Connect with us

ជីវិតកម្សាន្ដ

សាវិន ហ្វីលីព មើលឃើញសមត្ថភាពតារាប្រុសម្នាក់ អាចស្នងតំណែងសម្តែងជាតួអង្គបងធំ

បានផុស

នៅ

តារា​សម្តែង​ជើងចាស់​ល្បីឈ្មោះ​ច្រើន​គ្រង​តំណែង​ជា​ឪពុក និង​ក្នុង​ខ្សែភាពយន្ត​បែប​វាយ​ទាត់​ធាក់​(​បងធំ​) លោក សា​វិ​ន ហ្វី​លី​ព ខណៈ​មាន​វ័យ​កាន់តែ​ច្រើន ស្រាប់តែ​យល់ថា​គួរ​តែ​មាន​តារា​ជំនាន់​ក្រោយ​ដែល​អាច​ស្នង​តួអង្គ​បងធំ​ពី​លោក និង​តារា​រួម​ជំនាន់​លោក ចា រិទ្ធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា ​នៃ​ការលើកឡើង​យោបល់​នេះ តារា​សម្តែង​ជើងចាស់​លេច​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ល្បី​រឿង “​អ្នកទោស​ហែក​គុក​” គឺ​ លោក សា​វិ​ន ហ្វី​លី​ព ក៏បាន​សម្លឹង​ឃើញ​ពី​សមត្ថភាព​របស់​តារា​សម្តែង​ប្រុស​ជំនាន់​ក្រោយ​ម្នាក់​ដែល​សក្ដិសម​អាច​សម្តែង​តួអង្គ​ជា​បងធំ​បាន​នោះ​គឺ លោក សន ពិសិដ្ឋ ផង​ដែរ។

លោក សា​វិ​ន ហ្វី​លី​ព ដោយសារ​សង្កេតឃើញ​វ័យ​របស់​ខ្លួន​កាន់តែ​ច្រើន​ផង​នោះ បានលើកឡើង​បញ្ជាក់​ថា ”ខ្ញុំ​ និង​លោក ចា រិទ្ធី កាន់តែ​ចាស់​ហើយ​ គួរ​មាន​តារា​ថ្មី​ណា​ម្នាក់​មក​ស្នង​តួអង្គ​បងធំ​ពី​ពួក​ខ្ញុំ”។ យ៉ាង​ណា​ភ្លាមៗ នោះ​ដែរ ​ក៏មាន​មហាជន​អ្នកគាំទ្រ​ជាច្រើន​ បាន​បញ្ចេញមតិ​ពាក់ព័ន្ធ​រឿង​នេះ​ផង​ដែរ​ ខណៈ លោក ហ្វីលីព បាន​មើលឃើញ​ពី​សមត្ថភាព​របស់​តួ​ថ្មី គឺ សន ពិសិដ្ឋ។

តារា​សម្តែង​លោក សា​វិ​ន ហ្វី​លីព បាន​លើក​ឡើង​ថា “​ហ្នឹងៗ និយាយ​ត្រូវ​! ​ក្រៅពី​លោក រិទ្ធី​យ៉ាន់ ខ្ញុំ​មើល​ឃើញ​តារា​ប្រុស​ម្នាក់ទៀត​ គឺ សន ពិសិដ្ឋ ,​បុរស​ដែល​មាន​រាង​សង្ហារ​ សាច់ដុំ​ធំៗ ទឹកមុខ​ម៉ឺង​ម៉ាត់ សាច់ឈាម​អ្នកមាន ភ្នែក​មុត ប៉ុន្តែ​គួរ​ស្ដាយ គាត់​ចូលចិត្ត​លេង​ជា​តួ​អង្គ​ភេទ​ទី ៣ ទៅវិញ​”។

គួរ​បញ្ជាក់​ថា កន្លងមក​ក្រៅ​តែ​លេចធ្លោ​ និង​ល្បីល្បាញ​តាមរយៈ​តួសម្តែង​ភាពយន្ត​ខ្មែរ​ជាច្រើន ​តារា​សម្តែង​លោក ​សា​វិ​ន ហ្វី​លី​ព​ ក៏មាន​ប្រជាប្រិយភាព ​និង​ទទួល​បាន​ការ​កោតសរសើរ​ចំពោះ​សកម្មភាព​ជួយ​សង្គម ​និង​កុមារ​ នៅ​តាម​បណ្តា​សហគមន៍​នានា​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៧ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម