ជីវិតកម្សាន្ដ
អ្នកដទៃខឹងស្អប់ ឯម រៀម ប៉ុន្តែលោក គួច ខេវិន បែរជាអាណិតអ្នកច្នៃម៉ូដរូបនេះទៅវិញ
អ្នកច្នៃម៉ូដលោក ឯម រៀម កាលពីថ្មីៗកន្លងទៅបានរងការរិះគន់ដូចទឹកបាក់ទំនប់ និងត្រូវបានសមាគមសិល្បករខ្មែរកោះហៅទៅពិភាក្សាសួរនាំជុំវិញការច្នៃម៉ូដសំលៀកបំពាក់មិនសមរម្យទៅចូលរួមកម្មវិធីធំមួយ ខណៈលោកបានសន្យាកែតម្រូវចំណុចខ្វះខាតរបស់ខ្លួនមិនឲ្យកើតមានទៀតឡើយ។
ទោះបីជាមហាជន និងអ្នកគាំទ្រមួយចំនួនបង្ហាញការមិនពេញចិត្តរិញគន់ទង្វើរបស់ ឯម រៀម ជាបន្តបន្ទាប់ ប៉ុន្តែបើក្រឡេកទៅមើលអ្នកដឹកនាំកម្មវិធីកម្សាន្តដ៏ល្បីឈ្មោះលោក គួច ខេវិន បែរជាបញ្ជាក់ទស្សនៈរបស់ខ្លួនដោយអាណិតលោក ឯម រៀម ផ្ទុយពីអ្នកដទៃដែលបានស្អប់ និងខឹងអ្នកច្នៃម៉ូដរូបនេះ។
លោក គួច ខេវិន បានថ្លែងថា អ្វីដែលពិតប្រាកដនឹងទៀងទាត់គឺ “ពេលវេលា” ពេលវេលាធ្វើឲ្យអ្វីៗគ្រប់យ៉ាងប្រែប្រួលតែអ្វីដែលមិនប្រែប្រួលមានតែពេលវេលាខ្លួនឯងហ្នឹង? យើងចង់ធ្វើអ្វីៗដើម្បីផ្គាប់ចិត្តគេតែគេមិនយល់ពីចិត្តរបស់យើងដែលចង់ផ្គាប់ចិត្តគេ ដូច្នេះគឺមានតែគេនោះទេដែលមិនយល់ពីយើង គឺមានតែយើងខ្លួនឯងផ្ទាល់ទើបយល់ពីខ្លួនឯង។
លោកនិយាយទៀតថា «ចូលប្រើខ្លួនយើងឲ្យត្រូវនឹងពេលវេលាកុំឲ្យពេលវេលាមកប្រើខ្លួនយើងបើប្រើគតិតាមទស្សនវិទ្យាទើបទាំងអ្នកនឹងខ្ញុំ គឺនឹកអាណិតចំពោះ លោក ឯម រៀម? ខ្ញុំបានជួបលោក ឯម រៀម ដោយចៃដន្យ តែខ្ញុំអាណិតគាត់មែនទែននៅពេលដែលឃើញមនុស្សជាច្រើនមិនជេរប្រមាថត្រឹមតែគាត់បែរជាជេរឪពុកម្តាយគាត់ដែលលោកមិនបានដឹងរឿងអ្វីសោះ? ពេលវេលាធ្វើឲ្យមនុស្សប្រែប្រួលមែន? ប្រើភ្នែក ប្រើត្រចៀក ប្រើមាត់ តែមិនប្រើវិចារណញ្ញាណ»។
ឮ
គួររម្លឹកថា បន្ទាប់ពីរងការរិះគន់ជាច្រើនរហូតត្រូវបានសមាគមសិល្បករខ្មែរបានកោះហៅទៅពិភាក្សា និងសួរនាំជុំវិញការច្នៃម៉ូដសម្លៀកបំពាក់មិនសមរម្យទៅចូលរួមកម្មវិធីធំមួយកាលពីថ្មីៗកន្លងទៅនេះ លោក ឯម រៀម បានទទួលយកការរិះគន់របស់មហាជន និងសន្យាអនុវត្តតាមការណែនាំរបស់ប្រធានសមាគមសិល្បះខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា