ជីវិតកម្សាន្ដ
ម៉ា ដូណា មានឆន្ទៈកៀរគរអ្នកសិល្បៈផ្សព្វផ្សាយពីដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ
ជាផ្នែកមួយ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃ ក៏ដូចជាការទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិផងនោះ តារាសម្តែង និងកំប្លែងភេទទី ៣ លោក ម៉ា ដូណា បានប្រកាសពីឆន្ទៈរបស់ខ្លួនក្នុងការកៀរគរអ្នកសិល្បៈធ្វើវីដេអូផ្សព្វផ្សាយពីដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ។

ស្របពេលជាមួយគ្នានេះដែរ លោក ម៉ា ដូណា ក៏បានអំពាវនាវ និងបំផុសដល់មហាជនអ្នកគាំទ្រ ចូលរួមទស្សនានៅរមណីយដ្ឋានសួនសត្វភ្នំតាម៉ៅផងដែរ។ ជាក់ស្ដែងបង្ហោះភ្ជាប់ជាមួយរូបភាពសត្វច្រើនប្រភេទ ម៉ា ដូណា បានរៀបរាប់ទៅកាន់អ្នកគាំទ្រថា «ពួកវាមិនចង់ស្លាប់ទេ គ្នាចង់រស់ដូចមនុស្សដែរ សូមពុកម៉ែបងប្អូនកុំបោះបង់ខ្ញុំចោលអ្វី បងប្អូនទាំងអស់គ្នាកំពុងតែភ្លេចសួនសត្វភ្នំតាម៉ៅហើយ ដែលមានជីវិតរស់ជាង ៣ ពាន់ក្បាល»។
លោក ម៉ា ដូណា លើកឡើងទៀតថា ត្រឹម ៥ ០០០ រៀល សម្រាប់ចូលទស្សនា គឺជាការជួយជីវិតពួកសត្វទាំងអស់នោះ ក្នុង ១ ឆ្នាំៗ កើតកូនចៅរាប់រយក្បាលច្រើនណាស់ ក្នុងការចំណាយ ជាពិសេស,សត្វតោ ខ្លា ក្រពើ ដំរី ចំណាយក្នុង ១ ថ្ងៃៗ ច្រើនជាងគេ និងមានបុគ្គលិកមើលថែជាង ១០០ នាក់ ដែលពួកគាត់ធ្វើការងារទីនោះ។

លោកបន្តថា ប្រសិនអាចបាន លោកសូមសំណូមពរដល់ លោកអ្នកឧកញ៉ា លោកឧកញ៉ា លោក ជំទាវ ដែលមានចិត្តសប្បុរស សូមជួយជំនួយថវិកាប្រចាំខែជួយទ្រទ្រង់ជីវិតពួកគេផង ដើម្បីចំណីជាប្រចាំថ្ងៃ កុំឲ្យខ្វះខាត។
តារាភេទទី ៣ រូបនេះ បានបញ្ជាក់ថា «ខ្ញុំ នឹងឆ្លៀតកៀរគរសិល្បៈ ដើម្បីធ្វើវីដេអូផ្សព្វផ្សាយដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ ឲ្យបងប្អូនបានស្គាល់ និងចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃទាំងអស់នោះ ព្រោះចង់ឲ្យទីកន្លែងភ្នំតាម៉ៅជាទីកន្លែងជម្រកសួនសត្វគ្រប់ប្រភេទដ៏ធំអស្ចារ្យដូចប្រទេសជិតខាង ដើម្បីជាភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ»។

សូមជម្រាបថា សួនសត្វភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ភ្នំនេះ ជារម្មណីយដ្ឋានចម្រុះ មានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា៕
អត្ថបទ ៖ ចាន់រ៉ា






-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង