Connect with us

ជីវិតកម្សាន្ដ

អ្នកនិពន្ធ និងដឹកនាំសម្តែងមួយរូប ចែករំលែកបទពិសោធ ៦ ចំណុច ផលិតភាពយន្តមានគុណភាពល្អ

បានផុស

នៅ

ថ្មី​ៗនេះ​បាន​ផ្ទុះការ​រិះគន់ និង​វែកញែក​ជុំវិញ​ខ្សែ​ភាព​យន្ត​រឿង​ភាគ​បុរាណ​របស់​ខ្មែរ​ដែល​បាន​នឹង​កំពុង​ចាក់​បញ្ចាំង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ដែល​គេ​មើល​ឃើញ​ថា ទាំង​គុណភាព​នៃ​ការ​ផលិត​ការ​ដឹក​នាំ​សម្ដែង​ និង​បច្ចេកទេស​ថត​នៅ​មាន​កម្រិត​អ្នក​និពន្ធ​ខ្ជីខ្ជា​ថត​ឱ្យ​រួច​​តែ​ពី​ដៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេល​ដែល​​ការ​រិះគន់​វែកញែក​នេះ​បាន​បន្ត​ការ​ចែក​រំលែក​ដោយ​មាន​អ្នក​គាំទ្រ​ជាច្រើន​បាន​បង្ហាញ​ការ​ខកចិត្ត​ ព្រោះ​គុណភាព​សាច់​រឿង​ចេញ​មក​ផ្ទុយ​ពី​ការ​រំពឹង​ទុក​នោះ​ស្រាប់តែ​មាន​អ្នកនិពន្ធ និង​ដឹក​នាំ​សម្ដែង​ម្នាក់​បាន​ចេញ​មក​ចែករំលែក​បទ​ពិសោធ ៦ចំណុច ​ដើម្បី​ផលិត​ភាពយន្ត​មាន​គុណ​ភាព​ល្អ។

លោក ឃុន ចាន់ឌី ដែល​ជា​អតីត​អ្នក​​ដឹកនាំ​សម្តែង​ល្បីឈ្មោះ​បាន​ភ្ជាប់​សំណេរ​ជា​មួយ​វីដេអូ​ឃ្លី​នៃ​សាច់​​រឿង​នោះ​ថា ដើម្បី​ផលិត​រឿង​ដែល​មាន​គុណភាព និង​ទទួល​បាន​ការ​គាំទ្រ គឺត្រូវ​​មាន​កត្តា​សំខាន់​ចំនួន ៦ចំណុចនោះ​ទើបសាច់​រឿង​ទាំង​មូល​មាន​លក្ខណៈ​ប្រទាក់​ប្រឡា​គ្នា​បាន​ល្អ។

លោក​​បាន​​លើក​ឡើងថា “ក្នុង​នាម​ខ្ញុំ​ជា​អ្នក​និពន្ធ និង​ដឹកនាំ​រឿង​ម្នាក់ចង់​ប្រាប់​ថា រឿង​ដែល​ល្អមាន​កក្តា​រួមផ្សំ​ជា​ច្រើន​យ៉ាង​ដូច​ជា, ១.និពន្ធរឿង​មក​ល្អ, ២.ដឹក​នាំ​រឿង​ល្អ, ៣.សម្តែង​បាន​ល្អ, ៤.ថត​បាន​ល្អ, ៥.បច្ចេក​ទេស​ឌី​សាញ​​ ឌីគ័រ​ពន្លឺ និង​សោន​បាន​ល្អ និង៦.​ការ​កាត់​តសោន​អេហ្វិក​បាន​ល្អ ​ទើបរឿង​នោះ​វាគ្រប់គ្រាន់​តែ​សម្រាប់​រឿងបុរាណ​ខ្មែរ​យើង​នៅ​មាន​កម្រិត​ណាស់​ប្រឹងប្រែង​បន្តទៀតណា”

គួរ​បញ្ជាក់​ថា ថ្មី​ៗ​នេះនៅលើបណ្តាញ​សង្គម​បាន​ផ្ទុះការវែកញែក ខណៈ​ក៏​មាន​ទស្សនិកជន​ខ្លះ​ទៀត​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ដោយ​​សារ​​តែ​ពួក​​គេ​ខក​បំណង​ចំពោះរឿងភាគខ្មែរ «បុព្វេ​និម្មិត» ដែល​បាន​ចាក់​ផ្សាយ​ប៉ុន្តែ​នៅ​ក្នុង​ឈុត​ឆាក​ខ្លះ​ហាក់​សម្តែង​មិន​ស៊ី​សង្វាក់​គ្នា​រវាង​សាច់​រឿង និង​តួអង្គ​សម្ដែង​ព្រម​ទាំង​បច្ចេកទេស​ថត​ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៣ នាទីutes មុន

២០២៥ មជ្ឈមណ្ឌលជាតិផ្តល់ឈាម គ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក ជួយសង្គ្រោះជីវិតមនុស្ស

ព័ត៌មានជាតិ៦ នាទីutes មុន

ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង​” នៅ​ខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់

ព័ត៌មានជាតិ១០ នាទីutes មុន

អភិបាលខេត្តកំពង់ចាមស្នើរ ធនាគារជាតិនៃកម្ពុជា​ផ្តល់ទិន្នន័យដើម្បីបង្ការបំណុលវ័ណ្ឌកររបស់ពលរដ្ឋខ្លួន

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ រួមគ្នាលើកកម្ពស់គុណតម្លៃអំណានសម្រាប់គុណភាព នៃជីវិត គឺជាការឆ្លើយតបប្រធានបទទិវាជាតិអំណានលើកទី ១០ ឆ្នាំ ២០២៥

នាយ តឿ
ជីវិតកម្សាន្ដ២៥ នាទីutes មុន

ក្រុមសម្តែង នាយ តឿ ចេញមុខសុំទោស និងសន្យាបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាលតម្លៃព្រះពុទ្ធសាសនា

សន្តិសុខសង្គម១៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម