Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ហួសចិត្តនឹងទង្វើរភេទទី ៣ ម្នាក់ សម្តែងក្នុងពិធីមង្គលបញ្ចេញកាយវិការមិនសមរម្យ

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ម្សិលមិញ​មាន​ការបង្ហោះ​ចែក​រំលែក​នូវ​ឃ្លីប​វីដេអូខ្លី​ដ៏ហួសចិត្តមួយ​ ដែល​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​វង់​តន្ត្រី​បុរាណ(ភ្លេងខ្មែរ)ដែលបាន​ទៅប្រគុំលេង​ក្នុងពិធីមង្គលការ​មួយ ដោយ​ក្នុងក្រុមនោះក៏មានភេទទី៣ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​វីដេអូនោះ​បានបង្ហាញឲ្យឃើញ​ពីទិដ្ឋភាពដ៏គួរឲ្យស្អប់ខ្ពើម និងជាគំរូដ៏អាក្រក់​មួយរបស់ភេទទី៣ ម្នាក់​ដែលបានបញ្ចេញកាយវិការ​មិនសមរម្យនៅ​អំឡុងពិធីសំខាន់​នៃមង្គល​សិរីសួរស្តី​របស់កូនកំលោះ និងកូនក្រមុំ ខណៈ​មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើន​បាននឹង​កំពុងផ្ទុះការរិះគន់​ហើយ​ស្នើដល់ក្រសួង​គួរចាត់វិធានការលើករណីនេះផង។

សកម្មភាព​ដែល​បាន​បង្ហាញ​នៅក្នុង​វីដេអូ​គេ​ឃើញ​ភេទទី៣ រូបនេះ បាន​ប្រើកាយវិការ​មិនសមរម្យដោយ​ទៅអង្គុយលើភ្លៅ​របស់បុរសចំណាស់​ម្នាក់ នឹង​ថែមទៀតនិយាយ​ស្តីនូវពាក្យ​ពេចន៍​អាសអាភាស​បង្កើន​នូវភាពស្រើបស្រាល​ដែលជា​គំរូ​អាក្រក់​សម្រាប់​ក្មេងៗ និងជាទង្វើរអសីលធម៌ទៀតផង។

មានមតិជា​ច្រើនបានលើកឡើងថា «ទោះបីតែភេទទី៣ ពិតមែនប៉ុន្តែធ្វើនេះដូចចង់​បំបាត់វប្បធម៌​ពីដូនតាហើយ ព្រោះតែដើម្បី​ចំណាប់អារម្មណ៍សុខ ចិត្តជាន់​ឈ្លី វប្បធម៌ជាតិឯង។ អាណិត​តែដូនតាយើងទេ​ខំរក្សាទុក​ដោយ​សារ​តែពួកវា​រលាយ​អស់ហើយ​ប្រពៃណីខ្មែរ។ ជួយស្រាវជ្រាវរកឲ្យឃើញ ប្រភពដើម​នៃកម្មវិធីនេះ​តើម្ចាស់​ដើមការ និងអ្នកលេង​អ៊ីចឹង​នៅស្រុកអី្វភូមិអី្វ»។

ដោយឡែកតារាពហុជំនាញនិងជាថៅកែ​ភ្លេងខ្មែរអ្នក នាង ខាត់ សុឃីម ក្រៅតែការហួសចិត្តនាង ក៏បានបញ្ចេញទស្សនៈ​ថា ហ៊ឺ ហីដល់ថ្នាក់នឹង ខ្ញុំដឹងថាប្អូនចង់​ឲ្យគេសើច ប៉ុន្តែវា ជាការចែករំលែក អាក្រក់ សូមប្អូន កែសម្រួលផង

តារាចម្រៀងប្រុស​លោក ថុល លីណា បានលើកឡើងដែរថា «បំផ្លាញ​ទំនៀមទំលាប់​ហើយ​វប្បធម៌ សុំទោស​ចប់រឿង»។

ទោះបីយ៉ាង​ណាមិនទាន់​មាន​ប្រភព​បញ្ជាក់​ទេថា តើរឿងខាងលើនេះបានកើតឡើងនៅភូមិ ឃុំ ស្រុក ឬ​ខេត្ត ណា​នៅឡើយទេ ខណៈ​មហាជន​កំពុង​រង់ចាំមើល​​ចំណាត់ការ​ពីក្រសួងពាក់ព័ន្ធលើករណីនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម