ជីវិតកម្សាន្ដ
Taylor Swift ចេញមុខការពារ Lady Gaga ក្រោយគេចោទថា មានផ្ទៃពោះ
ព័ត៌មានដែលតារាចម្រៀង Lady Gaga មានផ្ទៃពោះកូនដំបូងរបស់នាងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ទោះយ៉ាងណាការ រំពឹងទុកទាំងអស់ត្រូវបានពន្លត់ បន្ទាប់ពី Taylor Swift បានចេញមុខការងារមិត្តសំឡាញ់ក្នុងគ្រាមានទុក្ខមួយនេះ។

កាលពេលថ្មីៗនេះ ឧប្បត្តិហេតុដ៏គួរឲ្យភ្ញាក់ផ្អើលបានទាក់ទាញការចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅពេលដែល Taylor Swift បានបន្សល់ទុកនូវមតិយោបល់ភ្លាមៗ នៅខាងក្រោមការបង្ហោះរបស់ Lady Gaga ដោយរូបនាងបានបដិសេធថា ការមានផ្ទៃពោះ មិនត្រូវបានបង្ហោះដោយនាងកាលពីមួយថ្ងៃមុន។
ដូច្នោះហើយ Taylor Swift បាននិយាយចេញមកសរសេរប្រឆាំងនឹងការវាយតម្លៃ ឬការរិះគន់ចំពោះរូបរាងរបស់ស្ត្រីតាមរបៀបពន្យល់ថា “ការអត្ថាធិប្បាយលើរូបកាយស្រី គឺជាច្បាប់រាតត្បាតនិងមិនទទួលខុសត្រូវ។ Lady Gaga មិនជំពាក់អ្នកណាម្នាក់ ចំពោះការពន្យល់ណាមួយនិងស្ត្រីគ្រប់រូបនៅទីនោះទេ “។
ថ្វីបើយ៉ាងណាក៏ដោយ Lady Gaga បានធ្វើឲ្យមានពាក្យចចាមអារ៉ាមរបស់កូនដំបូងរបស់នាងជាមួយមិត្តប្រុស ព្រោះនាងបានបង្ហាញខ្លួនជាមួយនឹងក្បាលពោះរាងខ្ទាតជាងមុន នៅពេលចូលរួមពិធីមង្គលការមួយ កាលពីចុងសប្តាហ៍។
ក្រោយមក នៅលើបណ្តាញ Tiktok ផ្ទាល់ខ្លួន មានអ្នកតាមដានច្រើនជាង ៩.៣ លាននាក់ តារាចម្រៀងប៉ុបរូបនេះ បានចែករំលែកវីដេអូខ្លីមួយ ដែលបានថតនៅជិតមុខកាំមេរ៉ាជាមួយនឹងការតុបតែងមុខបែបសៗ។ ជាពិសេសនាងបានភ្ជាប់ក្នុងវីដេអូថា “មិនមានផ្ទៃពោះទេ” ។

លើសពីនេះទៀត Lady Gaga ក៏បង្ហោះនូវបទចម្រៀងមួយក្រោមចំណងជើងថា “Down Bad” របស់ Taylor Swift ផងដែរ។ តាមរយៈអត្ថន័យចម្រៀងបានឲ្យដឹងថា គ្រាន់តែយំនៅឯកន្លែងហាត់ប្រាណ។ ក្នុងចលនារបស់តារាចម្រៀងរូបនេះ បានបង្ហាញចេតនាបំបិទនូវព័ត៌មានអាស្រូវរបស់នាងត្រឹមពេលនេះ និងកុំឲ្យលេចឮកាន់តែសុះសាយជាងមុនតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងពេលកូនៗប្រជែងគ្នាបោះបង់នាមត្រកូល Brad Pitt តែ Angelina បែរបាត់មុខឈឹង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ