ជីវិតកម្សាន្ដ
បាត់មុខយូរ តារាហុងកុងទសវត្សរ៍ ៩០ Yat San ប្រឹងធ្វើការរកលុយមើលជំងឺរ៉ាំរ៉ៃកូនប្រុស
អ្នកគាំទ្ររឿងកំប្លែងទសវត្សរ៍ឆ្នាំ ៩០ របស់តារាសម្ដែង Stephen Chow ឬទិនហ្វី នឹងស្គាល់តារាហុងកុង Wong Yat San ដែលកាលណោះលោកត្រូវបានគេដឹងថា ជាតួអណ្តើកក្នុងរឿងកំប្លែងបុរាណឆ្នាំ ១៩៩១ ក្រោមចំណងជើងថា “Fight Back To School” ជាក់ជាមិនខានឡើយ។
ក្រោយមកនៅក្នុងឆ្នាំ២០០៣ លោក Yat San បានផ្លាស់ទៅ ក្វាងចូវ ជាមួយគ្រួសាររបស់គាត់។ ថ្វីត្បិតតែលោកបានអវត្តមានយ៉ាងច្រើនពីឆាកសម្ដែងហុងកុងយ៉ាងណាក្ដី ក៏តារាកំប្លែងរូបនេះនៅតែប្រឹងប្រែងរកប្រាក់លើទឹកដីរបស់ចិនដីគោកដដែល។

ដោយឡែក កាលពីពេលថ្មីៗនេះផងដែរ តារាសម្ដែងវ័យ៥៩ឆ្នាំ បានបង្ហាញខ្លួនជាមួយគ្រួសារដោយមានភរិយានិងកូនប្រុសពីរនាក់ រួមដំណើរទៅលេងផ្ទះសាច់ញាតិ។ ពេលនៅហុងកុង កូនប្រុសពៅរបស់លោក ឈ្មោះ Song Kuang អាយុ ២៣ ឆ្នាំ ជិះលើរទះរុញដោយបងប្រុសរបស់គាត់ឈ្មោះ Song Heng អាយុ ២៨ ឆ្នាំ។
Song Kuang មានអាយុត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ នៅពេលដែលរូបគេត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺ leukodystrophy ដែលជាជំងឺហ្សែនដ៏កម្រ ហើយប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល នាំឲ្យបាត់បង់មុខងាររាងកាយ និងផ្លូវចិត្តបន្តិចម្តងៗ។
បុរសជាឪពុកក្មេងជំទង់បាននិយាយថា កូនរបស់លោកកាលរៀននៅសាលាបឋមសិក្សា ទើបឪពុកម្ដាយដឹងថាគាត់ពិបាកចងចាំរឿងផ្សេងៗ។ ដៃរបស់កូនញ័រ ហើយគាត់បាត់បង់លំនឹងនៅពេលដើរ។ ស្ថានភាពរបស់ Song Kuang កាន់តែយ៉ាប់យ៉ឺនជាបន្តបន្ទាប់ ហើយពិបាកនឹងលើកកូនពែងមួយផងដែរ ។ ជាពិសេស ឱកាសមានការចងចាំរបស់កូនប្រុសពៅ អាចនឹងបាត់បង់មុខនៅពេលអនាគតថែមទៀត។

តារាសម្ដែង Yat San បាននិយាយបន្ថែមទៀតថា កូនប្រុសរបស់គាត់មិនអាចមានស្នេហា ឬចាប់ផ្តើមគ្រួសារដូចមនុស្សធម្មតានោះទេ ហើយគាត់ត្រូវជិះរទេះរុញនេះអស់មួយជីវិត។ អំឡុងពេលនេះភរិយាគឹជាអ្នកមើលថែរក្សាតម្រូវការប្រចាំថ្ងៃរបស់កូនប្រុស ខណៈដែលលោកខិតខំរកលុយ ដើម្បីបង់ថ្លៃព្យាបាលកូនប្រុស។
ទោះបីជាយ៉ាងណា គូស្នេហ៍មួយគូនេះមិនត្អូញត្អែរពីស្ថានភាពរបស់ពួកគេឡើយ។ ពួកគេជឿថា នេះគឺជាពរជ័យមួយដែលអាចមើលថែកូនប្រុសជាទីស្រលាញ់បាន ហើយពួកគេស្រឡាញ់ពេលវេលាដែលមានជាមួយកូនប្រុសជាខ្លាំង។
យ៉ាងណាមិញ កូនប្រុសពៅរបស់តារាកំប្លែង Yat San បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ University College London ក្នុងឆ្នាំ ២០២២ ជាមួយនឹងកិត្តិយសលំដាប់ទីពីរ ហើយឥឡូវនេះកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសចិន។ ប៉ុន្តែក្នុងនាមជាឪពុក លោកត្រូវតែប្រឹងប្រែងធ្វើការដើម្បីរកលុយមកចិញ្ចឹម និងមើលថែរកូនជាទីស្រលាញ់។
គួរបញ្ចាក់ដែរថា តារាកំប្លែងទសវត្សរ៍ឆ្នាំ ៩០រូបនេះក៏ធ្លាប់បានបង្ហើបថា គាត់ចំណាយប្រហែល ១.៧ លានដុល្លារសិង្ហបុរី ក្នុងមួយឆ្នាំលើថ្លៃសាលា និងវិក្កយបត្រវេជ្ជសាស្រ្តសម្រាប់កូនប្រុស។ គាត់បានធ្វើការដោយមិននឿយហត់ ដើម្បីផ្គត់ផ្គង់កូនប្រុស។ គាត់សុខចិត្តដើរតួក្នុងរឿងភាគ ភាពយន្តតាមអ៊ីនធឺណិត ធ្វើការបង្ហាញផ្ទាល់ និងគ្រប់គ្រងប៉ុស្តិ៍ផ្ទាល់ខ្លួនដែលគាត់បង្ហោះវីដេអូខ្លីៗជានិច្ចកាល។ ប៉ុន្មានឆ្នាំមកនេះ Yat San ត្រូវបានអ្នកលេងអ៊ីនធឺណែតមួយចំនួនរិះគន់ថា ទទួលយកការងារណាក៏ដោយ តែក៏ត្រូវមានគុណភាព បើទោះជាពេលនេះមើលទៅគាត់មានហេតុផលត្រឹមត្រូវក្នុងការធ្វើបែបនេះក៏ដោយ។ តែក្នុងនាមជាឪពុកម្នាក់ លោកហាក់មិនខ្វល់ចិត្តឡើយ គឺធ្វើយ៉ាងម៉េចក៏ដោយ ឲ្យតែបានប្រាក់មកព្យបាលកូនប្រុសតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីសេដ្ឋីកាស៊ីណូហុងកុង Stanley Ho នឹងសម្ដែងក្នុងភាពយន្តលើកដំបូង

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?