Connect with us

ជីវិតកម្សាន្ដ

អ្នកគ្រូ តូច យ៉ានី អ្នកបញ្ចូលសំឡេងតួឯកដ៏ល្បីល្បាញនៅកម្ពុជា បង្ហាញការតូចចិត្ត ខណៈបច្ចុប្បន្នមិនសូវមានអ្នកស្គាល់

បានផុស

នៅ

អ្នក​បញ្ចូល​សំឡេង​ភាពយន្ត​(​តួឯក​) ដ៏​មាន​ប្រជាប្រិយ និង​ល្បីល្បាញ​បំផុត នៅ​ប្រទេស​កម្ពុជា អ្នក​ស្រី តូច យ៉ានី បាន​បង្ហាញ​អារម្មណ៍​តូច​ចិត្ត ខណៈ​បច្ចុប្បន្ន​ហាក់​មិន​សូវ​មាន​អ្នក​ស្គាល់ ឬ គេ​កំពុង​នាំ​គ្នា​បំភ្លេច​អ្នក​បញ្ចូល​សំឡេង​អស់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ «ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ» ដែល​គេ​ដឹង​ថា​ជា​របស់​លោក យូ សុភា កវីនិពន្ធ​ប្រលោមលោក​មាន​កេរ្តិ៍ឈ្មោះ​ល្បី បាន​រៀបរាប់​ខ្លឹមសារ​ថា «អាណិត​អ្នកគ្រូ តូច យ៉ានី ណាស់ អ្នក​បញ្ចូល​សំឡេង​តួឯក​ដ៏​មាន​ប្រជាប្រិយ និង​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អ្នក​និយម​តាមដាន​រឿង​ចិន​,​កូរ៉េ បាន​ស្គាល់​ច្បាស់​ថា​ជា​អ្នក​បញ្ចូល​សំឡេង​​តួឯក​ស្រី​ឈ្មោះ សាន់ ឆាយ ក្នុង រឿង F4 ដ៏​ល្បីល្បាញ»។

លោក​បាន​បញ្ជាក់​បន្ត​ទៀត​ថា «អ្នកគ្រូ​បាន​បង្ហាញ​នូវ​ការ​តូច​ចិត្ត​ថា សព្វថ្ងៃ​នេះ​គេ​នាំ​គ្នា​បំភ្លេច​អ្នក​បញ្ចូល​សំឡេង ហើយ​ក្រុម​ខ្លះ​លែង​មាន​ការងារ​ធ្វើ និង​ក្រុម​ខ្លះ​ប្រឈមមុខ​នឹង​ការ​បោះបង់»។

លោក​បន្ថែម​ថា «ខ្ញុំ​ពិតជា​សោកស្ដាយ និង​សូម​អរគុណ​ដែល​អ្នកគ្រូ​បាន​បញ្ចូល​សំឡេង​នៅក្នុង​ភាពយន្ត​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​និពន្ធ​កន្លង​មក​ប្រកបដោយ​ការប្រឹងប្រែង​ក្នុង​បំណង​គឺ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ទៅតាម​ទេពកោសល្យ​របស់​អ្នកគ្រូ និង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ភាពយន្ត​ភាគ​ខ្មែរ​យើង​ឲ្យ​ទទួល​បាន​នូវ​ភាព​រីកចម្រើន»។

កវីនិពន្ធ​លោក យូ សុភា បាន​និយាយ​បន្ថែម​ថា លោក​សូម​ជូនពរ​អ្នកគ្រូ និង​ក្រុមការងារ នៅតែ​មាន​ទីផ្សារ​ការងារ​ល្អ​បន្ត​ទៅ​ទៀត។ បើ​គាំទ្រ​ការ​បញ្ចូល​សំឡេង ក៏​ដូចជា​ចូលចិត្ត​ទេពកោសល្យ​របស់​អ្នកគ្រូ សូមអ្នកគាំទ្រ​ជួយ​ស៊ែរ ដើម្បី​លើកទឹកចិត្ត​អ្នក​គ្រូ ក៏​ដូចជា​ក្រុម​បញ្ចូល​សំឡេង​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម