ជីវិតកម្សាន្ដ
ក្លាយជាម្ចាស់ពាន! លីន សោម៉ា ចាត់ទុកអ្នកគាំទ្រជាចំណែកដ៏ធំនៃភាពជោគជ័យរបស់ខ្លួន
ទស្សនិកជនបានដឹងហើយថា បេក្ខភាពដ៏លេចធ្លោកញ្ញា លីន សោម៉ា ដែលមានអាយុទើបតែ ២១ឆ្នាំទទួលបានជ័យជំនះដោយបានក្លាយជាម្ចាស់ពានកម្មវិធីប្រឡង Beat The Best រដូវកាលទី២ កាលពីរាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ខណៈនាងទទួលប្រាក់រង្វាន់ចំនួន ២៤០០០ដុល្លារ។

អ្នកគាំទ្រចាំបានថា មុនក្លាយជាម្ចាស់ពាននៃការប្រឡងកម្មវិធីខាងលើ លីន សោម៉ា ក៏ធ្លាប់ប្រឡងកម្មវិធី Cambodian Idol រដូវកាលទី៣ និងកម្មវិធី”ផ្ការីកក្នុងសួន “ និង Master Singer Cambodia ជាដើម។ លីន សោម៉ា ក៏ត្រូវបានដឹងថា នាងជានិស្សិតឆ្នាំទី២ ផ្នែកគណនេយ្យ និងពន្ធដានៅវិទ្យាស្ថានជាតិគ្រប់គ្រងទៀតផង។
យ៉ាងណាមិញបន្ទាប់ពីទទួលបានជ័យជំនះក្នុងកាប្រឡងនេះកញ្ញា លីន សោម៉ា បានអះអាងថា អ្នកគាំទ្រជាចំណែកដ៏ធំនៃភាពជោគជ័យរបស់នាង។ សោម៉ាបន្តថា “នៅពីក្រោយភាពជោគជ័យរបស់ខ្ញុំ គឺមិនមែនខ្ញុំដើរមកតែម្នាក់ឯងនោះទេ មានមនុស្សជុំវិញខ្លួនបានរួមដំណើរមកជាមួយខ្ញុំដែរ ខ្ញុំក៏អរគុណបងៗគណៈកម្មការ លោកគ្រូភ្លេងទាំងអស់ តែងផ្ដល់បទពិសោធន៍ និងឱកាសប្រាប់ពីចំណុចខ្វះខាត និងបង្រៀនអ្វីដែលថ្មីៗល្អៗមកកាន់ខ្ញុំ”។

ដោយឡែក តាមរយៈកិច្ចសម្ភាសន៍ជាមួយ «កម្ពុជាថ្មី» លីន សោម៉ា បញ្ជាក់ថា នាងប្រើរយៈពេល ៦ខែ ទើបអាចសម្រេចក្ដីស្រម៉ៃមួយនេះបានហើយនាងសង្ឃឹមថា ជ័យលាភីនេះនឹងអាចធ្វើឲ្យនាងមានការផ្លាស់ប្ដូរទាំងជីវភាព និងកេរ្តិ៍ឈ្មោះនាពេលអានាគត។ នាងថា នាងទទួលបានបទពិសោធន៍ច្រើនពីការប្រឡងកម្មវិធីមួយនេះ ហើយនាងបានជួបការពិបាកខ្លាំងក្នុងវិញ្ញាសារបទ Rock និងញាក់ ប៉ុន្ដែសម្រាប់បទមរតកដើមនាងគ្មានឧបស័គ្គនោះទេ ព្រោះចិត្តស្រលាញ់បទពីដើមៗ និងចូលចិត្តច្រៀងបទទាំងនោះ។

សូមបញ្ជាក់ដែរថា លីន សោម៉ា គឺមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានយកឈ្នះបេក្ខភាព ៣រូបផ្សេងទៀតនៅវគ្គ Final នៃកម្មវិធី Beat The Best រដូវកាលទី២ គឺ នាង យ៉ាង ចាន់រតនា, លោក លីម ឧត្តម និងលោ កភុន សុភ័ក្រ ។ ទីបំផុត សោម៉ា នៅតែអាចសម្រេចក្ដីសុបិនធំនេះបានតាមរយៈការលើកពានដែលប្រគល់ពីលោក នេត ភត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?