Connect with us

ជីវិតកម្សាន្ដ

ភាពយន្ត “The Idol” ធ្លាប់រងការរិះគន់ថាមានឈុតស្រើបស្រាលច្រើន តែពេលនេះ Jennie កាន់តែល្បី

បានផុស

នៅ

Jennie ធ្លាប់​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ​ចំពោះ​តួនាទី​របស់​នាង​ក្នុង​ភាពយន្ត The Idol ខណៈដែលឈុតឆាករសើបរបស់តារាចម្រៀងស្រីក្នុងរឿងនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនអាចទទួលយកបានរហូតបញ្ចេញមតិរិះគន់ថាជារឿងកុនអាសអាភាសមិនគួរនាងទទួលថតឡើយ។

ភាពយន្ត​នេះ​ ក៏បាន​ធ្វើឲ្យកេរ្តិ៍ឈ្មោះ និង​មុខមាត់​របស់សមាជិកក្រុម BlackPink ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ជា​យូរ​មក​ហើយ។ ដោយសារតែ Jennie ត្រូវបានគេចាត់ទុកថា មិនស័ក្តិសមសម្រាប់ការបង្ហាញឈុតឆាក 18+ ដ៏ហួសហេតុពេកនៅក្នុងរឿងបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​មើល​ទៅ​ផ្នែក​វិជ្ជមាន Jennie ក៏​ទទួល​បាន​ផល​ច្រើន​ពី​គម្រោង​ភាពយន្ត​នេះ។ នោះគឺជាការរួមចំណែកដល់បទចម្រៀងចំណងជើង One Of The Girls ជាមួយតារាចម្រៀង The Weeknd និង LiLy Rose Depp ។

មកទល់ពេលនេះ បទចម្រៀង One Of The Girls មានអ្នកចូលមើលដល់ទៅ ២៦១ លានដង ទាំង MV និង Audio ដែលគ្រប់គ្រងលើតារាងធំៗនិងតូច រួមទាំង Billboard Hot 100 ដែលទទួលបានវិញ្ញាបនបត្រដ៏កិត្យានុភាពជាបន្តបន្ទាប់។ ទោះបីជានាងទើបតែលេចមុខជាតារាចម្រៀងដ៏មានទេពកោសល្យ មិនអាចប្រកែកបានថា នាងបានរួមចំណែកយ៉ាងច្រើនដល់ភាពជោគជ័យនៃបទនេះ។

ទន្ទឹមនោះដែរ សមិទ្ធិផលដែល Jennie សម្រេចបាននៅពេលរួមចំណែកបញ្ចេញសំឡេងរបស់នាងក្នុងបទចម្រៀង The Idol គឺជាអ្វីដែលសិល្បករ Kpop ជាច្រើនមិនធ្លាប់ទទួលបាន។ ទោះបីជានាងទទួលបានការរិះគន់ច្រើនចំពោះការសម្ដែងរបស់នាងក៏ដោយ ក៏តារាស្រីកូរ៉េរូបនេះបានពង្រឹងភាពខ្លាំងខាងផ្នែកតន្ត្រីរបស់នាង​យ៉ាងច្បាស់ជាមួយនឹងបទចម្រៀង The Idol ។

ក្នុងកម្មវិធី Met Gala តារាចម្រៀងកើតឆ្នាំ ១៩៩៦ មិនអាចលាក់បាំងអារម្មណ៍រំភើបរបស់ខ្លួនបានឡើយ នៅពេលចែករំលែកអំពីអាល់ប៊ុមថ្មីនាងថា៖ “ទើបតែឆ្នាំនេះខ្ញុំបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន សហការជាមួយម៉ាកល្បីៗជាច្រើន ហើយក្រៅពីនេះខ្ញុំក៏បានពិសោធន៍ជាមួយបទចម្រៀងថ្មីៗជាច្រើនជាមួយ សិល្បករផ្សេងៗគ្នាជាច្រើន វាគឺជាការចាប់ផ្តើមសម្រាប់ខ្ញុំ ហើយអ្វីគ្រប់យ៉ាងគឺអស្ចារ្យ គ្រប់ជំហានដែលខ្ញុំធ្វើ។ ​ខ្ញុំ​ក៏​មាន​ច្រើន​ទៀត​ដែល​ចេញ​អាល់ប៊ុម​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​ទន្ទឹង​រង់​ចាំ​វា​ផង​ដែរ”។

យ៉ាងណាមិញ ចាប់តាំង​ពីភាពយន្ត “The Idol” ចាក់បញ្ចាំងជា​សាធារណៈ​មក Jennie សមាជិកក្រុម BLACKPINK តែងតែទទួលរងនៅការរិះគន់ជាច្រើន​នៅក្នុងរឿងដែលនាងសម្រេចសម្ដែងលើកដំបូង។ ក្នុងនោះតាំងពីចេញវគ្គមួយមក តារាស្រីរូបនេះត្រូវគេប្រៀបធៀបជាមួយសមាជិកក្រុមនិងតារាផ្សេងៗទៀតផងដែរ។ ដ្បិតថាថាទទួលរងការរិះគន់នៅជុំវិញពិភពលោកក៏ដោយ ប៉ុន្តែក៏នៅតែ​អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើនសម្រុក​ការពារ​នាង ក្រោយ​ត្រូវ​គេលាប​ពណ៌ថាជាតារាបែបនេះបែបនោះ។​ ស្របពេលភាពយន្តដំបូងរបស់នាងទទួលការសរសើរពីជំនាញសម្ដែងដូចគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុម Seventeen តែងតាំងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការយូណេស្កូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម