ជីវិតកម្សាន្ដ
ចម្រៀង ៨ បទល្បីៗ របស់ ខាន់ ជេមស៍ តាមពិតសុទ្ធសឹងជាស្នាដៃនិពន្ធកវី សួន ពិសិដ្ឋ
ទោះបីរំលងផុតយូរឆ្នាំងហើយក្តីតារាចម្រៀងលោក ខាន់ ជេមស៍ នៅតែមិនភ្លេច និងរក្សាការដឹងគុណចំពោះសិល្បៈរាមច្បងលោក សួន ពិសិដ្ឋ ដែលធ្លាប់បណ្ដុះបណ្ដាល និងនិពន្ធបទចម្រៀងល្បីៗជាច្រើនបទសម្រាប់ខ្លួនរហូតមានកេរ្តិ៍ឈ្មោះល្បីដល់បច្ចុប្បន្ន។
តួយ៉ាងចម្រៀងចំនួន ៨បទត្រូវបានតារាចម្រៀងចាស់វស្សាលោក ខាន់ ជេមស៍ លើកមករម្លឹកពីការដឹងគុណចំពោះលោក សួន ពិសិដ្ឋ។ ជាមួយគ្នានេះលោក ខាន់ ជេមស៍ ក៏បានបង្ហើបគោលបំណងចង់ឲ្យ លោក សួន ពិសិដ្ឋ និពន្ធបទថ្មីសម្រាប់ខ្លួនដើម្បីបម្រើអារម្មណ៍ទស្សនិកជនអ្នកគាំទ្រផងដែរ។
លោក ខាន់ ជេមស៍ បានបញ្ជាក់ឲ្យដឹងថា «បងប្រុស សួន ពិសិដ្ឋ គឺជាគ្រូផង ជាបងប្រុសផង គាត់នេះហើយជាអ្នកនិពន្ធបទ,១.ស្ដាយក្រោយ, ២.សម្រែកបេះដូង, ៣.រយពាន់ផ្ញើសារ , ៤.គ្មានលើកទី២, ៥.ផឹកមិនឆ្អែត , ៦.មោទនភាពជាតិខ្មែរ, ៧.យុវជនខ្មែរ, ៨.បើមិនស្រលាញ់អាណិតធ្វើអ្វី? ឲ្យខ្ញុំច្រៀងនឹងបានបង្ហាត់ខ្ញុំជាច្រើនទៀត»។
តារាចម្រៀងលោក ខាន់ ជេមស៍ បានបន្ថែមថា «លោកពិតអរគុណខ្លាំងណាស់ចំពោះលោក សួន ពិសិដ្ឋ ។ តើពុកម៉ែប្អូនចង់ឲ្យគាត់និពន្ធបទឲ្យខ្ញុំបាទច្រៀងទៀតទេ?» ដោយឡែកលោក សួន ពិសិដ្ឋ ក៏បានលើកឡើងភ្ជាប់រូបភាពថា បងប្អូនពិតគឺ មានវត្តមានក្បែរគ្នាគ្រប់កាលៈទេសៈ។
ជាការពិត ទស្សនិកជនបានដឹងហើយថា លោក សួន ពិសិដ្ឋ កន្លងមកបានសាងស្នាដៃជាច្រើនតាមរយៈការនិពន្ធបទចម្រៀងល្បី និងពិរោះៗសម្រាប់អ្នកសិល្បៈចាស់ ក្មេងប្រុស-ស្រី ជាច្រើនដួង ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះលោក សួន ពិសិដ្ឋ ក៏មានទេពកោសល្យផ្នែកសម្តែងទៀតផង។
អ្នកនិពន្ធល្បីឈ្មោះ សួន ពិសិដ្ឋ គឺបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសក្នុងវិស័យសិល្បៈមិនថាការសម្ដែងភាពយន្ដ ឬការតែងនិពន្ធបទចម្រៀង ប្រភេទស្នេហាម នោសញ្ចេតនា បទប្រភេទជីវិតលើកកម្លាំងចិត្ត ជាពិសេសទៅទៀតនោះ គឺបទសម្រាប់លើកឡើងពីមោទនភាពរបស់ប្រទេសជាតិផ្ទាល់តែម្ដង៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់