ជីវិតកម្សាន្ដ
Ahreum បដិសេធការចោទប្រកាន់ថា នាងបានរំលោភលើសិទ្ធកុមារ
យោងតាមរបាយការណ៍របស់ Sports Kyunhyang កាលពីថ្ងៃទី ០៤ ខែមិថុនា អតីតសមាជិកក្រុម T-ara គឺ Ahreum បានបដិសេធការអះអាងដែលថា នាងត្រូវបានបញ្ជូនទៅកាត់ទោសលើការចោទប្រកាន់ពីបទរំលោភលើកុមារ។
នាងបានពន្យល់ថា “នោះជារឿងមិនសមហេតុផល។ ខ្ញុំមិនដែលទទួលបានការជូនដំណឹងណាមួយអំពីការត្រូវបានបញ្ជូនទៅកាត់ទោសពីបទរំលោភបំពានលើកុមារ។ កូនដំបូងរបស់ខ្ញុំបាននិយាយថា ពួកគេត្រូវបានឪពុករបស់គេធ្វើបាប ដូច្នេះខ្ញុំក៏យកវាទៅជាមួយ។ ខ្ញុំកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេតជាមួយកូនរបស់ខ្ញុំ”។
លើសពីនេះទៀតដែរ នាងបាននិយាយបន្តទៀតថា “ខ្ញុំបានទទួលការស៊ើបអង្កេតយ៉ាងហ្មត់ចត់របស់ប៉ូលិសទាក់ទងនឹងរឿងនេះ។ នៅពេលនោះ អ្នកស៊ើបអង្កេតបានចូលរួមជាមួយខ្ញុំ” ។
ទាក់ទិននឹងការចោទប្រកាន់ថា នាងបានប្រឌិតរឿងរំលោភកូនលើអតីតស្វាមីនោះ នាងបានបដិសេធថា ខ្លួនមិនបានប្រឌិតការថត និងចែករំលែកថា «កូននិយាយដដែលៗថាឪពុកគេវាយធ្វើបាប ដូច្នេះហើយទើបខ្ញុំបើកម៉ាស៊ីនថត។ ខ្លឹមសារដែលបានថត វាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ហើយវាមិនដែលត្រូវបានរៀបចំឡើងទេ។
កាលពីថ្ងៃទី ០៣ ខែមិថុនា ស្ថានីយ៍ប៉ូលិស Gwangmyeong ក្នុងខេត្ត Gyeonggi បានប្រកាសថាពួកគេបានបញ្ជូន Ahreum ទៅកាន់អយ្យការដោយចោទប្រកាន់ពីបទរំលោភលើកុមារ ការបោះបង់ចោលកុមារ និងការធ្វេសប្រហែស និងការចាប់ពង្រត់ និងល្បួងអនីតិជន។ ម្តាយរបស់ Ahreum ក៏ត្រូវបានបញ្ជូនទៅអយ្យការដោយចោទប្រកាន់ពីបទចាប់ជំរិត និងល្បួងអនីតិជន។
លើសពីនេះទៀត វាត្រូវបានគេរាយការណ៍ថាមានការវិភាគមួយដែលបង្ហាញថា Ahreum បានជះឥទ្ធិពលដល់កូនៗរបស់នាង ដោយនាំឲ្យពួកគេបង្កើតទីបន្ទាល់របស់ពួកគេដោយផ្ទាល់។
ជាការឆ្លើយតប Ahreum បានចេញមុខក្នុងបទសម្ភាសមួយដោយបញ្ជាក់ថា នាងមិនបានទទួលការជូនដំណឹងណាមួយអំពីការបញ្ជូនទៅអយ្យការទេ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបដិសេធទាំងស្រុងនូវរបាយការណ៍នេះ។ ទន្ទឹមនឹងនេះ Ahreum បានរៀបការជាមួយអតីតស្វាមីក្នុងឆ្នាំ ២០១៩ និងមានកូនពីរនាក់។ យ៉ាងណាមិញ នាងបានលាតត្រដាងកាលពីខែធ្នូកន្លងទៅថា នាងបានផ្ដួចផ្ដើមពាក្យបណ្ដឹងលែងលះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Daesung ទម្លាយអារម្មណ៍ពិត ធ្លាប់ខូចចិត្តដោយសារតែស្នេហា កាលនៅរៀនបឋម

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?