Connect with us

ជីវិតកម្សាន្ដ

ពូ ណុយ ចេញមុខស្បថ ក្រោយគេចោទថា ដណ្តើមតួមកថត

បានផុស

នៅ

លោក បាន សំណាង ហៅ ពូ ណុ​យ ដែល​ជា​តារា​កំប្លែង​ស្ងួត​កំពុង​តែ​ល្បី​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក និងTikTok បាន​ប្រតិកម្ម​ហាក់​ហួសចិត្តខ្លាំង​រហូត​ចេញមក​ស្បថដាក់​ជីវិត​ក្រោយ​មាន​គេចោទ​ថា លោក​ដណ្តើម​តួ​មក​ថត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង ពូ ណុយ បាន​បញ្ចេញ​ខ្លឹមសារ​បញ្ជាក់​ថា លោក​មិន​បាន​ដណ្ដើម​តួ​ពី​នណា​គេ​ទេ​ ពោល​គឺ​ដោយ សារ​តែ​មនោសញ្ចេតនា​ដែល​ខាង​ភាគី​តួ​ដោយ​ខ្លួនឯងបានទាក់ទងសុំ​លោក​ថត​ប៉ុណ្ណោះ។ ម្យ៉ាងទៀត ពូណុយ ស្នើ​ឲ្យ​តួ​ដែល​សុំលោក​ថតចេញមុខជួយបក​ស្រាយ​ពាក់ព័ន្ធ​ការចោទប្រកាន់នេះផង។

លោក បាន សំណាង ហៅ ពូ ណុ​យ បាននិយាយថា “ស្បថ​ឲ្យក្រឡាប់ឡាន តួដែលគេចោទ​ថា​ខ្ញុំដណ្តើមមកថតគឺ ពួកគាត់​ឆាតមកសុំរាប់សិបដងបាន​ឲ្យថតនុងព្រោះមនោសញ្ចេតនា ហើយ​តួដែល​មកថតនុង​ជួយបកស្រាយផងឆាតមកសុំមែនអត់?”។ ទោះ​បីយ៉ាង​ តារា​កំប្លែង ពូ ណុយ មិនបាន​បញ្ចេញ​ឈ្មោះ​អ្នកដែលបង្កបញ្ហាជាមួយលោកទេ។

ដោយ​ឡែកលោក អ៉ឹម ជីវ៉ា បាន​បញ្ចេញ​មតិ​លើក​​ទឹក​ចិត្តដែរថា «ប្អូនកុំគិតច្រើន​ទម្លាប់​សិល្បៈ​គឺអ៊ីចឹងឯង សំខាន់​បើតួ​ណា​មក​ថត​ឲ្យប្អូនហើយប្អូន​ឲ្យគេមានលុយចាយនោះមានន័យថា​ប្អូនបា​ចូលរួមចំណែកជួយគេ​ឲ្យមានការងារធ្វើហើយ សិល្បៈ​ដែលមើលឃើញ​ចង្ខុវិស័យ​វែងឆ្ងាយ​គឺ​គេចិត្តមិនចង្អៀតទេ»។

លោកបន្តថាបងគិតថា «ទាំងនេះ​វាមិនមែន​ប៉ះតែប្អូនមួយទេគឺ​ ជាទម្លាប់តាំងពីឆ្នាំ២០០០ ម្លេះ ដែល​បង​ឮ​បែប​នេះ សំខាន់​សុទ្ធ​តែគ្នាយើង​ទេ​និយាយគ្នា និង​អភ័យ​​ឲ្យគ្នាទៅសិល្បៈ​ដូចកង់រទទេះអ៊ីចឹង​ទៅណាក៏ជួប​គ្នាដែរ​សំខាន់រឿង​ធំធ្វើរឿង​តូច​ឯរឿង​តូចធ្វើ​ឲ្យអត់រឿង​កុំប្រកែកគ្នារៀនអភ័យ​ឲ្យគ្នា»៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម