Connect with us

ជីវិតកម្សាន្ដ

Charmaine Sheh ដាច់ចិត្តខ្ចីលុយ​ម្ដាយ​និងមិត្តភ័ក្ដិ​ ដើម្បីសងបំណុលរាប់លានដុល្លារ

បានផុស

នៅ

តារាសម្តែងហុងកុង Charmaine Sheh បានលាតត្រដាងថា នាងត្រូវខ្ចីលុយពីម្តាយ និងមិត្តភ័ក្តិរបស់នាង ដើម្បីសងបំណុលដែលកើតឡើងពីការវិនិយោគភាគហ៊ុនមិនជោគជ័យ។ នេះបើយោងតាមការចុះផ្សាយពី​​ VN កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

យោងតាម ​​AsiaOne តារាសម្តែងហុងកុងរូបនេះ បានពិភាក្សាអំពីកំហុសផ្នែកហិរញ្ញវត្ថុរបស់នាងនៅក្នុងវគ្គទី ៣០ ខែឧសភា នៃកម្មវិធីជជែករបស់ Carina Lau “Jia Ren Zi You Yue” ។ នាងបានរំឮកពីភាពទាក់ទាញនៃការវិនិយោគភាគហ៊ុនដែលរកបានប្រាក់ចំណេញ នៅពេលដែលនាងបានចូលក្នុងឧស្សាហកម្មកម្សាន្តក្នុងឆ្នាំ ១៩៩៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Charmaine Sheh បានរំលឹកឡើងវិញពីការវិនិយោគលើភាគហ៊ុន និងបានជួបប្រទះការខាតបង់យ៉ាងច្រើនចំនួនជាង ២០០,០០០ ដុល្លារហុងកុង (២៥,៦០០ ដុល្លារអាមេរិក) ដែលធ្វើឲ្យនាងលើសលប់ផ្នែកហិរញ្ញវត្ថុ។ នាង​បាន​សារភាព​ថា នាង​ត្រូវ​បាន​បង្ខំ​ឲ្យខ្ចី​ប្រាក់​ពី​ម្តាយ​នាង ​ដើម្បី​គ្រប់គ្រង​បំណុល​ទាំងនេះ ។

នៅពេលដែលរដូវកាលពន្ធខិតជិតដល់ដំណាច់ឆ្នាំនេះ តារាស្រីវ័យ៤៩ឆ្នាំបានប្រឈមមុខនឹងសម្ពាធផ្នែកហិរញ្ញវត្ថុបន្ថែម។ ដោយ​មាន​អារម្មណ៍​ខ្មាស​អៀន​ខ្លាំង​ក្នុង​ការ​សុំ​លុយ​បន្ថែម​ពី​ម្ដាយ នាង​បាន​ងាក​ទៅ​រក​មិត្តភ័ក្ដិ​​ ដើម្បី​រក​ជំនួយ​ក្នុង​ការ​រុករក​បញ្ហា​ហិរញ្ញវត្ថុ​របស់​នាង។ ក្រោយមក នាងបានសម្រេចចិត្តថានឹងមិនវិនិយោគលើភាគហ៊ុនម្តងទៀតទេ ហើយបានសង្កត់ធ្ងន់លើមេរៀនដ៏សំខាន់ដែលខ្លួនបានរៀនអំពីសារៈសំខាន់នៃការសន្សំ បន្ទាប់ពីបញ្ហាបានកើតឡើងជាបន្តប​ន្ទាប់។

ដោយឡែកសូម្បីតែតារាស្រីហុងកុង Carina Lau ដែលជាភរិយាតារាសម្តែង​ Tony Leung ក៏បានចែករំលែកថា នាងបានរៀនមេរៀនលំបាកពីការផ្សងព្រេងទីផ្សារភាគហ៊ុនផ្ទាល់ខ្លួនរបស់នាងនាពេលកន្លងមកថាសឹងតែរកលុយដើម្បីមកដោះបំណុលដែលជំពាក់គេតែប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ ទាំងCarina Lau និង Charmaine Sheh តារា​ស្រី​ទាំង​ពីរ​ឥឡូវ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹក​សន្ធាប់។ Sheh កាន់កាប់អចលនទ្រព្យចំនួន ៥នៅទូទាំងទីក្រុងហុងកុងជាមួយនឹងតម្លៃទីផ្សាររួមគ្នាចំនួន ១៨០លានដុល្លារហុងកុង ។ ចំណែក Lau មានទ្រព្យសម្បត្តិរបស់នាងលើសពី៨០០ លានដុល្លារហុងកុងឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ចូលវ័យ ៤៩ ឆ្នាំ តែតារា​​ហុងកុង Charmaine ថា សប្បាយ​ចិត្ត​នឹង​ជីវិត​នៅ​លីវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម