Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី ស្នើមន្ត្រីពាក់ព័ន្ធ គួរចាប់អ្នកលក់អាហារគីមី និងថ្នាំពេទ្យគេចពន្ធមុនគេ

បានផុស

នៅ

គេ​កត់​សម្គាល់​ឃើញ​ថា​ អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ​បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ពាក់ព័ន្ធ​ករណី​មន្រ្តី​គយ​ចុះចាប់​កន្លែង អាជីវករ​លក់​ទូរស័ព្ទ​អត់​ពន្ធ។ ករណីនេះ​ក៏មាន​ការរិះគន់ និងវែកញែក​ជាច្រើន​ពីសំណាក់​មហាជន​គ្រប់មជ្ឈដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បីយ៉ាងណា​មក​ដល់ពេល​នេះ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់អស់​មន្ទិល​ចំពោះ​ករណី​នេះ ថ្វីត្បិតតែ​មាន​ការ​បកស្រាយ​យ៉ាង​ណា​ក្តី។ ដោយឡែក​ងាក​មកចា​​ប់អារម្មណ៍​លើ​ពិធីករ​សម្បូរ​វោហារស័ព្ទ​លោក សុខ រ៉ាស៊ី បាន​ចេញមក​ស្នើ​ដល់​មន្រ្តីពាក់ព័ន្ធថា រឿង​ដែល​ចំបាច់​ត្រូវ​ចាប់​មុន​គេ​គួរ​ចាប់​អ្នក​លក់​អាហារគីមី​នឹង​ថ្នាំពេទ្យ​គេចពន្ធ​ចំណែក​ឯទូរស័ព្ទ​គេចពន្ធ​កុំទាន់ចាប់។

លោក សុខ រ៉ាស៊ី បានបង្ហោះខ្លឹមសារ​នៅ​លើ​បណ្តាញសង្គម​ហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ ដោយ​លើកជា​មតិថា “ទូរស័ព្ទគេច​ពន្ធកុំទាន់ចាប់ ចង់​ឲ្យ ចាប់អ្នក​លក់​អាហារគីមី និង​ថ្នាំពេទ្យ​គេច​ពន្ធមុន ​វា​ចាំ​បាច់​ជាងជួយ​​SHARED “។ តាមរយៈ​ការលើកឡើងរបស់លោក សុខ រ៉ាស៊ី ខាងលើ​មានមតិជាច្រើនបានសម្តែងការគាំទ្រ។

ជាមួយគ្នា​នេះ​ក៏មាន​ការបញ្ចេញមតិថា «គាំទ្របង,ជាពិសេស​បន្លែ​ប្រទេសជិត​ខាង ចូល​មកគ្មាន​ពិនិត្យរកសាធាតុគីមី​ស្អីទេ​ឲ្យតែ​ឲ្យលុយពួកមន្រ្ដីគ្រាប់​ល្ពៅអស់នឹង​គ្រាន់ត្រឹម​​កាន់​ច្រកពួកគេមាន​ប្រពន្ធ ៥ លុយ​វាល់​លានដុល្លារ។ ត្រូវបង មើល​ៗផងបងៗមន្រ្តីពាក់ព័ន្ធ, យោបល់ល្អ​ស័ក្តិសម​ជាតារា​របស់មហាជន សូម​សរសើរៗ»។ ទោះបីយ៉ាង​ណា​នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ដើម្បី​ជា​សំណើរ​ពី​សំណាក់​ពិធីករ​រូប​សង្ហា សុខ រ៉ាស៊ី ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម