ជីវិតកម្សាន្ដ
នាយ ចឺម មានអ្វីពិសេស ទើបអ្នកមេម៉ាយ សេង សុខឃីម មិនទាន់អស់អាល័យ
ទោះបីមកទល់ពេលនេះចំណងស្នេហ៍រវាងតារាចម្រៀង នាយ ចឺម និងអតីតសង្សារអ្នកមេម៉ាយចាយសម្រស់អ្នកនាង សេង សុខឃីម បានដើរដល់ចំណុចបែកគ្នាហើយពិតមែន ជារឿយៗ នាងនៅតែបង្ហាញពីការនឹករលឹករម្លឹកអនុស្សាវរីយ៍ចាស់ជាមួយគ្នា។

ប្រាកដណាស់ក្រោយពីផ្តាច់ទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងសម្បូរស្នេហ៍ដែលគេចាត់ទុកថាជាព្រាននារី គឺ នាយ ចឺម នោះ គិតមកដល់ពេលនេះមានរយៈពេលប្រមាណជាង ១ ឆ្នាំ មកហើយ។ អ្វីដែលចាប់អារម្មណ៍ ស្រាប់តែមុននេះ អតីតសង្សារតារាប្រុសរូបនេះ បានទម្លាយរូបថតរម្លឹកនូវអនុស្សាវរីយ៍ ថែមទាំងពោលមួយប្រយោគហាក់បារម្ភពីសុខទុក្ខ នាយ ចឺម ផងដែរ។
អ្នកនាង សេង សុខឃីម បានរៀបរាប់ភ្ជាប់វីដេអូអនុស្សាវរីយ៍ចាស់ៗ ជាមួយ នាយ ចឺម ដូច្នេះថា «បំភ្លេចអូនក៏មិនអ្វី តែបងត្រូវតែរស់នៅឲ្យមានក្តីសុខ ឈប់ដើម្បីអ្នកណាទៀត រឿងចាស់ហួសហើយ រម្លឹកបាន តែកុំស្អប់ កុំបន្ទោសនរណាម្នាក់ដាក់ក្នុងជីវិតរបស់អ្នក វាគ្រាន់តែជា, មេរៀន ,បទពិសោធ, ការចងចាំ,ដាស់តឿន និងក្រើនរម្លឹក»។

អតីតសង្សារ នាយ ចឺម បញ្ជាក់ថា ចាញ់គេ ក៏ព្រោះនាងស្មោះត្រង់នឹងគេ តែងតែគិតពីរឿងកន្លងមកចំពោះគេក្នុងផ្លូវល្អៗ គិតថា គេមានចិត្តបុណ្យដូចនាង មនុស្សត្រង់ មិនប្រាកដថាល្ងង់ គ្រប់យ៉ាងមកពីឲ្យតម្លៃលើ(ស្មោះត្រង់)។
គួររម្លឹកថា កាលពីចុងឆ្នាំ ២០២២ កន្លងទៅ អ្នកមេម៉ាយរូបស្រស់អ្នកនាង សេង សុខឃីម បានទម្លាយជុំវិញការបែកបាក់ស្នេហាជាមួយអតីតសង្សារ តារាចម្រៀងវ័យក្មេង នាយ ចឺម បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ក្រោយដំណឹង នៃការបែកបាក់នេះ គេឃើញអ្នកនាង សេង សុខឃីម តែងទម្លាយសារចេញពីចិត្តជាបន្តបន្ទាប់៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង