ជីវិតកម្សាន្ដ
កូវីដ កំពុងលេបត្របាក់ចោលនូវវប្បធម៌នៃភាពជាតារាល្បីនៅអាមេរិក
រោគរាតត្បាតបានធ្វើឲ្យអន្តរាយដល់ទំនាក់ទំនងក្នុងចំណោមឥស្សរជន ទស្សនិកជន ទីផ្សារនៃឧស្សាហកម្មកម្សាន្ត និងអ្នកល្បីល្បាញនានា ដែលធ្លាប់តែមានទំនាក់ទំនងល្អជាមួយគ្នា។
អាមេរិកកំពុងមានវិបត្តិ ប៉ុន្តែអ្នកល្បីល្បាញជាច្រើននៅបន្តបន្លំចរិត ដូចជាអំពាវនាវថា «រក្សាភាពវិជ្ជមាន»ដូចជាសរសេរលើធ្វីតធើថា «អ្ហេ៎ហ្វេន យើងទាំងអស់គ្នានៅជាមួយគ្នាក្នុងវេលាលំបាកនេះ»តែតាមពិតអ្នកគំាទ្របានដឹងថា ខ្លួនខាតបង់ពេលវេលាកម្រិតណាជាមួយមនុស្សទំាងនោះ។

តារាសម្ដែង Gal Gadot បានសរសេរទៅកាន់អ្នកគាំទ្រថា«ការនៅផ្ទះគឺជាមហាអំណាចរបស់ខ្ញុំ» ខណៈ លោក Ryan Reynolds បានជំរុញឲ្យអ្នកគាំទ្ររបស់គាត់ «ធ្វើការរួមគ្នាដើម្បីបន្ថយការឆ្លង» នៅពេល Jennifer Lopez បានបង្ហោះវីដេអូនៃគ្រួសាររបស់នាងដែលកំពុងជ្រកកោននៅក្នុងទីធ្លាខាងក្រោយនៃអាគារដ៏ធំរបស់ Alex Rodriguez នៅទីក្រុង Miami ។
អ្នកតំណាងម្នាក់របស់ហ្វេនក្លឹប របស់ពួកតារាពិភពលោកដែលគេចាត់ថាជាតារាកំពូលៗបានឆ្លើយតបថា« យើងទាំងអស់គ្នាស្អប់អ្នក» ។
ក្នុងចំណោមផលប៉ះពាល់សង្គមនៃវីរុសកូវីដ ធ្លាក់ចុះយ៉ាងឆាប់រហ័សនូវការគោរពចំពោះបុគ្គលល្បីល្បាញដែលកាន់តែមើលឃើញច្បាស់ថា ពួកគេល្បីដើម្បីតែធ្វើជាឯកអគ្គរដ្ឋទូតនៃគ្រួសារអភិជន នៃផលិតផល និងសម្រាប់គាំទ្រអ្នកនយោបាយ ពិសេសប្រើប្រាស់ចិត្តស្រលាញ់របស់ហ្វេន ហើយចុងក្រោយរត់ទៅជ្រករស់សុខដុមរមនារៀងខ្លួន។
«នៅមានមុខមកហៅហ្វេនទៀត?»
ពួកគេតំណាងឲ្យការស្វែងរកទ្រព្យសម្បត្តិរបស់អាមេរិកតាមរយៈទេពកោសល្យភាពទាក់ទាញ ប៉ុន្តែនៅពេលសង្គមធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចចំនួនមនុស្សស្លាប់និងអនាគតរបស់មនុស្សគ្រប់គ្នាត្រូវបានសំចត ភាពខុសគ្នារវាងអាហារបីពេល គ្រែដេក របស់ហ្វេននិងតារាសំណព្វ កាន់តែលាតត្រដាងឲ្យឃើញច្បាស់ ។ hashtag # guillotine2021 កំពុងលោតពេញ Instagram។

នៅមិននៅ តារា Pharrell Williams បានស្នើសុំឲ្យហ្វេនគាត់ជួយបរិច្ចាគដល់អ្នកក្រ ពួកគេបង្ហាញការខឹងសម្បារយ៉ាងខ្លាំងលើហ្វេសប៊ុក ដោយប្រាប់តារាម្នាក់នេះ ឲ្យគាត់ឲ្យទុកលុយបន្តក្នុងហោប៉ៅផ្ទាល់ខ្លួននិងចូលនិវត្តពីអាជីពទៅ។
Kristen Bell និង Dax Shepard ក៏ត្រូវបានគេរិះគន់និងចាត់ទុកថាមនុស្សអាត្មានិយម។
នេះជាពេលវេលាដ៏លំបាកមួយ ធ្វើឲ្យមនុស្សសម្លឹងបកក្រោយហើយឃើញថាខ្លួនបានជួយគេឲ្យល្បីឈ្មោះទាំងគេនោះ ជាមនុស្សប្រើចរិតសាធារណៈតែប៉ុណ្ណោះ។
ទោះបីតារាល្បី ៗ មិនមែនស្ថិតក្នុងចំណោមជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនបំផុតតួយ៉ាង ទ្រព្យសុទ្ធរបស់ឡូប៉េស ស្មើត្រឹមមួយភាគរយនៃ ជេហ្វ បេសហ្សស(ថៅកែអាម៉ាហ្សូន) ប៉ុន្តែហ្វេនខឹងថា តារាទាំងនោះ គឺជាអ្នកដែលមានទំនួលខុសត្រូវក្នុងការប្រាស្រ័យទាក់ទងជាមួយសាធារណជនទូទៅ ដែលហ្វេនៗនោះឯងជាអ្នកបានផ្តល់ឲ្យពួកគេនូវភាពងាយស្រួលក្នុងការរស់នៅមកទល់ឥឡូវ ក្នុងវិបត្តិគេនៅតែងាយស្រួលដដែល ហើយបានប្រើសម្ដីបែបទំនាក់ទំនងសាធារណៈទៀត។
វប្បធម៌របស់តារាល្បី ៗនៅអាមេរិក មិនត្រឹមតែសម្រាប់ការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទ្រព្យសម្បត្តិនិងការបង្អួតទ្រព្យ ម៉ាកខោអាវនិងអចលនទ្រព្យ រៀបការកក្រើកប្រទេសជាមួយមហាសេដ្ឋី។ល។

ពេលគេកំពុងត្រូវនៅផ្ទះថប់បារម្ភ គេឃើញម៉ាដូណាកំពុងងូតទឹកផ្កាកុលាបត្រាំក្នុងអាងដ៏ប្រណីតមួយ។ មនុស្សដែលកំពុងតែក្រពុលមុខម្នាក់ៗ យ៉ាងហោចណាស់ក៏មានអារម្មណ៍ថាមិនយុត្តិធម៌៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖ដោយសារកូវីដ ពលរដ្ឋថៃ ងាកទៅបង្ហោះរូបភាពនិងវីដេអូអាសអាភាសលើវេបសាយ OnlyFans រកលុយដោះបំណុល

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ