Connect with us

ជីវិតកម្សាន្ដ

អតីតតន្ត្រីករឆ្នើមលោក ទូច សាគុណ លាក់ខ្លួនយ៉ាងកម្សត់ ខណៈជីវភាពខ្វះខាត

បានផុស

នៅ

ក្រោយ​បាត់​មុខ​ពី​វិថី​សិល្បៈ​យូរ​ឆ្នាំ អតីត​តន្ត្រីករ​ហ្គីតា​បាស​ដ៏​ឆ្នើម លោក ទូច សាគុណ ថ្មីៗ កន្លង​មក​នេះ មាន​ការ​បង្ហើប​ពី​អ្នក​សិល្បៈ​ថា បច្ចុប្បន្ន​លោក​មាន​វ័យ​កាន់តែ​ចាស់​ហើយ ខណៈ​តន្ត្រីករ​រូប​នេះ កំពុង​រស់នៅ​យ៉ាង​កម្សត់​គ្មាន​អ្វី​ទីពឹង​ក្រៅពី​ពឹង​លើ​ប្រាក់​ចូលនិវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ចម្រៀង​លោក សុះ ម៉ាច បាន​និយាយ​ថា លោក​បាន​ទៅ​ជួប​អតីត​តន្ត្រីករ​រៀមច្បង​ដែល​បម្រើ​ជាតិ​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ៣៤ ឆ្នាំ រួម​ជាមួយ​អ្នក​សិល្បៈ​ដទៃ រួម​ជំនាន់​នៅ​វិទ្យុជាតិ។

លោក​បន្ត​ថា តន្ត្រីករ​ហ្គីតា​បាស​ដ៏​ល្អ​ឆ្នើម​ម្នាក់​នេះ គឺ លោក ទូច សាគុណ លោក​ក៏​ធ្លាប់​ស្គាល់ និង​ច្រៀង​ក្នុង​បារ​ជាមួយ​គាត់ កាលពី​អំឡុង ៣០ ឆ្នាំ​មុន។ លោក ទូច សាគុណ ជា​ប្អូន​បង្កើត​របស់​លោក ទូច សាលី ម្ចាស់​បទ​”​ភក្ដី​ស្នេហ៍​”។

លោក សុះ ម៉ាច បន្ត​ទៀត​ថា ឥឡូវ លោក ទូច សាគុណ កម្សត់​លាក់ខ្លួន​នៅ​បាត់ដឹង គ្មាន​អ្វី​ពឹង ក្រៅពី​ពឹង​លើ​ប្រាក់​ចូលនិវត្តន៍​ទេ។ ដោយឡែក បើ​និយាយ​ពី​គ្រឿង​ឥស្សរិយយស​ថ្នាក់​ជាតិ​ដូច​អ្នក​សិល្បៈ​ជំនាន់​ចាស់​ថ្មី​ដទៃ​ដែល​ទើប​ទទួល​បាន​ពី សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី គឺ​គ្មាន​សោះ តែ​ធ្លាប់​ទទួល​ដែរ​ពី​ក្រសួង​ព័ត៌មាន គឺ លោក ខៀវ កាញារិទ្ធ។

តារា​ចម្រៀង លោក សុះ ម៉ាច បាន​និយាយ​ទៀត​ថា “សម្រាប់​យោបល់​របស់ខ្ញុំ គួរតែ​ផ្តល់​ជូន​ពួក​គាត់​ដែល​បម្រើ​ជាតិ​ក្នុង​វិស័យ​សិល្បៈ​យូរ​បែបនេះ ក៏​ជា​ការ​លើក​ទឹក​ចិត្ត ព្រោះ​វ័យ​របស់​ពួកគាត់​កាន់តែ​ចាស់ និង​ជរា​ហើយ មិន​គួរ​មើល​រំលង​ឡើយ​”។

បន្ថែម​ពី​នេះ លោក សុះ ម៉ាច លើក​ឡើង​ថា ”គួរ​តែ​ស្រាវជ្រាវ​រក​ពួកគាត់​មក​ផ្តល់​នូវ​កិត្តិយស​សម្រាប់​ជីវិត​ចុង​ក្រោយ​ផង​ចុះ ​វា​ជា​គំរូ​ល្អ​ដល់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ។​ ខ្ញុំ​សូមទោស ​បើ​ខ្ញុំ​សរសេរ​ប៉ះពាល់​អារម្មណ៍​លោក​អ្នក​ ទាំងនេះ​ជា​កា​ចូលរួម​សំណូមពរ​ក្រើន​រំឭក​ប៉ុណ្ណោះ”៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៨ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម