច្រើនជាងគេបង្អស់ក្នុងប្រទេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ