ជីវិតកម្សាន្ដ
ដួង សុខគា ទប់ទឹកភ្នែកមិនជាប់ ក្រោយឃើញកូននេនមួយអង្គអង្វរសុំម្តាយឱប ដែលនឹងចេញទៅធ្វើការស្រុកថៃ
សង្កេតឃើញរយៈពេលប៉ុន្មានថ្ងៃនេះ មានការចែករំលែកវីដេអូសកម្មភាពកូននេនមួយអង្គបានយំអង្វរសុំឱបម្តាយដែលនឹងត្រូវចេញទៅធ្វើការងារនៅឯប្រទេសថៃដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម និងមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង។

យ៉ាងណាមិញគេកត់សម្គាល់ដែរថាមានមហាជនខ្លះក៏បានលើកឡើងពីមនោសញ្ចេតនាអាណិតដល់កូននេន និងសរសើរចំពោះទឹកចិត្តម្តាយដែលបានលះបង់ការនឿយហត់ដើម្បីចេញរកលុយមកផ្គត់ផ្គង់គ្រួសារ។ ក្នុងនោះមានការបង្ហោះថា “អត់ទេ សុំឱបតែបន្តិចទេ សុំអង្វរម៉ែឱបតែបន្តិចបានហើយ តែទោះកូនឱបយ៉ាងណា ក៏នៅតែបែកគ្នាដែរណាកូន ព្រោះម្ដាយត្រូវត្រឡប់ទៅស្រុកថៃ ដើម្បីរកលុយឲ្យកូនបានរៀនខ្ពង់ខ្ពស់”។
ឃើញទង្វើ និងការចែកចាយវីដេអូនេះ តារាពហុជំនាញ ដួង សុខគា បានរំភើបរហូតស្រក់ទឹកភ្នែក ខណៈលោកថា “ទឹកភ្នែកខ្ញុំករុណាហូរមកពេលនេះ! មិនមែនអាណិតតេជគុណទេ តែអាណិតញោម និងរំភើបចំពោះផ្លូវរបស់ព្រះតេជព្រះគុណ ខ្ញុំករុណាជ្រះថ្លាណាស់ តស៊ូឡើងតេជគុណតូច”។

ចំណែកលោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រាមែកឈើ បានបង្ហាញអារម្មណ៍អាណិត និងសរសើរផងដែរចំពោះទឹកចិត្តម្តាយ ដោយក្នុងនោះលោកក៏បានប្រកាសផ្តល់ឱកាសការងារដល់ស្ត្រីជាម្តាយនៅក្នុងមណ្ឌលកុមារកំព្រាមែកឈើផងដែរ ដើម្បីងាយស្រួលចុះឡើងជួបកូន ពិសេសបានរស់នៅស្រុកកំណើត។
លោក ផន ផល្លា លើកឡើងថា ”បើប្អូនស្រីមិនទាន់បានចេញទៅស្រុកថៃទេ ខ្ញុំពេញចិត្តទទួលប្អូនស្រីមកធ្វើការនៅក្នុងមណ្ឌលមែកឈើ ដើម្បីអាចឲ្យប្អូនបាននៅក្នុងស្រុកកំណើតយើងផង និងអាចងាយឡើងចុះទៅលេងកូនដែលមានការនឹករលឹកម្តាយមិនចង់បែកពីម្តាយមួយអង្គនេះផង”។

លោកបន្តទៀតថា ”ខ្ញុំស្រណោះតែពាក្យមួយឃ្លាទេ«អាត្មាសុំឱបម៉ែតែបន្តិចទៀតទេ» «ឲ្យអាត្មាឱបម៉ែបន្តិចទៀតមក» នេះហើយជីវិតកូនដែលត្រូវការទ្រូងម្តាយម្តងទៀត បើប្អូនស្រីបានឃើញ ឬមួយមានបងប្អូនយើងណាបានស្គាល់គាត់ សូមផ្ដាំផ្ញើដល់គាត់ផង ថានេះគឺជាបំណងរបស់ខ្ញុំ”៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង