Connect with us

ជីវិតកម្សាន្ដ

Miss Grand រតនគិរី ម៉ាច ដាវី លុតជង្គង់យំសុំទោស អ៊ឹម សុគន្ធា ក្រោយបែកធ្លាយដំណឹងរៀបការ

បានផុស

នៅ

កញ្ញា ម៉ាច ដាវី ដែល​ជា​បេក្ខភាព​បវរកញ្ញា​តំណាង​ខេត្ត​រតនគិរី​ក្នុង​ការ​ប្រកួត​កម្ម​វិធី Miss Grand Cambodia 2024 បាន​ធ្វើឲ្យទស្សនិក​ជន​ចាប់​អារម្មណ៍ និងភ្ញាក់ផ្អើល​ជាថ្មីបន្ទាប់ឃើញនាង​យំ​លុត​ជង្គង់​សុំទោស​អ្នកនាង អ៉ឹម សុគន្ធា ជា​អ្នក​គ្រប់គ្រង​ស្ថាប័នមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​នេះ​ត្រូវបានគេដឹងថា​ ជា​ការសុំទោស​កំហុសក្រោយ​បែក​ធ្លាយ​ដំណឹងកាលពីថ្មីកន្លង​ទៅ​ពាក់ព័ន្ធ​រឿង​រៀបការ និង​បន្លំ​អាយុ​ពី​សំណាក់​បេក្ខភាព​បវរកញ្ញា​តំណាង​ខេត្ត​រតនគិរី​រូបនេះ។ ប៉ុន្តែរឿងនេះ​ត្រូវបាន​សាមីខ្លួន​ច្រានចោល​ថា ជា​រឿងមិនពិតនោះទេ។

តាម​រយៈ​វីដេអូ​ត្រូវបាន​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​ដែល​ចូលរួម​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ដឹកនាំ​ដោយ​អ្នក​នាង អ៉ឹម សុគន្ធា ជា​អ្នក​គ្រប់គ្រង​ស្ថាប័ន Miss Grand Cambodia 2024 ព្រម​ទាំង​បេក្ខភាព​ជា​ច្រើននាក់​ទៀត​នោះ កញ្ញា ម៉ាច ដាវី បាន​យំ​លុត​ជង្គង់​សំពះ​សុំទោស​ដល់​អ្នកនាង អ៉ឹម សុគន្ធា ធ្វើឲ្យអ្នក​គាំទ្រស្ទើរ​ស្រក់​ទឹកភ្នែក​ផងដែរ។

ជាមួយគ្នានោះ ក៏មានការលើកឡើង​ថា បញ្ហា​គ្រប់យ៉ាង​បញ្ចប់​ទៅដោយ​ភាព​ល្អ​ប្រសើរ ដាវី នៅ​តែ​អាច​បន្ត​ជា​មួយ​កម្មវិធី និង​នៅតែ​អាច​មាន​ឱកាស​ដណ្តើម​មកុដ​ដូច​ដើមខ្ញុំមើលឡើងស្រក់ទឹកភ្នែកតាម​។ សូម​បញ្ជាក់ថា ក្រោយ​ការប្រកួតឈុត​តំណាង​ជាតិស្រាប់តែផ្ទុះដំណឹងថា ម៉ាច ដាវី Miss Grand Ratanakiri 2024 ធ្លាប់រៀបការ និងបាន​បន្លំអាយុ​ឲ្យ​តិចជាមុនដើម្បីចូលរួម​ប្រកួតដើណ្តើម​មកុដកម្មវិធីមួយនេះ។

ទោះបីជាយ៉ាងណា បន្ទាប់​ពី​បែកធ្លាយ​ដំណឹង​ភ្ញាក់​ផ្អើលខាងលើនេះ​នៅ​​ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri ភ្លាមៗ​នោះបានបង្ហោះសារច្រានចោលដំណឹង​ដ៏រស៊ើប​នេះ​ដោយ​អះអាង​ថា នឹងចេញ​មកបញ្ជាក់​ភាព​ស្អាត​ស្អំ​ឲ្យ ដាវី ឲ្យ​លឿនបំផុត​តាម​ដែល​អាចធ្វើ​ទៅ​បាន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម