Connect with us

ជីវិតកម្សាន្ដ

សិល្បករចាស់ជរា ឬមានជំងឺ សមាគមសិល្បៈ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ផ្ទះ

បានផុស

នៅ

ទោះបី​អវត្តមាន​មិន​បាន​ចូលរួម​កម្មវិធី “​អ្នក​ស្នង​មរតក​” ដែល​រៀបចំ​ដោយ​សមាគម​សិល្បករ​ខ្មែរ កាលពី​ថ្មីៗ កន្លង​ទៅ​នេះ​ក៏​ពិតមែន តែ​សម្រាប់​សិល្បករ​ចាស់ជរា ឬ មាន​ជំងឺ គឺ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ប្រធាន​សមាគម​បាន​ចាត់​តំណាង​ចុះ​សួរសុខទុក្ខ និង​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ចែក​ជូន​ដល់​គេហដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង ថ្មីៗ នេះ ក្រុម​ការងារ​សមាគម​សិល្បករ​ខ្មែរ ដឹកនាំ​ដោយ​អ្នកនាង នៅ សុនីតា តំណាង​ឲ្យ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ពី​សមាគម និង​ថវិកា​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះ​ជូន​ដល់​ខ្នង​ផ្ទះ​សិល្បករ​ចាស់ជរា និង​កំពុង​មាន​បញ្ហា​សុខភាព​ដែល​មិន​អាច​ចូលរួម​ទទួល​ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​”​អ្នក​ស្នង​មរតក​” បាន​នា​ពេល​កន្លងមក។

សិល្បករ​ចាស់ជរា​ដែល​សមាគម​បាន​ចុះ​ដល់​ទីតាំង​ពួកគាត់​រស់នៅ​នោះ​រួមមាន ៖ ១.​តារា​ចម្រៀង​ជើងចាស់​លោកគ្រូ នូ ស៊ិប វ័យ​ជាង ៧០ ឆ្នាំ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ជាច្រើន​មុខ។ ២.​អតីត​តារា​ចម្រៀង​អ្នកនាង អ៊ុំ គន្ធា កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​អស់​រយៈពេល ២០ ឆ្នាំ​ហើយ។ ៣.​តារា​កំប្លែង​លោកតា ប៉ិគក់ មាន​វ័យ​ជាង ៨០ ឆ្នាំ។ ៤.វីរ​តន្ត្រីករ​វីយោឡុង​ល្បីល្បាញ​ក្នុង​ទសវត្សរ៍ ៦០ និង ៧០ លោកគ្រូ អុំ ដារា ដែល​មាន​វ័យ ៨០ ឆ្នាំ និង​មិន​អាច​ដើរ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ៥.សិល្បករ​ផ្នែក​អាយ៉ៃ​ល្បីល្បាញ​លោកគ្រូ ព្រហ្ម ម៉ាញ និង ៦.តារា​ចម្រៀង​ជើងចាស់​លោកស្រី ហែម សុវណ្ណ ដែល​មាន​ជំងឺ​ត្រូវ​សម្រាកសម្រាន្ត​លើ​កន្ទេល។ ក្រៅពី​នេះ ក៏​មាន​សិល្បករ​មួយ​ចំនួន​ទៀត បាន​មក​ទទួល​អំណោយ​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​សមាគម​តែម្ដង។

ជាមួយគ្នា​នោះ ក្រុមការងារ នៃ​សមាគម​សិល្បករ​ខ្មែរ ក៏បាន​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​វីរ​សិល្បករ និង​សិល្បករ​ចាស់ជរា​ទាំងអស់ សូម​កុំ​អស់សង្ឃឹម ឬ​មាន​អារម្មណ៍​ថា​ឯកា​ទៀត​ឡើយ ព្រោះ​មាន​ប្រធាន​សមាគម​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខទុក្ខ​សិល្បករ ជាពិសេស​ក៏​មាន​ថ្នាក់ដឹកនាំ​ជាតិ​មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម