Connect with us

ជីវិតកម្សាន្ដ

ជំនួបរវាងមេ YG និង 2NE1 មិនមែនជាការវិលមកវិញរបស់ក្រុមទេ

បានផុស

នៅ

បន្ទាប់ពីមានពាក្យ​ចចាមអារ៉ាម​ពី​ការ​ជួប​ជុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​មុន​ខួប​លើក​ទី​១៥​ឆ្នាំ របស់ក្រុម 2NE1 ផលិតកម្ម YG Entertainment បានចេញមុខបញ្ជាក់ថា Yang Hyun Suk គ្រោងនឹងជួបជាមួយសមាជិកទាំង៤រូបមែន ប៉ុន្តែវាជាជំនួបធម្មតាតែប៉ុណ្ណោះ។​ នេះបើយោងតាមការចុះផ្សាយពីកាសែត Allkpop នៅថ្ងៃទី ២៥ ខែមិថុនា ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបញ្ចាក់ថា សមាជិកក្រុម 2NE1 និងលោក Yang Hyun Suk ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការជួបជុំគ្នាដ៏មានសក្តានុពល និងគម្រោងគម្រប់ខួប ១៥ ឆ្នាំ។ កាលពីខែមុន មានព័ត៌មានលេចលឺថា Yang Hyun Suk និងមេក្រុម CL បានជួបគ្នា។ នៅពេលនោះ YG បាននិយាយថា “វាមិនមែនជាកិច្ចប្រជុំផ្លូវការរបស់ក្រុមហ៊ុនទេ ហើយយើងមិនអាចបញ្ជាក់ព័ត៌មានលម្អិតបានទេ” ។

យ៉ាងណាក៏ដោយ កាល​ពី​ខែ​ឧសភា ក្រុម 2NE1 បាន​ប្រារព្ធ​ខួប​លើក​ទី ១៥ របស់​ពួក​គេ​ដោយ​ការ​ចូល​រួម​ក្នុង​ការ​ថត​រូប​ជា​ក្រុម បង្កើន​ក្តី​សង្ឃឹម​របស់​អ្នក​គាំទ្រ​សម្រាប់​ការ​ជួប​ជុំ​គ្នា​ជា​ថ្មី​ម្តង​ទៀត។​​ ការបង្ហាញខ្លួនរបស់សមាជិកនីមួយៗបានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកហាក់មានក្ដីរំពឹងជាខ្លាំងថាពួកគេនឹងត្រលប់មកអាជីពនេះរួមគ្នាវិញ។

សូមបញ្ចាក់ដែរថា ក្រុម 2NE1 បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៩ ដោយបានបង្កើតបទចម្រៀងជាច្រើនដូចជា “Fire” “I Don’t Care” “Clap Your Hands” “Lonely” “I Am the Best” និង “Missing You” ។ ក្រុមនេះបានរំសាយនៅខែវិច្ឆិកា ឆ្នាំ ២០១៦។ នៅខែមេសា ឆ្នាំ ២០២២ ពួកគេបានបង្កើតចំណងជើងដោយសម្តែងរួមគ្នានៅមហោស្រពតន្ត្រី និងសិល្បៈ Coachella Valley នៅសហរដ្ឋអាមេរិក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភ្នាក់ងារ Zico នឹងចាត់វិធានការប្រឆាំងពាក្យចចាមអារ៉ាមពាក់ព័ន្ធការស្លាប់ Goo Hara

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម