ជីវិតកម្សាន្ដ
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ទី១៣ មានជាង ១៤០ ភាពយន្ត មកពីជាង ៤០ ប្រទេស
ឆ្នាំ២០២៤ នេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៣ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នេះ ជាប្រព្រឹត្តទៅព្រឹត្តិការណ៍វប្បធម៌អន្តរជាតិដ៏ធំ និងកិត្យានុភាពបំផុតរបស់ប្រទេសកម្ពុជា ផ្តល់ភាពទាក់ទាញ ដោយភាពអស្ចារ្យ នៃភាពយន្តពីជុំវិញពិភពលោក។

លោក Cedric Eloy ប្រធានកម្មវិធីមហោស្រព បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះថា CIFF លើកទី១៣ នឹងបង្ហាញជម្រើសដ៏អស្ចារ្យនៃខ្សែភាពយន្តជាង ១៤០ ដែលតំណាងឱ្យជាង ៤០ ប្រទេស និងរួមបញ្ចូលនូវភាពយន្តខ្លីៗ ភាពយន្តឯកសារ និងគំនូរជីវចល។

លោក Cedric Eloy មានប្រសាសន៍ថា៖ “មហោស្រពឆ្នាំនេះសន្យាថា នឹងដំណើរការភាពយន្តដែលគ្មានគូប្រៀបដែលមានការបញ្ចាំងជាង ១៤០ ភាពយន្ត និងព្រឹត្តិការណ៍នានា ដែលនឹងផ្តល់ជូនដោយឥតគិតថ្លៃនៅរោងកុនធំៗ និងកន្លែងល្បីៗនៅភ្នំពេញ។ ក្នុងចំណោមកន្លែងដ៏គួរឱ្យគោរពដែលធ្វើជាម្ចាស់ផ្ទះមហោស្រពនេះ មានរោងភាពយន្ត Legend, Major Cineplex, វិទ្យាស្ថានបារាំង, មជ្ឈមណ្ឌលបុប្ផាណា, សណ្ឋាគារ Rosewood ភ្នំពេញ, CJCC, និង រោងភាពយន្ត Fable Cinema”។

ប្រធានកម្មវិធីមហោស្រព ខាងលើ បានឱ្យដឹងបន្ថែមថា ជាមួយគ្នានេះ នឹងមានការផ្តល់នូវវេទិកាចម្រុះ និងរួមបញ្ចូលកិច្ចពិភាក្សានានាសម្រាប់អ្នកចូលចិត្តភាពយន្ត និងអ្នកបង្កើត ដើម្បីបញ្ចូលគ្នា និងអបអរសាទរសិល្បៈនៃការនិទានរឿងតាមរយៈខ្សែភាពយន្ត។ សាធារណជនអាចមកទស្សនាភាពយន្តដោយឥតគិតថ្លៃ រួមទាំងកិច្ចពិភាក្សា ការតាំងពិព័រណ៌ផងដែរ។

លោក Cedric Eloy មានប្រសាសន៍បន្ថែមថា៖ “រចនាប័ទ្មគម្របសៀវភៅកម្មវិធីរបស់មហោស្រពភាពយន្តឆ្នាំនេះ បង្ហាញពីស្នាដៃសិល្បៈដ៏ទាក់ទាញរបស់ លោក ចាន់ ដានី ដែលមានចំណងជើងថា “ធម្មជាតិ និងស្នាមញញឹម” ដែលជាផ្ទាំងសិល្បៈមួយច្នៃពីកំទេចនៃចំណិតខ្មៅដៃចម្រុះពណ៌ដែលមានទំហំ ១១០ x ៨០ សង់ទីម៉ែត្រ។ “ធម្មជាតិ និងស្នាមញញឹម” បានបង្ហាញពីមុខមនុស្សដ៏ស្ងប់ស្ងាត់ដែលរំឭកដល់ព្រះពុទ្ធ ហ៊ុមព័ទ្ធដោយក្បាច់វល្លិ៍យ៉ាងល្អប្រណីតតាមរចនាប័ទ្មក្បាច់ខ្មែរ”។

គួរបញ្ជាក់ថា មហោស្រពនឹងចាប់ផ្តើមឡើងយ៉ាងអធិកអធមជាមួយនឹងព្រឹត្តិការណ៍បើកកម្រាលព្រំក្រហមនៅ សាលមហោស្រពចតុមុខ នាថ្ងៃទី២៥ ខែមិថុនា ដោយមាន ភាពយន្តឯកសារ “ELVIS OF CAMBODIA” ដឹកនាំដោយ លោក Chris G Parkhurst ជាភាពយន្តបើកឆាកសម្រាប់ការប្រារព្ធពិធីរយៈពេលមួយសប្តាហ៍ នៃភាពល្អឥតខ្ចោះផ្នែកភាពយន្ត និងរចនាប័ទ្មនិទានរឿងដ៏រស់រវើកនៅទូទាំងពិភពលោក។ ចំណែកពិធីបិទ គ្រោងធ្វើ នៅថ្ងៃទី៣០ ខែមិថុនា នៅ រោងកុនលេជេន នៃអូឡាំម៉ល នឹងលើកតម្កើងភាពពូកែវ័យឆ្លាត នៃការរួមចំណែករបស់ ផលិតករភាពយន្ត និងសិល្បករមកពីជុំវិញពិភពលោក៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ