ជីវិតកម្សាន្ដ
កែវ ចាន់និមល ប្រកាន់គោលការណ៍មិនត្រាប់តាម ឬចម្លងស្តាយ៍គេក្នុងអាជីពពិធីការិនី
បច្ចុប្បន្នអ្នកនាង កែវ ចាន់និមល ត្រូវបានគេកត់សម្គាល់គឺជាពិធីការិនីឆ្នើមមួយរូបប្រចាំទូរទស្សន៍ក្នុងស្រុក និងក្ដោបក្ដាប់តំណែងក្នុងកម្មវិធីធំៗជាច្រើនជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់អ្នកនាងក៏កាន់តែលេចធ្លោឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ ។

ស្របពេលដែលប្រជាប្រិយភាពកំពុងលេចធ្លោនេះដែរ តារាសម្ដែង និងជាពិធិការិនីល្បីឈ្មោះអ្នកនាង កែវ ចាន់និមល បានបង្ហើបពីបទពិសោធន៍របស់ខ្លួនក្នុងការងារអាជីពជាពិធីការិនីដែលអាចឈរជើងក្នុងវិស័យមួយយូរឆ្នាំកន្លងមកថា មកដល់ពេលនេះគោលដៅចម្បងគឺប្រកាន់គោលការណ៍មិនត្រាប់តាម ឬចម្លងស្ទាយ៍និយាយតាមគេក្នុងអាជីពពិធីការិនីឡើយ។
អ្នកនាង កែវ ចាន់និមល បានបញ្ជាក់ថារឿងល្អនឹងបន្តមាននៅក្នុងជីវិតមួយនេះដរាបណាយើងមិនបោះបង់ហើយព្យាយាមអស់ពីលទ្ធភាពតួនាទីជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីធំៗនីមួយៗគឺជាឱកាស និងមោទនភាពសម្រាប់ជីវិត។

អ្នកនាងនិយាយបន្ថែមថា “ដូច្នេះទើបខ្ញុំប្រកាន់គោលការណ៍មិនត្រាប់តាមរិតតែមិនយកស្ដាយតាមនរណាម្នាក់ព្រោះខ្ញុំត្រូវបង្ហាញអ្វីដែលជាខ្ញុំទោះខ្វះខាត ឬល្អតិចតូចក៏រីករាយនឹងទទួលយកដោយក្តីសុខ អ្នករួមអាជីពសុទ្ធតែជាគ្រូរបស់ខ្ញុំ បញ្ចប់កម្មវិធីម្តងៗលើសពីពាក្យអរគុណគឺការដឹងគុណ”។

សូមបញ្ជាក់ដែរថា មកដល់ពេលនេះអ្នកនាង កែវ ចាន់និមល បានរៀបការជាមួយស្វាមីអស់រយៈពេលជាង ១០ឆ្នាំមកហើយដោយទទួលបាននូវចំណងដៃកូនស្រី-ប្រុសចំនួន ២នាក់ជាដំណក់ឈាមរួមគ្នាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច