ជីវិតកម្សាន្ដ
ក្នុងពេលកូនៗប្រជែងគ្នាបោះបង់នាមត្រកូល Brad Pitt តែ Angelina បែរបាត់មុខឈឹង
បន្ទាប់ពីផ្ទុះនូវព័ត៌មានដ៏កក្រើករវាងកូនៗ Angelina Jolie បានសម្រេចចិត្តនោះបង់នាមត្រកូល Brad Pitt ចោល។ ប៉ុន្តែអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍នឹងសកម្មភាពរបស់ Angelina ហើយឆ្ងល់ឥតឈប់ឈរថា តើនាងមានឥទ្ធិពលលើការសម្រេចចិត្តរបស់កូនៗ ក្នុងការទម្លាក់នាមត្រកូលរបស់ឪពុកពួកគេដែរឬទេ។
កូនៗរបស់ Angelina Jolie និង Brad Pitt ស្ថិតនៅចំកណ្តាលនៃមតិសាធារណៈ ដោយសារតែពួកគេបន្តទម្លាក់នាមត្រកូលឪពុករបស់ពួកគេ។ ថ្មីៗនេះ កូនស្រីបង្កើតទី១បានចំណាយលុយផ្ទាល់ខ្លួនជួលមេធាវីដាក់ញត្តិឲ្យតុលាការទម្លាក់ឈ្មោះគ្រួសារ Pitt។

ជុំវិញបញ្ហានេះ មហាជនព្រួយបារម្ភចំពោះប្រតិកម្មរបស់ Angelina ។ Page Six បានដកស្រង់នូវប្រភពជិតស្និទ្ធម្នាក់ដោយបង្ហើបឲ្យដឹងថា តារាស្រីរូបនេះបានប្រារព្ធខួបកំណើតរបស់នាងជាលក្ខណៈឯកជនដ៏កក់ក្ដៅជាមួយកូនទាំងប្រាំមួយនាក់ កាលពីថ្ងៃទី០៤ ខែមិថុនា (ម៉ោងនៅសហរដ្ឋអាមេរិក)។ កូនៗទើបតែត្រលប់មកពីសាលារៀន ដូច្នេះនាងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចំណាយពេលមួយថ្ងៃជាមួយគ្នា។
ថ្វីបើយ៉ាងណាក៏ដោយ Shiloh បានដាក់ញត្តិដកនាមត្រកូលឪពុកនាងទៅតុលាការក្នុងថ្ងៃខួបកំណើតអាយុ ១៨ ឆ្នាំ (២៧ ឧសភា)។ កូនស្រីបង្កើតដំបូងរបស់ Brangelina បានចំណាយលុយពីហោប៉ៅផ្ទាល់ខ្លួន ដើម្បីជួលមេធាវីដកឈ្មោះឪពុកចេញដូចគ្នាផងដែរ។ នៅពេលដែលត្រូវបានអនុម័តដោយតុលាការ ឈ្មោះស្របច្បាប់របស់ក្មេងស្រីអាយុ ១៨ឆ្នាំនេះ នឹងក្លាយជា Shiloh Jolie ជំនួសឲ្យ Shiloh Jolie-Pitt ដូចកាលពីកំណើត។
ទន្ទឹមនោះដែរ មហាជនដែឡកំពុងតាមដានព័ត៌មានរសើបមួយនេះបានបញ្ចេញមតិថា Brad Pitt មានអារម្មណ៍ឈឺចាប់នៅពេលដែល Shiloh ដាក់ញត្តិទៅតុលាការដើម្បីដកនាមត្រកូល Pitt ចេញពីឈ្មោះរបស់គាត់។ “Brad Pitt សោកសៅព្រោះ Shiloh ចាកចេញពីគ្រួសារ Pitt គាត់ខូចចិត្តដោយសារគាត់ចងចាំថ្ងៃដែលនាងកើតហើយគាត់សប្បាយចិត្តណាស់។ Shiloh គឺជាកូនស្រីបង្កើតដំបូងរបស់ Pitt ហើយគាត់តែងតែចង់បានកូនស្រី” ។
បុគ្គលនេះក៏បានបន្ថែមថា វាមិនងាយស្រួលទេសម្រាប់ Brad Pitt ក្នុងការប្រឈមមុខនឹងការដែលកូនៗរបស់គាត់បែកពីគាត់ម្តងមួយៗ “Brad Pitt នៅតែសប្បាយចិត្តជាមួយ Ines de Ramon ប៉ុន្តែការបែកគ្នារវាងឪពុកនិងកូនធ្វើឲ្យគាត់ខូចចិត្ត។ គាត់នៅតែតែងតែស្រឡាញ់កូនរបស់គាត់ ហើយចង់នៅជិត ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រួសាររបស់ Pitt ពិបាកខ្លាំងណាស់”។
ទោះយ៉ាងណា យោងតាមរបាយការណ៍ជិតដិតបានប្រាប់ Entertainment Tonight ថា Angelina Jolie មិនបានជ្រៀតជ្រែកជាមួយការដាក់ពាក្យសុំដកនាមត្រកូលឪពុករបស់កូនៗទេ។ នាងមិនដែលនិយាយអ្វីទាំងអស់អំពីការសម្រេចចិត្តរបស់កូនៗ។
យ៉ាងណាមិញ Shiloh មិនមែនជាកូនតែមួយគត់ដែលទម្លាក់ឈ្មោះ Pitt នោះទេ។ កាលពីប៉ុន្មានខែមុន Vivienne បានប្រើឈ្មោះ “Vivienne Jolie” នៅក្នុងតន្ត្រី The Outsiders ។ ចំណែក Zahara បានណែនាំខ្លួននាងថាជា Zahara Marley Jolie នៅសាកលវិទ្យាល័យចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៣។ Maddox – Pax Thien មិនចូលចិត្តឪពុករបស់គាត់ជាយូរមកហើយ ឥឡូវនេះមានតែកូនប្រុសបង្កើតរបស់គាត់ឈ្មោះ Knox (បងប្រុសភ្លោះរបស់ Vivienne) ដែលមិនបានបង្ហាញអាកប្បកិរិយារបស់គាត់ ឬនិយាយអ្វីអំពី Brad Pitt ទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីម្នាក់ទៀតរបស់ Angelina និង Brad Pitt សម្រេចបោះបង់ចោលនាមត្រកូលឪពុក

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?