Connect with us

ជីវិតកម្សាន្ដ

វីជេ តាប៊ុយ ប្រកាសបង្កើតមូលនិធិសប្បុរសធម៌ជួយមន្ទីរពេទ្យ សាលារៀន និងជនត្រូវការជំនួយ

បានផុស

នៅ

បន្ទាប់​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ អតីត​ពិធី​ករ​ល្បី​ឈ្មោះ​វីជេ តាប៊ុយ ស្រាប់តែ​ថ្មីៗ នេះ បាន​ចេញ​មុខ​ប្រកាស​ថា លោក​សម្រេចចិត្ត​បង្កើត​មូលនិធិ​សប្បុរសធម៌​មួយ ដើម្បី​ស្វែងរក​ថវិកា​ចូលរួម​ជួយ​មន្ទីរពេទ្យ សាលារៀន និង​ជន​ត្រូវការ​ជំនួយ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​វីជេ តាប៊ុយ មូលនិធិ​សប្បុរសធម៌​ដែល​លោក​បាន​បង្កើត​ឡើង​នេះ​មា​ន​ឈ្មោះ​ថា ពេញចិត្ត​ឬ​អត់​? ដែល​ស្រប​តាម​ចំណងជើង នៃ​កម្មវិធី​មួយ​ដែល​លោក​ធ្លាប់​បង្កើត​ឡើង។ ចំពោះ​ការ​ប្រកាស​បង្កើត​មូលនិធិ​សប្បុរសធម៌​ពី​សំណាក់​វីជេ តាប៊ុយ បាន​ការ​គាំទ្រ​មួយ​ចំនួន​ពី​មហាជន និង​មាន​ខ្លះ​ទៀត​លើក​ជា​ចម្ងល់​ផង​ដែរ។

តាប៊ុយ បាន​ឲ្យ​ដឹង​ថា «ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​មូលនិធិ​ពេញចិត្ត​ឬ​អត់​? ដើម្បី​អរគុណ​បងប្អូន​ដែល​គាំទ្រ​ពេញចិត្ត​ឬ​អត់ ហើយក៏​ចង់​ផ្តល់​ជួយ​ដល់​សង្គម​វិញ​នូវ​ការ​ដឹងគុណ​ថវិកា​ខ្ញុំ​ផ្ទាល់ និង​បងប្អូន​ដែល​បាន​ចូលរួម​នឹង​យក​ទៅ​ធ្វើ​សប្បុរសធម៌​ដូចជា​មន្ទីរពេទ្យ សាលារៀន ជន​ត្រូវការ​ជំនួយ និង​ផ្សេងៗ ទៀត (បញ្ជាក់ ១០០ រៀល ក៏​ទទួល​)»។

ជាមួយ​គ្នា​នេះ ក៏​មាន​មតិ​លើក​ឡើង​ថា «ខ្ញុំ​មក​កែ​អក្ខរាវិរុទ្ធ តើ​ជា​មូលនិធិ​អ្វី​ឲ្យ​ប្រាកដ បើ​សិន​ត្រូវ​ដាក់​ឈ្មោះថា មូលនិធិ​ពេញចិត្ត​ឬ​អត់ សូម​លុប​សញ្ញា‘?’ មូលនិធិ​មួយៗ មិនមែន​នឹកឃើញ​បង្កើត ក៏​បង្កើត​តាមតែ​ចិត្ត​ទេ ជាពិសេស​ការ​បរិច្ចាគ​តាម​ធនាគារ​ចាំបាច់​ត្រូវ​មាន​ចង​ច្បាប់​នៅ​ធនាគារ ជៀសវាង​ការ​មាន​បញ្ហា​ថ្ងៃក្រោយ»។ ចំណុច​នេះ ត្រូវ​បាន​ពិធី​ករ តាប៊ុយ បញ្ជាក់ថា «សញ្ញា​សួរ​ជា​ចំណងជើង​កម្មវិធី​របស់​ខ្ញុំ​ដែល​ធ្លាប់​បង្កើត ខ្ញុំ​គិត​ថា​នេះ​ជា​មូលនិធិ​ទ្រង់ទ្រាយ​តូច ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​ខ្ញុំ​គិត​ថា​ចាំបាច់»។

វីជេ តាប៊ុយ លើក​ឡើង​បន្ថែម​ទៅ​លើ​មតិ​ថា «ហួសចិត្ត Producer ប្រចាំ​ស្រុក​ខ្មែរ​ផង ពេល​ធ្វើ​អ្វីមួយ​គួរ​បង្ហាញ​ពី​គោលដៅ​ច្បាស់លាស់ មិនមែន​ផុស​សុំ​គេ​មុន​ទាំង​មិន​ទាន់​មាន​សកម្មភាព​អ៊ីចឹង​ទេ ខ្ញុំ​អ្នក​គាំទ្រ​បង​មួយ​រូប​ដែរ រិះគន់​ស្ថាបនា»។ ចម្លើយ តាប៊ុយ ថា «អរគុណ ចាំ​ទស្សនា​វីដេអូ​ក្រោយៗ បើ​សិន​គាត់​អាន caption ប្រហែល​គាត់​យល់​គោលបំណង​ខ្ញុំ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម