ជីវិតកម្សាន្ដ
តារាភាពយន្តល្បីល្បាញទសវត្សរ៍ ៦០ ក្នុងរឿង “មរណមាតា” ២ ដួង មានឱកាសជួបគ្នាម្តងទៀត
វីរសិល្បករជើងចាស់ល្បីល្បាញនៅក្នុងខ្សែភាពយន្តខ្មែរនាអំឡុងទសវត្សរ៍ ៦០ ក្នុងរឿង”មរណមាតា” ២ ដួង គឺ ព្រឹទ្ធាចារ្យ សោម ដូរីន និង លោកស្រី ឌី សាវ៉េត បន្ទាប់ពីបែកគ្នាច្រើនឆ្នាំមកនោះ ទីបំផុតលោកទាំងពីរបានជួបគ្នាជាថ្មី ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង។

ជំនួបរបស់តារាភាពយន្តជើងចាស់ល្បីឈ្មោះ ២ ដួង ខាងលើ ស្របពេល ព្រឹទ្ធាចារ្យ សោម ដូរីន និងលោកស្រី ឌី សាវ៉េត បានអញ្ជើញចូលរួមកម្មវិធី “អ្នកស្នងមរតក” ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ កាលពីថ្មីៗ នេះ ក្រោមទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍន៍ថ្មី”។
តារាភាពយន្តជើងចាស់ព្រឹទ្ធាចារ្យ សោម ដូរីន បានបង្ហោះនៅលើទំព័រហ្វេសប៊ុក ដោយរម្លឹកថា “សោម ដូរីន និង ឌី សាវ៉េត តួធ្លាប់សម្តែងរួមគ្នាក្នុងទសវត្សរ៍ ឆ្នាំ ៦០ ក្នុងរឿងមរណមាតា ឥឡូវតួទាំង ២ នៅរស់រានមានជីវិត តួប្រុសអាយុ ៨៥ ឆ្នាំ តួស្រីអាយុ ៨០ ឆ្នាំ ស្រុកយើងមានសន្តិភាពទើបតារា ២ ដួងនេះ នៅបានជួបគ្នា អរគុណ សម្តេចតេជោ ហ៊ុន សែន ទើបយើងទាំង ២ មានជីវិតដល់ថ្ងៃនេះ”។

សូមជម្រាបថា លោកព្រឹទ្ធាចារ្យ សោម ដូរីន បានលះបង់ច្រើនណាស់ក្នុងបុព្វេសិល្បៈវប្បធម៌ខ្មែរ តាំងពីពេលដែលប្រឡូកសិល្បៈដំបូងដើមទសវត្ស ៥០ រហូតមកម្ល៉េះ។ ចំណែកតារាសិល្បៈជើងចាស់លោកស្រី ឌី សាវ៉េត ដោយសារភាពល្បីល្បាញរបស់លោកស្រីតែងទទួលបានការគាំទ្រខ្ពស់ ថែមទាំងសរសើរពីសមត្ថភាព និងទេពកោសល្យនានានៅក្នុងអាជីពសិល្បៈរហូតមកទល់ពេលបច្ចុប្បន្នផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ