ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ប្ដេជ្ញាលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតដល់ដង្ហើមចុងក្រោយ
តារាសម្ដែង និងជាគ្រូបង្ហាត់គុនល្បុក្កតោខ្មែរកញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្តខ្មែរនាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ និងតាមរយៈការបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកផងដែរ។

យ៉ាងណាមិញ ដើម្បីបង្ហាញពីការស្រលាញ់ និងឆន្ទៈរបស់ខ្លួនជាមួយវិស័យក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” តារាស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ បានចេញមកអះអាងពីគោលជំហររបស់ខ្លួនថា នាងនឹងបន្តការហាត់រៀនក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ”ល្បុក្កតោ”រហូតដល់ដង្ហើមចុងក្រោយ ។
កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ឲ្យដឹងថា “ទោះបីជាមានរឿងអ្វីកើតឡើងមកលើខ្ញុំក៏ដោយ ខ្ញុំសូមសន្យាជាមួយនឹងដូនតា បុព្វបុរសថា ខ្ញុំនឹងនៅតែបន្តហាត់រៀន លើកស្ទួយ និងផ្សព្វផ្សាយនៅក្បាច់គុនបុរាណខ្មែរល្បុក្កតោ រហូតដល់ដង្ហើមចុងក្រោយ”។ ចរណៃ បានបន្ថែមទៀតថា ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ មេគុនកិន្ទរ,ដំណែលដូនតា ឆ្លាក់លើសិលា ចារលើស្លឹករឹត ល្បុក្កតោល្បីល្បាញក្នុងប្រវត្តិសាស្រ្តពិតសាកលលោកជុំជិតអភិរក្សរក្សា។

ជាការពិតកន្លងទៅអ្នកស្នេហាវិស័យភាពយន្ត និងគុនក្បុក្កតោខ្មែរពិតជាស្គាល់ច្បាស់តារាសម្តែងស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ ដែលតែងតែបង្ហាញវត្តមានក្នុងតួអង្គវ៉ៃទាត់ធាត់តាមរយៈខ្សែភាពយន្តខ្មែរស្ទើរគ្រប់រឿង ជាពិសេសការចូលរួមលើកស្ទួយវិស័យល្បុក្កតោតែម្តង។

តួយ៉ាងកាលពីថ្មីៗកន្លងមកនេះតារាសម្តែងកញ្ញា ពេជ្រ ចរណៃ គឺតែងបានចេញមុខបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកតាមរយៈសកម្មភាពនានាដូចជា, ការបង្ហាញក្បាច់គុនល្បុក្កតោ, ល្ខោនខោល និងបង្ហោះ រូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម។ ម្យ៉ាងទៀត ពេជ្រ ចរណៃ ក៏បានចេញមកអំពាវនាវដល់យុវជនខ្មែរគួរនាំគ្នាចូលរួមលើកស្ទួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរប្រសើរជាងតាមដានរឿងអត់ប្រយោជន៍ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?