ជីវិតកម្សាន្ដ
ក្រោយរងការរិះគន់ លោក ឯម រៀម ត្រូវប្រធានសមាគមសិល្បករខ្មែរ អញ្ជើញពិភាក្សាពាក់ព័ន្ធការច្នៃម៉ូដ
បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃពាក់ព័ន្ធការច្នៃម៉ូដ កាលពីថ្មីៗ កន្លងទៅ ទីបំផុត លោក ឯម រៀម ត្រូវបានប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញទៅពិភាក្សាជុំវិញការច្នៃម៉ូដដែលបានធ្វើឲ្យមហាជនហាក់មានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានអញ្ជើញអ្នកជំនាញច្នៃម៉ូដលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធនឹងស្នាដៃច្នៃម៉ូដរបស់លោក នាពេលកន្លងមក ជាពិសេសម៉ូដសម្លៀកបំពាក់មានលក្ខណៈសិចស៊ីប្លែកៗ ពីគ្នា។
ក្នុងជំនួបនោះថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។ ទោះបីជាយ៉ាងណា ថ្នាក់ដឹកនាំសមាគម ក៏បានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។

ក្នុងនោះ លោក ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើដោយចំពោះទៅកាន់លោក ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបាននៅឡើយលើស្នាដៃរបស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះជាទីពេញនិយម និងមានការគាំទ្រនៅបស្ចិមប្រទេសក៏ដោយ។
ជាមួយគ្នានោះ លោក ឯម រៀម បានទទួលស្គាល់ពីការរិះគន់របស់មហាជនពិតមែនមកលើរូបលោក និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការណែនាំនានាលើកឡើងក្នុងជំនួបនោះ។ ពោល រូបលោក នៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពសិចស៊ីជ្រុលហួសហេតុ នាំឲ្យមហាជនមិនពេញចិត្ត។

លោកសង្ឃឹមថា មហាជនទូទៅមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកផងដែរ។ ជាពិសេសកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងឮក្នុងរឿនេះ។
លោក ឯម រៀម ក៏បានប្ដេជ្ញាថា នឹងចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍន៍នូវស្នាដៃផ្សេងៗ ដោយឈរលើមូលដ្ឋាន អាចថែរក្សាបាននូវអត្តសញ្ញាណជាតិផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ