ជីវិតកម្សាន្ដ
ដួង សុខគា ចង់ផលិតវីដេអូអប់រំដាស់តឿនពីច្បាប់ចរាចរណ៍ និងរបៀប នៃការបើកបរនាំមកនូវសុវត្ថិភាព
ក្នុងគោលបំណងចូលរួមការងារជួយសង្គម ពិសេសផ្សព្វផ្សាយអប់រំអំពីបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោក និងរបៀប នៃការបើកបរនាំមកនូវសុវត្ថិភាព តារាពហុជំនាញលោក ដួង សុខគា ចង់បង្កើតផេកមួយដើម្បីផលិតវីដេអូអប់រំដាស់តឿនពីច្បាប់ចរាចរណ៍។

ការបង្ហាញគោលបំណងពីសំណាក់តារាប្រុសលោក ដួង សុខគា នេះ ស្របពេលលោកមើលឃើញថា បច្ចុប្បន្ននៅមានប្រជាពលរដ្ឋមួយចំនួនហាក់មានការខ្វះខាតការយល់ដឹង និងបើកបរដោយមិនសូវប្រុងប្រយ័ត្ន អាចនាំឲ្យកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវបណ្ដាលឲ្យស្លាប់ ឬរបួសជាដើម។
តួយ៉ាង លោក ដួង សុខគា បានចែករំលែកវីដេអូភ្ជាប់ខ្លឹមសារថា «ចង់បង្កើតផេកមួយដាក់ឈ្មោះថា”បើកបរឆ្លាតវៃ”។ ក្នុងនោះយើងផលិតវីដេអូអប់រំដាស់តឿនពីច្បាប់ចរាចរណ៍ និងរបៀប នៃការបើកបរដែលនាំមកនូវសុវត្ថិភាព និងក្តីស្រលាញ់»។

តារាជើងចាស់រូបនេះបានលើកឡើងជាសំនួរទៅកាន់មហាជនដែរថា «ការបើកបរដោយសុវត្ថិភាពចំណេញច្រើនណាស់ តើចំណេញអ្វីខ្លះ? បងប្អូនយើងសាកឆ្លើយទៅមើល?»។ តាមរយៈការលើកឡើងរបស់លោក ដួង សុខគា ខាងលើនេះ គេសង្កេតឃើញមានការលើកទឹកចិត្ត និងគាំទ្រពីមហាជនមួយចំនួនផងដែរ។
ជាមួយគ្នានោះ ក៏មានការបញ្ចេញទស្សនៈថា «ការបើកបរឆ្លាតវៃ គឺជួយកាត់បន្ថយគ្រោះថ្នាក់ ចំណេញពេលវេលា ជួយឲ្យមនុស្សចេះមានអធ្យាស្រ័យល្អ ចេះគោរពគ្នាទៅវិញទៅមក រួមទាំងផ្តល់ប្រយោជន៍ដល់សង្គមទៀតផង។ ប្រាកដណាស់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខ្លះគ្រាន់តែរងការខូចខាត ឬរងរបួស ដោយឡែកមួយចំនួនទៀត គឺជីវិតត្រូវបានផ្លាស់ប្ដូរទាំងស្រុង មានអ្នកខ្លះបាត់បង់សមាជិកគ្រួសារដ៏សំខាន់ រីឯអ្នកខ្លះបាត់បង់មនុស្សជាទីស្រលាញ់ ឬត្រូវពិការជាដើម»៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?