ជីវិតកម្សាន្ដ
អ្នកស្គាល់ Bella ពីមុន ចេញមុខទម្លាយអត្តចរិតពិតរបស់នាង កាលមិនទាន់ល្បីក្លាយជាតារាជួរមុខ
អ្នកជិតដិតម្នាក់ដែលមានឈ្មោះថា គ្រូ May និងជាគ្រូបង្វឹកដោយផ្ទាល់លើតារាសម្ដែងស្រី Bella Ranee កាលនាងមិនទាន់ល្បី និងទើបចូលវិស័យសិល្បៈថៃលើកដំបូង បានទម្លាយប្រាប់ការពិតអំពីអត្តចរិតពិតថា នាងជាមនុស្សមានការតស៊ូខ្លាំងនិងប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាពបំផុត។
លោកគ្រូ May បានលាតត្រដាងនូវការពិតថា “May ធ្លាប់ធ្វើការជាមួយ Bella ពេលនាងទើបសម្តែងក្នុងរឿង “Porn Prom Onlaweng” ក្នុងឆ្នាំ២០២៣ ហើយវាជាពេលវេលាដែល Bella ទើបតែចាប់ផ្តើមចូលប្រឡូកក្នុងវិស័យនេះផងដែរ។ ពេលនោះខ្ញុំនៅកៀកនឹង Bella អំឡុងពេលនោះ វាបង្ហាញថា Bella តស៊ូយ៉ាងខ្លាំង។ នាងមិនមែនជាមនុស្សដែលបានជ្រើសរើសតាំងពីដើមមកទេ ហើយជាមនុស្សនៅក្រៅការមើលឃើញ ឬហៅថានៅក្រៅឆាកសម្ដែងប៉ុណ្ណោះ។ ប៉ុន្តែ Bella បានឆ្លៀតឱកាសឲ្យបានច្រើនបំផុត បើនាងមានឱកាសនៅពេលណា គាត់នឹងប្រឹងប្រែងអស់ពីសមត្ថភាពជានិច្ច មិនថាការងារបែបណាក៏ដោយ”។

លើសពីនេះទៀតដែរ អ្នកគ្រូ May បានបញ្ចាក់បន្ថែមទៀតថា កំឡុងពេលធ្វើការជាមួយគ្នា អាចមើលឃើញថា Bella មានអត្តចរិតល្អខ្លាំងណាស់។ គាត់មិនមានអាកប្បកិរិយាចង់ល្បីនោះទេ។ គាត់គ្រាន់តែចង់មកធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ ហើយថ្ងៃមួយគាត់ពិតជាជោគជ័យ គាត់នឹងជួបគ្នាម្តងទៀត។ ក្រោយមកនៅពេលជួបនាង Bella ពិតជាមិនបានប្រែប្រួលពិតមែន។
ទន្ទឹមនោះទៀតដែរ អ្នកគ្រូក៏បានទម្លាយដែរថា កន្លងមកមានតារាសម្ដែងជាច្រើនដែលមានឈ្មោះល្បីល្មម អាកប្បកិរិយាបានផ្លាស់ប្តូរ។ ប៉ុន្តែជាមួយ Bella ក្រោយល្បីជាវីរនារីលេខមួយរបស់ប៉ុស្តិ៍លេខ៣។ គ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រោះ Bella ស្វាគមន៍និងនិយាយរកមកកាន់ពួកយើងមុនគេ ហើយនេះជាអ្វីដែល Bella បានស៊ូទ្រាំដល់ចំណុចនេះ។
យ៉ាងណាមិញ សម្រាប់តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” មកដល់បច្ចុប្បន្ននេះនាងទទួលការងារយ៉ាងច្រើនអនេក មិនថាជារឿងភាគ ថតស្ពតពាណិជ្ជកម្ម ឬធ្វើជាពិធីការនីឡើយ។ ជាពិសេសទស្សនិកជនជាច្រើនហាក់យល់ស្របនឹងការបើកកកាយរបស់អ្នកគ្រូ May ថានាងពិតជាសក្តិសមនឹងទទួលបាន ព្រោះកន្លងមក Bella ពិតជាលះបង់ខ្លាំងអាជីពមួយនេះទាំងស្រុង សម្រាប់គ្រួសាររបស់គាត់។ អាកប្បកិរិយារបស់គាត់គឺ មកធ្វើការគឺចិញ្ចឹមគ្រួសារ ហើយគាត់ពិតជាផ្តោតលើរឿងនេះពិតមែន។ កេរ្តិ៍ឈ្មោះ និងសំណាងបានមករកមនុស្សប្រភេទនេះដោយសារតែគាត់គោរពរៀមច្បងមិនវង្វេងភ្លើងដោយសារតែខ្លួនបានល្បីល្បាញឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហុងកុង Cecilia ត្រូវអតីតអ្នកគ្រប់គ្រងចោទថា ជាមនុស្សរមិលគុណ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង