ជីវិតកម្សាន្ដ
មកុដតម្លៃជាង 1M របស់ MGC 2024 រំលេចរូបរាងដ៏ប្រណិតរចនារូបហង្សពាំតំណក់ទឹក នៃគ្រាប់ពេជ្រ
គិតមកដល់ពេលនេះកម្មវិធីប្រឡងបវរកញ្ញា Miss Grand Cambodia 2024 បាននឹងកំពុងដំណើរការឈានដល់វគ្គនៃការបង្ហាញឈុតហែលទឹកហើយ ដើម្បីប្រកួតប្រជែងជ្រើសរើសអ្នកដែលមានសមត្ថភាពដ៏អស្ចារ្យគ្រង់មកុដឆ្នាំ២០២៤ នេះ។

ទោះបីជាយ៉ាងណា ខណៈពេលដែលកម្មវិធីប្រឡងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២៤ បាននឹងកំពុងដំណើរការនេះដែរ ស្រាប់តែថ្មីៗនេះមានការបញ្ចេញនូវមកុដតម្លៃជាង 1M របស់ MGC 2024 រំលេចរូបរាងដ៏ប្រណិតរចនារូបហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្ររាប់ពាន់។ តើបវរកញ្ញារូបណាដែលក្លាយជាម្ចាស់ជ័យលាភីដែលបានគ្រងនៅមកុដពេជ្រដ៏ស្រស់ស្អាតមួយនេះ?
នៅលើផេកផ្លូវការរបស់ Miss Grand Cambodia បានបញ្ចេញរូបភាពភ្ជាប់ខ្លឹមសារថា នេះគឺជាសកម្មភាពដោយព្រះនាងតូចនរោត្តម ជេនណា ប្រគល់ជូនទៅកាន់អ្នកស្រី អ៉ឹម សុគន្ធា ជា National Director of Miss Grand Cambodia ។ ដោយមកុដ Miss Grand Cambodia 2024 ថ្មីបំផុសឡើងនូវគំនិតសត្វហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្រដោយក្បាច់រចនារំលេចឡើងដោយគ្រាប់ពេជ្ររាប់ពាន់សក្ដិសម និងមានអំណាចសម្រាប់ម្ចាស់ក្សត្រីថ្មីនៅក្នុងឆ្នាំ២០២៤ នេះ។

ស្ថាប័ន MGC បានបញ្ជាក់ទៀតថា គ្រឿងអលង្ការគឺ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញភាពជឿជាក់ និងទំនុកចិត្តដល់បវរកញ្ញារបស់យើង។ ចំណែកអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia គឺអ្នកនាង អ៉ឹម សុគន្ធា បានឲ្យដឹងថា តម្លៃមកុដឆ្នាំនេះ គឺមានតម្លៃខ្ទង់ជាង ១លានដុល្លារសម្រាប់បំពាក់ឲ្យបេក្ខភាពដែលដណ្តើមបានជ័យជំនះឆ្នាំនេះ។
មកុដដែលមានតម្លៃរហូតជាង ១M នេះគឺមានឈ្មោះថា “មកុដហង្សសួគ៍” ហង្សកំពុងពាំនូវដំណក់គ្រាប់ពេជ្ររំលេចនូវសោភណ្ឌភាពដ៏ល្អឯក និងប្រណិតបំផុត ដែលបង្ហាញឲ្យឃើញពីភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ក្នុងការកែច្នៃពីមួយដំណាក់កាល ទៅមួយដំណាក់កាល ដើម្បីទទួលបាននូវភាពស្រស់ស្អាត និងភាពល្អឥតខ្ចោះ។

ថ្វីត្បិតមានការប្រាប់ពីតម្លៃមកុដដែលចំណាយខ្ទង់លានដុល្លាររចនាយ៉ាងប្រណិត និងស្រស់ស្អាតបែបនេះក្តី ប៉ុន្តែគេនៅមិនទាន់ដឹងទេថា តើបេក្ខភាពរូបណាអាចមានសមត្ថភាព និងទេពកោសល្យដណ្តើមបានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2024 នៅឡើយទេ ដូច្នេះមានតែការរង់ចាំតាមដានលទ្ធផលនៃការប្រកួតផ្លូវការក្នុងវគ្គផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?