ជីវិតកម្សាន្ដ
តារាជំនាន់ដើមថៃ លោកយាយ Add Chomchai ទទួលមរណភាពក្នុងវ័យ ៧៣ ឆ្នាំ
ជាដំណឹងមួយដ៏សោកសៅក្នុងវិស័យកម្សាន្តថៃ បន្ទាប់ពីតារាសម្ដែងវ័យចំណាស់ Add Chomchai Chatwilai បានទទួលមរណភាព ក្នុងអាយុ ៧៣ឆ្នាំ ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Sanook នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
នៅលើហ្វេសប៊ុក Wipavee Charoenpura បានបង្ហោះរូបភាពរបស់លោកយាយ ជាមួយនឹងចំណងជើងដ៏ក្រៀមក្រំដោយបញ្ជាក់ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសាររបស់ Mae Aed Chomchai Chatwilai»។

ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជិត៦០ឆ្នាំ និងបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញមកជាយូរ តារាសម្តែងជើងចាស់រូបនេះ ត្រូវទស្សនិកជនជាច្រើនតែងតែចំណាំថា គាត់និយមដើរតួលោកយាយក្នុងភាពយន្តថៃជារឿយៗ។ ជាពិសេសទៀត គាត់ត្រូវបានតារាប្រុសស្រីស្រករក្រោយ គោរពស្រលាញ់ និងចាត់ទុកដូចជាសាច់ញាតិម្នាក់ផងដែរ។
តារាសម្ដែងវ័យចំណាស់ Add Chomchai បានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងនៅអាយុត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ ហើយបានចាប់ផ្ដើមអាជីពជាអ្នកចម្រៀងក្នុងក្រុមតន្ត្រី Chamrat Wiphatawat និងបានឈ្នះការប្រលងចម្រៀងក្នុងកម្មវិធី Rak Rakphong រហូតល្បីល្បាញ។ ក្រោយមកគាត់បានសម្ដែងក្នុងរឿងភាគ និងរឿងភាគទូរទស្សន៍នៅប៉ុស្ដិ៍លេខ៤ តាមរយៈការសម្ដែងក្នុងរឿងចំនួន៥៧រឿង រឿងភាគទូរទស្សន៍១៨១ និងរឿងភាគ៦ដុំ។
លើសពីនេះ លោកយាយក៏ទទួលបានពានរង្វាន់វិទ្យាស្ថានភូមិន្ទសរសើរសម្រាប់ឆ្នាំ២០១១ ក្នុងប្រភេទអ្នកប្រើភាសាថៃឆ្នើម និងពានរង្វាន់បុគ្គលទូរទស្សន៍កិត្តិយស ពានរង្វាន់ទូរទស្សន៍មាសឆ្នាំ ២០១៥ កាលកន្លងមកដែរ។
យ៉ាងណាមិញ ការបាត់បង់តារាជើងចាស់ថៃឆ្នើមរូបនេះ មហាជនជាច្រើននៅមិនទាន់ដឹងថាជារោគាឬជាអ្វីឲ្យពិតប្រាកដនោះទេ។ នាពេលនេះមានតែរង់ចាំឲ្យក្រុមគ្រួសារសពបានធ្វើពិធីបុណ្យចប់សព្វគ្រប់ ហើយពន្យល់ប្រាប់អ្នកគាំទ្ររបស់លោកយាយឲ្យបានដឹងលម្អិតតែប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយចចាមអារ៉ាមថាបវរកញ្ញា Engfa និង Charlotte ឈ្លោះគ្នាបែកផ្សែង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ