ជីវិតកម្សាន្ដ
ផលិតករខ្មែរលើកឡើង ៣ ចំណុច ក្រោយរឿងថៃ “ចៅយាយ” បានការគាំទ្រខ្លាំងនៅខ្មែរ
ទស្សនិកជនអ្នកគាំទ្រ និងអ្នកនិយមតាមដានវិស័យភាពយន្តបាននាំគ្នាផ្ទុះការវែកញែកក្រោយរឿងថៃ “ចៅយាយ” ដែលចាក់បញ្ចាំងនៅរោងកុនកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរ។ មិនតែប៉ុណ្ណោះរឿងនេះក៏បានអន្ទងចិត្តយុវវ័យខ្មែរទៅទស្សនាយ៉ាងផុលផុសទៀតផង។

ដោយមើលឃើញបែបនេះលោក លៀក លីដា ផលិតករភាពយន្តខ្មែរបានលើកឡើងជាចម្ងល់ថា លោកធ្វើកុនខ្មែរជាង ១០ឆ្នាំហើយ មិនដែលបានshow ti me ថ្ងៃទីមួយ 19 show ដូចរឿងថៃសោះទោះរឿង LD ល្បីប៉ុណ្ណាក៏ដោយមិនដឹងគេយកមូលដ្ឋានអីមកគិតមិនច្រណែនតែឆ្ងល់។
លោក លៀក លីដា បាននិយាយទៀតថា ទោះតែយ៉ាងក៏លោកក៏អបអរ congratulation to ផលិតកម្មថៃ gdh ( ចៅយាយ) & writer and director , រឿងដែលល្អលក់ដាច់ក្នុងតំបន់។ ជាមួយគ្នានោះ ក៏មានការគាំទ្រពីសំណាក់មហាជនមួយចំនួនផងដែរពាក់ព័ន្ធចំណុចខាងលើ។

មានការលើកឡើងជាទស្សនៈពីសំណាក់អ្នកក្នុងវិស័យភាពយន្តថា «ក្នុងនាមខ្ញុំជាអ្នកវិនិយោគលើវិស័យភាពយន្តខ្មែរមួយរូប ខ្ញុំមានមតិយោបល់មួយចំនួនទាក់ទងលើរឿងទើបតែរសើបជាមួយភាគីថៃ។ មុនតំបូងនៃការឈានជើងចូលប្រឡូកក្នុងវិស័យភាពយន្ត ដោយកិច្ចសន្ទារវាងលោកLeak Ly Da ម្ចាស់ផលិតកម្ម LD Entertainment Co.,LTD. និងរូបខ្ញុំផ្ទាល់បានចាប់ផ្តើម។
លោក Lin Panha បាននិយាយថា លោកមានការភ្ញាក់ផ្អើលជាមួយគំនិតដ៏ល្អ និងគិតពីផលប្រយោជន៍វិស័យភាពយន្តជាតិជាធំដោយលោកចង់ធ្វើរឿងខ្នាតធំទី២ បន្ទាប់ពីរឿង The clock ដោយមានតារាសម្តែងមកពី ៤ប្រទេសផ្សេងគ្នារឿងនោះមានចំណងជើងថា «Rent boy» ដោយមានការចូលរួមពីតារាសម្តែងថៃដ៏មានប្រជាប្រិយ៍ភាពប្រចាំប្រទេសថៃផងដែរ។

លោកបន្តថា «យើងសង្ឃឹមថា គេនឹងគាំទ្រយើងខ្លះតបនិងអ្វីដែលប្រជាជនយើងគាំទ្រគេយ៉ាងសម្បើមរហូតមកតែការគិតរបស់យើងវាផ្ទុយស្រឡះទាំងស្រុងបន្ទាប់ពីមានព្រឹត្តការណ៍ រឿង ម៉ែក្រឡាភ្លើង ដែលគេហាមយើងនៅមានមន្ទិលសង្ស័យខ្លះពាក់ព័ន្ធថា យើងចម្លងគេតែរឿងRent boy ដែលជារឿងមិនចម្លងគេហើយថែមទាំងមានទាំងតារាថៃរបស់គេផងក៏គេនៅតែមិនគាំទ្រ។ ក្នុងព្រឹត្តការនេះខ្ញុំពិតជាទទួលបានបទពិសោធន៍ដ៏ល្អមួយពីប្រជាជនថៃ និងសរសើរប្រជាជនគេលើសចំណេះដឹង និងគំនិតជាតិនិយម ដូចជា៖

ទី១. ថៃមិនបានហាមតារារបស់គេដែលមកថតរឿងឲ្យប្រទេសយើង ហើយក៏មិនស្តីបន្ទោស ព្រោះគេបានវេចលុយបានពីការជួលឲ្យសម្តែងទៅចាយក្នុងស្រុកគេ។ ទី២.គេមិននិយាយច្រើនតែគេធ្វើមែនគេមិនហាមរឿងយើងទៅសម្ពោធ និងចាក់បញ្ចាំងនោះទេ តែគេដឹងច្បាស់ថា ប្រជាជនគេមិនទៅមើលតែម្តងគេនៅតែអាចយកលុយយើងពីការសម្ពធជួលទីតាំងការស្នាក់ នៅរបស់ក្រុមការងារពីស្រុកយើងទៅហើយ តារារបស់គេក៏មិនត្រេកត្រអាលជួយប្រម៉ូតឲ្យយើងដែរ ចុងបញ្ចប់ថៃមិនមកទស្សនារឿងរបស់យើងមែន។
៣. រឿងល្អយ៉ាងណា របស់ល្អយ៉ាងណា តែយើងទុកវាចោលមិនខ្វល់ពីវា វានិងគ្មានតំលៃ ដូចទៅនិងរឿង Rent boy របស់យើងដែរនៅខ្មែរមានគាំទ្រខ្លាំង យើងច្បាស់ថា របស់យើងល្អថៃក៏ដឹងព្រោះ មុនតួថៃគេព្រមទទួលថតគេសុទ្ធតែមើលសាច់រឿង ប៉ុន្តែនៅពេលគេមិនខ្វល់ខ្វាយរឿងគ្រប់យាងនិងរសាត់បាត់ទៅ។

លោកនិយាយទៀតថា បន្ទាប់ពីមានរឿងនិងកើតឡើងឃើញថា យើងផ្អាកគាំទ្ររឿងថៃមួយរយៈធំ រហូតមកដល់ថ្ងៃនេះរឿង “ចៅយាយ” ឃើញថាមានសន្ទុះគាំទ្រសារជាថ្មីទាំងដែលមានការឡកឡើយពីសំណាក់ប្រជាជនថៃអាចមកពីគេដឹងពីចរិកលក្ខណៈរបស់ប្រជានជនមួយចំនួនតូច។

លោកថា «សំរាប់រឿងកាគាំទ្រ ខ្ញុំប្រើសិទ្ធជាប្រជាពលរដ្ឋខ្មែក្នុងការបញ្ចេញមតិ ខ្ញុំមិនស្តីបន្ទោស ឬក៏ខឹងបងប្អូនដែលទៅទស្សនាទេ ព្រោះជាសិទ្ធ និងការយល់ឃើញខុសគ្នារបស់បងប្អូនជនរួមជាតិវាជាជម្រើស តែសំខាន់រើសខុស ឬត្រូវអ្នកណាអ្នកវាយតំលៃពីលទ្ធផលសុតែមិនទាន់ដឹង៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ