ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ប្តេជ្ញារក្សាបណ្តុះគំនិតកូនស្រីឱ្យដើរតាមគន្លងប្រពៃណីខ្មែរ ទោះទៅនៅអាមេរិក
អ្នកនាង ងិន ម៉ារ៉ាឌី ម្ចាស់មកុដ Miss Universe Cambodia 2021 ខណៈដែលឱកាសចេញទៅរស់នៅឯក្រៅប្រទេសជិតមកដល់ក្នុងពេលឆាប់ខាងមុខ នាងបានប្រកាសប្តេជ្ញាចិត្តរក្សាដើរតាមគន្លងប្រពៃណីខ្មែរ ពិសេសមិនឱ្យកូនស្រីភ្លេចអត្តសញ្ញាណជាតិខ្មែរទេ។

ជាការពិតគេនៅចាំបានថាបវរកញ្ញា ងិន ម៉ារ៉ាឌី បានសម្រេចចូលរោងការជាមួយស្វាមីលោក ទិត្យ វ៉ាន់ណូរ៉ា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។ បន្ទាប់ពីមង្គលការគូស្នេហ៍អ្នកទាំងពីរក៏តែងបង្អួតភាពផ្អែមល្ហែមយ៉ាងមានសេចក្តីសុខ ខណៈចំណងដៃអាពាហ៍ពិពាហ៍ពួកគេក៏ទទួលបានកូនស្រីជាទីស្រលាញ់ម្នាក់ផងដែរ។
ទន្ទឹមគ្នានៃការត្រៀមចេញទៅរស់នៅសាងសុភមង្គលគ្រួសារតាមស្វាមីនាទឹកដីប្រទេសសម្បូរដុល្លារសហរដ្ឋអាមេរិក បវរកញ្ញា ងិន ម៉ារ៉ាឌី បានបញ្ជាក់ពីជំហររបស់ខ្លួនថាទោះបីនាងទៅដល់ទីណារស់នៅប្រទេសណាក៏ដោយគឺ នាងមិនភ្លេចពីតម្លៃវប្បធម៌ប្រពៃណីខ្មែរ និងអត្តសញ្ញាណជាតិឡើយ។

អ្នកនាង ងិន ម៉ារ៉ាឌី បញ្ជាក់ថា «ទោះទៅដល់ទីណាខ្ញុំមិនអាចបំភ្លេចទឹកដីកំណើតបានឡើង..ចិត្តជាកុលស្រ្តីខ្មែរ និងជាស្ត្រីនៃចក្រវាលកម្ពុជា ខ្ញុំប្តេជ្ញារក្សាកូនស្រីឱ្យដើរតាមគន្លងប្រពៃណីខ្មែរជាស្រ្តីដែលមានអត្តចរិតថ្លៃថ្នូរ ស្រស់ស្អាត សុភាពរាបសារ ទន់ភ្លន់ ជារួមគឺមិនឱ្យកូនស្រីភ្លេចអត្តសញ្ញាណជាតិខ្មែរនោះឡើយទោះបីរស់នៅធំធាត់លើទឹកដីសហរដ្ឋអាមេរិកក៏ដោយ»។

គួរបញ្ជាក់ថា អតីតបវរកញ្ញាចក្រវាលកម្ពុជា ២០២១ ងិន ម៉ារ៉ាឌី កាលពីថ្មីៗកន្លងទៅបានសម្តែងក្តីរំភើបចិត្តខ្លាំងនៅពេលដែលកូនស្រីទើបតែវ័យ ៥ខែរបស់ខ្លួនទទួលបានសញ្ជាតិអាមេរិកដូចជាឪពុករបស់គេ។ ថ្វីដ្បិតតែកូនស្រីរបស់ខ្លួនទទួលបានសញ្ជាតិអាមេរិកក៏ពិតមែន តែ ងិន ម៉ារ៉ាឌី នៅមិនទាន់បានចេញទៅរស់នៅអាមេរិកជុំគ្រួសារនៅឡើយទេ ខណៈនាងក៏កំពុងរត់ការធ្វើឯកសារដើម្បីចេញទៅរស់នៅទីនោះដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ